តេជោ សែន ជូនពរភរិយា ក្នុងថ្ងៃខួបកំណើត គម្រប់៦២ឆ្នាំ ហើយស្នើសុំសម្តេច កិត្តិព្រឹទ្ធបណ្ឌិត កុំភ្លេចបូមខ្យល់ជូន

ភ្នំពេញ៖ ថ្ងៃនេះប្រពន្ធ ខ្ញុំអាយុគ្រប់ ៦២ឆ្នាំ គាត់ជាមនុស្សស្រីស្អាត ជាងគេសំរាប់ខ្ញុំ ឯខ្ញុំក៏ជាមនុស្ស ប្រុសស្អាត ជាងគេសំរាប់គាត់ សំណាបយោងដី ស្រីយោងបុរស បងមានថ្ងៃនេះក៏មាន ចំណែករបស់អូន ក្នុងនាមជាភរិយាល្អ ម្ដាយល្អនិងជីដូនល្អ។ នេះជាឃ្លាមួយរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានពោលសរសើរ និងលើកទឹកចិត្ត ដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងនាមជាភរិយា ក្នុងថ្ងៃខួបកំណើត៦១ឆ្នាំ គម្រប់៦២ (១៥ធ្នូ ១៩៥៤-១៥ធ្នូ ២០១៥)។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃខួបកំណើតភរិយា របស់គម្រប់៦១ ឈានចូល៦២ឆ្នាំ សម្តេចបានជូនពរភរិយា ថា "ជូនពរអូនសុខភាពល្អ និងកុំភ្លេចបូមខ្សល់ ឲ្យបងផងព្រោះមានតែ អូនទេ ដែលមានសិទ្ធិ ផ្តាច់មុខបូមខ្សល់ឲ្យប្តី"។

ក្នុងថ្ងៃនេះដែរ សម្តេច ក៏បានរំលឹងនូវរឿងរ៉ាវធ្លាប់ឆ្លងកាត់កន្លងមក ក្នុងគ្រាជាយុទ្ធជនតស៊ូ ដើម្បីជាតិមាតុភូមិ ជាមួយភរិយា ដោយសម្តេចបានលើកឡើងថា "ថ្ងៃនេះជាខួបកំណើតភរិយាខ្ញុំគម្រប់ ៦១ឈានចូល៦២ឆ្នាំ (១៥ឆ្នូ ១៩៥៤.១៥ធ្នូ២០១៥) មុនចូលដល់រឿងរីករាយ នៃថ្ងៃកំណើត បងចង់រំលឹករឿង ឈឺចាប់ខ្លះក្នុងជីវិត ប្តីប្រពន្ធរបស់ យើង ដើម្បីចែកជូនញាតិមិត្តបានជ្រាប រឿងយើងជួបគ្នា និងរៀបការបងនឹងផ្សព្វផ្សាយ នាពេលខាងមុខ។ រឿងកូនកំសត់ ស្លាប់យ៉ាងវេទនាកាលពីថ្ងៃ១០ វិច្ឆិកា១៩៧៦ បងបានសរសេរផ្សព្វផ្សាយរួចមកហើយ តែយើងនៅ សល់រឿងរ៉ាវ ច្រើនណាស់ដែលកូនៗចៅៗ យើងនិងបងប្អូនជនរួមជាតិចង់ដឹងចង់ឮ ពីប្រវត្តិនៃជីវិតប្ដីប្រពន្ធ របស់យើង"។

សម្តេចបានបញ្ជាក់បន្ថែមថា "បងចង់និយាយពីសោកនាដកម្មមួយទៀត ដែលយើងព្រាត់គ្នានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ក្រោមទំនួញទុក្ខស្រីប្តីព្រាត់នៅពេលដែលអូនកំពុងមានផ្ទៃពោះ ជាង៥ខែនៃកំណើតកូនម៉ាណែត បងអត់មានជំរើសឲ្យល្អជាងការងើប ឡើងតស៊ូដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប៉ុល ពតបានទេហើយ ក៏មិន អាចនាំអូនទៅជាមួយបានដែរ ព្រោះវា គ្រោះថ្នាក់ខ្លាំងណាស់ មុនចេញដំណើរបងបានប្រឹងសរសេរ
សំបុត្រ ផ្ញើឲ្យអូនជាមួយទឹកភ្នែក រាប់ ពាន់ ម៉ឺនដំណក់។ សំបុត្រនោះបានទៅដល់ដៃអូន នៅថ្ងៃទី២១មិថុនា ១៩៧៧ តាមរយៈនឿននិរសារ ដែលមានចិត្តស្មោះត្រង់។

សម្តេចក៏បានបញ្ជាក់អំពីអត្ថន័យខ្លះៗ នៃលិខិតទំាងពីរទំព័រនោះថា "លិខិត២ទំព័រសរសេរដោយដៃចំណុច ដែល បងចាំមិនភ្លេចគឺ នូវវគ្គដំបូងនិងវគ្គចុងក្រោយ វគ្គដំបូង (មកដល់ប្រពន្ធដ៏កំសត់របស់បង ពេលអូនកំពុងអាននូវ សំបុត្រនេះ រូបបងកំពុងស្ថិតនៅយ៉ាងឆ្ងាយ ឆ្ងាយរហូតដល់រូបបង មិនដឹងថាខ្លួនឯងនៅទីណាផង)។ បងប្អូនអ្នក អានអាចឆ្ងល់ ហេតុអ្វីមិនអាចដឹងបានថាខ្លួននៅទីណា? នេះហើយជាជីវិត នៃអ្នកតស៊ូដែលចាប់ ផ្តើមចលនាថ្មី មិនដឹង ស្លាប់ឬរស់? មិនដឹងទៅទិសខាងណា? វគ្គចុងក្រោយនៃលិខិត (បងសូមលាហើយ លាដើម្បីជួបគ្នាវិញ ដោយគ្មានពេលកំណត់)។ ឃ្លាចុងក្រោយបង្កប់ដោយន័យមាន សង្ឃឹមផងនិងគ្មានសង្ឃឹមផង ការព្រាត់លើក នេះមិនដឹង ព្រាត់រស់ឬព្រាត់ស្លាប់។ ចាកចោលប្រពន្ធនិងកូនក្នុងផ្ទៃ ជាមួយទឹកភ្នែករាល់ថ្ងៃដោយ អាណិតប្រពន្ធ អាណិតប្រជាជន ដែលរបប ប៉ុល ពត ធ្វើបាបនិង កាប់សម្លាប់រាល់ថ្ងៃ"។

សម្តេចបានបញ្ជាក់បន្តទៀតថា "ថ្ងៃ៧មករា ១៩៧៩បានផ្តល់ឲ្យប្រជាជនកម្ពុជាគ្រប់រូប ដែលនៅសេសសល់ពីការ កាប់សម្លាប់បាន រស់រានមានជីវិត បង្កើតកូន បង្កើតចៅយ៉ាងច្រើនក្នុងនោះ ក៏មានក្រុមគ្រួសារខ្ញុំដែរ។ ថ្ងៃនេះ ប្រពន្ធខ្ញុំអាយុគ្រប់៦១ឆ្នាំ គាត់ជាមនុស្សស្រីស្អាត ជាងគេសំរាប់ខ្ញុំ។ ឯខ្ញុំក៏ជាមនុស្សប្រុសស្អាត ជាងគេសំរាប់ គាត់។ សំណាបយោងដី ស្រីយោងបុរស់បងមានថ្ងៃនេះ ក៏មានចំណែករបស់អូនក្នុងនាម ជាភរិយាល្អ ម្ដាយល្អនិង ជីដូនល្អ"។

អ្វីដែលសម្តេចលើកជាចុងក្រោយនោះ គឺ ជូនពរអូនសុខភាពល្អ និងកុំភ្លេចបូមខ្សល់ ឲ្យបងផងព្រោះមានតែអូនទេ ដែលមានសិទ្ធិផ្តាច់មុខបូមខ្សល់ឲ្យប្តី៕

តេជោ សែន ជូនពរភរិយា ក្នុងថ្ងៃខួបកំណើត គម្រប់៦២ឆ្នាំ ហើយស្នើសុំសម្តេច កិត្តិព្រឹទ្ធបណ្ឌិត កុំភ្លេចបូមខ្យល់ជូន

តេជោ សែន ជូនពរភរិយា ក្នុងថ្ងៃខួបកំណើត គម្រប់៦២ឆ្នាំ ហើយស្នើសុំសម្តេច កិត្តិព្រឹទ្ធបណ្ឌិត កុំភ្លេចបូមខ្យល់ជូន

តេជោ សែន ជូនពរភរិយា ក្នុងថ្ងៃខួបកំណើត គម្រប់៦២ឆ្នាំ ហើយស្នើសុំសម្តេច កិត្តិព្រឹទ្ធបណ្ឌិត កុំភ្លេចបូមខ្យល់ជូន

តេជោ សែន ជូនពរភរិយា ក្នុងថ្ងៃខួបកំណើត គម្រប់៦២ឆ្នាំ ហើយស្នើសុំសម្តេច កិត្តិព្រឹទ្ធបណ្ឌិត កុំភ្លេចបូមខ្យល់ជូន