​បញ្ហា​ការ​រួម​ភេទ​គ្រា​ដំបូង​ បុរស​នារី​គួរ​យល់​ដឹង​

​ឥឡូវ​នេះ​មិត្ដ​នារី​ប្រហែល​ជា​ក្លាយ​ជា​ម្ដាយ​គេទៅ​ហើយ​ ប៉ុន្ដែអ្ន​ក​ប្រហែល​ជា​នៅ​ចង​ចាំ​គ្រា​ដំបូង ​ដែល​អ្នក​បាន​ចាប់​ ផ្ដើមរួម​ភេទ​។​ សម្រាប់​មនុស្ស​មួយ​ចំនួ​ន ការ​រួមភេទ​គ្រា​ដំបូង​អាចជា​ប​ទ​ពិសោធន៍ដ៏​អស្ចារ្យ ​ប៉ុន្ដែ​សម្រាប់​​មនុស្ស​មួយ​ ចំនួន​ទៀតអាច​មាន​អារម្មណ៍​ធុញ​ទ្រាន់ ពិបាក ​ឬ​ឈឺចាប់​អំឡុង​ពេល​រួម​ភេទ។ យោង​តាម​​មូលនិធិ​វេជ្ជសាស្រ្ដ ​Palo Alto បាន​ឱ្យ​ដឹងថា ​អ្នករៀបចំទិដ្ឋភាពផ្លូវចិត្ដ​ និង​ផ្លូវកា​យ សម្រាប់​ការ​រួម​ភេទ​បាន​​កាន់​ប្រសើរ ​អ្នកក៏កាន់តែ​ទទួ​ល​បាន​ លទ្ធ​ផល​ប្រសើរ ពី​ការរួមភេទគ្រា​ដំបូង​ដែរ​។ ​
​បញ្ហា​ការ​រួម​ភេទ​គ្រា​ដំបូង​ បុរស​នារី​គួរ​យល់​ដឹង​
​សម្ពាធ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ដ៖ ​យោង​តាម​គេហ​ទំព័រ​ Avert ​បាន​ឱ្យ​ដឹងថា ​ក្មេង​វ័យ​ជំទង់​មួយ​ចំនួន​ទទួល​សម្ពាធ​ផ្លូវ​ចិត្ដ​​ជា​ខ្លាំង ចំពោះការ​បាត់បង់​ព្រហ្មចារីយ៍​។ ​សភាព​ត្រូវ​គេ​បង្ខំឱ្យ​រួមភេទ​ គឺមិន​មែន​ជាហេតុ​ផល​ត្រឹមត្រូវ ​ក្នុង​ការ​​​ចាប់​ផ្ដើម​រួមភេទ​គ្រា​ដំបូងនោះ​ឡើយ ​ហើយ​វា​អាចនាំ​​ទៅ​រកបញ្ហាដ៏​ធំ​ធេង ​និង​មាន​អារម្មណ៍​សោក​ស្ដាយ​ជា​ខាង​ក្រោយ​។​ ក្មេង​វ័យជំទង់​​មួយចំនួន​អា​ច​មិនទាន់ត្រៀម​ចិត្ដរួមភេទគ្រាដំបូងនៅ​ឡើយ ហើយ​ក្មេង​វ័យ​ជំទង់​មួយ​ចំនួន​ទៀត​មាន​ជំនឿ​ប្រពៃណី​មួយថា ​ការរួ​ម​ភេទមុនពេល​រៀប​ការ​ធ្វើ​ឱ្យ​ខូចទំនៀម​ទម្លាប់ និ​ង​ប្រពៃណី។​​ ​ការមាន​ផ្ទៃ​ពោះ​៖ ​ស្រ្ដី​អាចមាន​​ផ្ទៃពោះ ​នា​គ្រាដំបូង​ដែលនាង​​រួ​ម​ភេទ។ ​ហេតុ​ដូច្នេះ​ស្រ្ដី​ជា​ម្ដាយ​គួរ​ពន្យល់​ណែនាំ​កូន​ស្រីពី​សារៈ​សំខាន់ ​នៃការ​ប្រើ​ប្រាស់វិធីពន្យារ​កំណើត។ ប្រសិន​បើ​ជម្រើស​ពន្យារ​កំណើត​មិន​មែន​ជា​ការ​ប្រើ​ស្រោម​អនាម័យ​គូ​ស្នេហ៍​ថ្មី​ថ្មោង​ក៏​គួរ​នៅ​តែប្រើ​​ស្រោមអនាម័យដែរ ​ពី​ព្រោះក្នុង​ន័យ​ ដើម្បី​ការ​ពារ​ជំងឺ​កាម​រោគ​។​ ​ព្រួយចិត្ដ៖​ មនុស្ស​មួយចំនូន​អាចមានអារម្មណ៍​អៀនខ្មាស ចំពោះ​ការ​បង្ហាញរាងកាយអាក្រាត ហើយ​មាន​អារម្មណ៍​មិន​ស្រួល​​ក្នុងចិត្ដ​។ ​​ចូរ​ពន្យល់​​ណែ​នាំកូន​វ័​យ​ជំទង់រ​បស់​​អ្នក​ថា ប្រសិន​បើ​​​គាត់​​មាន​អារម្មណ៍​​មិន​ស្រួល​ក្នុង​ចិត្ដ ឬ​មានអារម្មណ៍អៀនខ្មាស នោះមាន​ន័យ​ថា ​គាត់អាចមិន​បាន​ត្រៀមខ្លួនរួច​ជា​ស្រេច សម្រាប់​ការ​រួម​ភេទ​នោះទេ​។ ​ឈឺចាប់៖ ​ចូរ​ពន្យល់​ឱ្យ​កូន​របស់​អ្នកដឹង​ថា ជួន​កាលការ​រួម​ភេទ​គ្រា​ដំបូង​អាច​បណ្ដាល​ឱ្យឈឺចាប់។ ​ស្រ្ដី​មាន​នូវ​សន្ទះ​ព្រហ្មចារីយ៍ដែលជាស្បែក​ដ៏​តូច​មួយ​ដុំ​ គ្រប​ដណ្ដប់​រន្ធ​ទ្វារ​មាស​ អាចធ្វើឱ្យឈឺ​ចាប់ ឬ​ហូរ​ឈាម នៅ​ពេល​វា​ត្រូវ​ដាច់រហែក។​ពេលរួ​ម​ភេទ​គ្រា​ដំបូង ​ទ្វារមាស​ស្រ្ដីអា​​ច​មិន​រអិល​ ឬ​មិនមាន​សំណើម ​បង្ក​ជាការ​ពិបាក សម្រា​ប់​​លិង្គ​របស់​បុរស​ក្នុងការ​ស៊កបញ្ចូលទៅ​ក្នុងទ្វារ​មាស។ ​រាងកាយ​របស់​ស្រ្ដី​ត្រូវ​ការ​ពេល​វេលា​ប្រហែល ​​៨​នាទី​ ក្នុង​ការ​ផលិត​ចេញទឹក​រំអិល​គ្រប់គ្រាន់ ដើម្បី​ទទួល​ការវាយ​លុកពី​បុរស ​នេះ​បើ​យោង​តាម​មូល​និធិវេជ្ជសាស្រ្ដ Palo Alto។ ​មិនឈាន​ដល់ចំណុចកំពូល៖ ​ជួន​កាលបុរស ​និង​ស្រ្ដីមិន​អាច​ឈា​នដល់​ចំណុចកំពូល​នោះ​ទេ ពេល​ពួក​គេ​រួមភេទ​​គ្រា​ដំបូង​។ បញ្ហា​នេះ​អាច​បណ្ដាលមកពី​ភាពអៀនប្រៀន ឬ​ការព្រួយចិត្ដ។ ប្រសិនបើ​ក្មេង​ស្រីវ័​យ​ជំទង់បារម្ភអំពីការឆ្លង​ជំងឺកាមរោគ ​បារម្ភពីអត្ថន័យ​នៃ​ការ​រួម​ភេទ​នៅក្នុង​សម្ព័ន្ធភាព ​ឬហេតុ​ផលណា​មួយ​នោះ ​នាង​មិន​អា​ច​រីករាយចំពោះ​ការ​រួមភេទ​នោះ​ទេ​។​ ការចេញទឹក​កាម​លឿនរហ័ស ​តែង​កើត​មានជា​ធម្មតា ចំពោះ​បុរស​ពេ​លរួម​ភេទគ្រា​ដំបូង ​ហើយ​វា​អាច​ជា​ហេតុផលមួយទៀត ធ្វើ​ឱ្យ​ស្រ្ដី​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​៕ ​​
អត្ថបទ៖ដេវីដ
Source: lovepanky