ឃាត់ខ្លួនមនុស្ស ពីរនាក់ ពាក់ព័ន្ធនិងថ្នាំញៀន នៅខណ្ឌដង្កោ

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌដង្កោ នៅម៉ោងប្រមាណ ១២៖៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នេះ បានធ្វើការឃាត់ខ្លួនមនុស្សពីរនាក់ ខណកំពុងជិះល្បាត ហើយឆែកឆេរកឃើញ មានសារធាតុញៀនចំនួន ១កញ្ចប់ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។

មន្រ្តីអាវុធហត្ថខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ពៅ វុត្ថា ហៅ  អាថា អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណុ្ឌដង្កោ និងទី២.ឈ្មោះ និល ផារ័ត្ន ហៅ អាផ្លយ អាយុ១៦ ឆ្នាំ រស់នៅភូមិព្រែកថ្លឹង ដូចគ្នា។

មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងទៀតថា ក្រោយពីការសួរនាំហើយ នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី១៤ ខែធ្នូ នេះក៏ឈានទៅដល់កន្លែងទិញ និងចែកចាយរួចក៏ធ្វើការ ឆែកឆេរជនទាំងពីរនាក់បន្ថែមទៀត ស្ថិតនៅភូមិព្រែកថ្លឹងដដែរ ទី១.ឈ្មោះ ប៊ុន តុលា(ហៅឆ៊ែ) ភេទប្រុស អាយុ៣៣ មុខរបរជួញដូរគ្រឿងគៀន រស់នៅភូមិខាងលើ និងទី២.ឈ្មោះ ប៊ុន សីហា(ហៅសិលា) ភេទប្រុស អាយុ៣៨ មុខរបរចែកចាយនិងប្រើប្រាស់គ្រឿងញៀន រស់នៅភូមិខាងលើ។

ក្នុងប្រតិបត្តិការនេះ អាវុធហត្ថខណ្ឌដង្កោ បានដកហូតវត្ថុតាង រួមមាន ទូរស័ព្ទ ៨គ្រឿង, ក្រាមពណ៌ស(២កញ្ចប់កណ្តាល) ,នាឡិការ (៣ខ្សែ), ឧបករណ័សំរាប់ជក់ ចំនួន ៣ដប,និងថវិការមួយចំនួន ។

ហើយនៅថ្ងៃទី១៤ ខែធ្នូ ដដែលនេះ អាណាព្យបាលជនរងគ្រោះបានមកប្តឹង រួចក៏ឈាន ទៅដល់ការឃាត់ខ្លួនមនុស្សចំនួន៥នាក់ នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នុំពេញ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ទី១.១.ឈ្មោះ ឡុង សារ៉េត ភេទប្រុស អាយុ២០ឆ្នាមុខរបរកសិករ នៅភូមិព្រែកថ្លឹង សង្កាតជើងឯក ខណ្ឌដង្កោ ភ្នុំពេញ, ២.ឈ្មោះ សារុន សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិខាងលើ, ៣.ឈ្មោះ ពៅ វិចិត្រ អាយុ២៣ឆ្នាំ មុខរបរ យោធា នៅភូមិខាងលើ, ៤.ឈ្មោះ រិន ណារ៉ុង ភេទប្រុស អាយុ១៩ មុខរបរមិនពិតប្រាកដ រស់នៅភូមិខាងលើ និងទី៥.ឈ្មោះ រ៉ុន រដ្ឋា ភេទប្រុស(ហៅពស់វែក)អាយុ១៨ មុខរបរមិនពិតប្រាដ រស់នៅភូមិខាងលើ ។

កម្លាំងសមត្ថកិច្ច បាន ដកហូតម៉ូតូបាន២គ្រឿង ម៉ាកSuzuki Nex ពណ៌លឿង  និងមួយគ្រឿងទៀតម៉ាកគុបមូល ពណ៌ស្លែ ។ ជនល្មើស រួមទាំងវត្ថុតាងបានបញ្ជូនទៅការិ.ល័យ គ្រឿងញៀន អ.ហភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕

ឃាត់ខ្លួនមនុស្ស ពីរនាក់ ពាក់ព័ន្ធនិងថ្នាំញៀន នៅខណ្ឌដង្កោ

ឃាត់ខ្លួនមនុស្ស ពីរនាក់ ពាក់ព័ន្ធនិងថ្នាំញៀន នៅខណ្ឌដង្កោ

ឃាត់ខ្លួនមនុស្ស ពីរនាក់ ពាក់ព័ន្ធនិងថ្នាំញៀន នៅខណ្ឌដង្កោ

ឃាត់ខ្លួនមនុស្ស ពីរនាក់ ពាក់ព័ន្ធនិងថ្នាំញៀន នៅខណ្ឌដង្កោ

ឃាត់ខ្លួនមនុស្ស ពីរនាក់ ពាក់ព័ន្ធនិងថ្នាំញៀន នៅខណ្ឌដង្កោ