Mourinho ថា​កីឡាករ​ Chelsea ​ដូច​ក្បត់​លោក ក្រោយ​ចាញ់​យប់​មិញ

Mourinho ថា​កីឡាករ​ Chelsea ​ដូច​ក្បត់​លោក ក្រោយ​ចាញ់​យប់​មិញ

Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Chelsea បាន​និយាយ​ថា លោក​មាន​អារម្មណ៍​ថា​ការងារ​របស់​លោកត្រូវ​បាន​កូន​ក្រុម​ក្បត់​ ឬ​លេង​​​លាក់​ពុត មិន​ធ្វើ​​តាម​យុទ្ធសាស្ត្រ​របស់​លោក​ បន្ទាប់​ពី​តោ​ខៀវ​ ចាញ់​ Leicester ២-១ នៅ​ Premier League កាល​ពី​យប់​មិញ។

 

Mourinho ថា​កីឡាករ​ Chelsea ​ដូច​ក្បត់​លោក ក្រោយ​ចាញ់​យប់​មិញ

 

​ក្រុម​ការពារ​តំណែង​ជើង​ឯក​ បាន​ជួប​បរាជ័យ​លើក​ទី​៩​ ត្រឹម​១៦​ប្រកួត​នៅ​ Premier League រដូវ​កាល​នេះ និង​ធ្លាក់​ដល់​លេខ​១៦​ក្នុង​តារាង​ ​មាន​គម្លាត​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ពី​តំបន់​កាត់​ចោល ខណៈ​ដែល​ Leicester ​បាន​ឡើង​ទៅ​ឈរ​កំពូល​តារាង​ជា​ថ្មី។

 

Mourinho បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖ “សមត្ថភាព​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ​មួយ​ គឺ​ត្រូវ​ស្វែង​យល់​ពី​ការ​ប្រកួត ដើម្បី​កីឡាករ​របស់​ខ្ញុំ និង​ដើម្បី​ស្វែង​យល់​លំអិត​គ្រប់​ជ្រុង​ជ្រោយ​ពី​ដៃ​គូ​ប្រកួត។ ខ្ញុំ​​មាន​អារម្មណ៍​ថា​ ការងារ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​ក្បត់។ យើង​របូត​២​គ្រាប់​ ដែល​មិន​អាច​ទទួល​យក​បាន​ទាល់​តែ​សោះ​សម្រាប់​ខ្ញុំ។ ​វា​ពិត​ជា​លំបាក​សម្រាប់​យើង ដើម្បី​ស្វែង​រក​គ្រាប់​បាល់​ នៅ​ពេល​ដែល​មាន​កីឡាករ​លេង​មិន​បាន​ដល់​កម្រិត​កំពូល”។

 

Mourinho ថា​កីឡាករ​ Chelsea ​ដូច​ក្បត់​លោក ក្រោយ​ចាញ់​យប់​មិញ

 

​​ចំពោះ​ក្ដី​សង្ឃឹម​ប្រជែង​យក​តំណែង​ Top 4 អ្នកចាត់ការ​​រហស្សនាម​ “Special One” បាន​និយាយ​ថា៖ “យើង​មិន​អាច​បញ្ចប់​ចំណាត់​ថ្នាក់​ Top 4 ទេ។ ប៉ុន្តែ​យើង​នៅ​តែ​អាច​​ទទួល​បាន​ចំណាត់​ថ្នាក់​ Top 6 ព្រោះ​មាន​ក្រុម​ច្រើន​ ក៏​កំពុង​តែ​បាត់​បង់​ពិន្ទុ​ដូច​គ្នា។ ពេល​នេះ​ យើង​កំពុង​តែ​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​មួយ​ ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា គួរ​ឲ្យ​អាម៉ាស់​​ណាស់”៕

 

-ចុចអាន៖ ទី​បំផុត​ Leicester​ បំបែក​កំណត់​ត្រា​ចាញ់​ Chelsea ​១៤​ឆ្នាំ​ជាប់​គ្នា​បាន​ហើយ!​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc | goal