៣នាក់ស្លាប់ និងរបួស ៤២នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃច័ន្ទ ម្សិលមិញ

ភ្នំពេញ៖ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ២២លើក (យប់ ១០លើក, បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់(ប្រុស) អ្នករបួសធ្ងន់ ២៩នាក់(ស្រី ៣នាក់), របួសស្រាល ១៣នាក់(ស្រី ៣នាក់)។

យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង ២២លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ៤៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ២៦គ្រឿង, រថយន្តធុនតូច ១៣គ្រឿង, រថយន្តធុនធំ ២គ្រឿង, យានផ្សេងៗ ២គ្រឿង ។

មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ១០លើក, មិនប្រកាន់ស្តាំ ៥លើក, ប្រជែងគ្រោះថ្នាក់ ៤លើក, ស្រវឹង ២លើក, បត់គ្រោះថ្នាក់ ១លើក, ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ៣៩នាក់(យប់ ១៩នាក់) ។

សូមបញ្ជាក់ថា រថយន្តពិន័យសរុបចំនួន ៨៥៦គ្រឿង (រថយន្តធំ ២៤១គ្រឿង) ស្មើនិង៨៧៤ករណី, ល្មើសក្រដាសស្នាមមាន ៤៧០គ្រឿង ស្មើនឹង ៤៧០ករណី, ចំពោះករណីល្មើសបច្ចេកទេស ៣៨៦គ្រឿង ស្មើនឹង ៤០៤ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ៨៣៤គ្រឿង ៕