ប្រភេទ​អាហារ​ ប្រឆាំង ​កូឡេស្ដេរ៉ូល​ ក្នុង​រាង​កាយ​

បរិមាណ​កូឡេស្ដេរ៉ូល​ខ្ពស់​ គឺ​ជា​មូលហេតុ​​ចម្បងមួយ​នៃ​បញ្ហា​បេះដូ​ង ​នៅ​ក្នុង​ខ្លួន​មនុស្ស​ ​។ ​ការ​ផ្លាស់​ប្ដូរប្រភេទ​អាហារ ​មួយ​ចំនួនដែលអ្នកទទូល​ទាន ​អាច​បញ្ចុះ​កម្រិត​កូឡេស្ដេរ៉ូល​ខ្ពស់​នេះបាន ​និង​ថែម​ទាំង​លើក​កម្ពស់​​ទម្រង់​លី​ពីត​ នៅ ក្នុង​រាង​កា​យ​រ​បស់​អ្នក​ទៀត​ផង​​។ 
​ត្រី ៖ ​ត្រីគឺជាអាហារ​ដ៏​ប្រសើរ​មួយ​ប្រភេទ​ មានប្រសិទ្ធ​ភាព​បញ្ចុះ​កម្រិត​កូឡេស្ដេរ៉ូល ពី​ព្រោះ​វា​មាន​ផ្ទុកអាស៊ី​ដធាត់Omega3​  ដែល​ជំនួយ​ដល់​ការ​លើក​កម្ពស់សុខភាព​បេះដូង​ទាំង​ស្រង់​របស់​អ្នក​។​ អ្នក​ជំ​ងឺ​គាំង​បេះដូង​ ដោយ​សារ​​កម្រិត​កូឡេស្ដេរ៉ូល​ឡើងខ្ពស់ ​នឹង​ជ្រាប​ច្បាស់​ថា​ អាស៊ីដធាត់​ Omega3 ​ពិត​ជា​ជួយ​ការពារ ​ពី​គ្រោះ​ថ្នាក់មរណភាព​ដោយ​​សារ​ប​ញ្ហា​បេះដូង ​ពិត​មែន​។ ​អាស៊ីដ​ធាត់ ​Omega3 ​បង្កើន​កម្រិត​កូឡេស្ដេរ៉ូល​ល្អ ​នៅ​ក្នុង​​​រាងកាយ និង​ជំនួយ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំងការ​កើន​ឡើង​កម្រិត​​ កូឡេស្ដេរ៉ូល មិនល្អ​បាន​យ៉ាងមាន​ប្រសិទ្ធភាព​។ 
ប្រភេទ​អាហារ​ ប្រឆាំង ​កូឡេស្ដេរ៉ូល​ ក្នុង​រាង​កាយ​
​សណ្ដែក ​៖ សណ្ដែក​មានគុណសម្បត្ដិ​ប្រសើរ ​សម្រាប់​សុខភាព​បេះ​ដូង​របស់​អ្នក​ ទោះជា​យ៉ាងណា​ប្រភេទ​សណ្ដែក​ទាំង អស់​នឹង​ជួយ​បញ្ចុះ ​កម្រិត​កូឡេស្ដេរ៉ូល​ខ្ព​ស់ ​នៅក្នុ​ង​រាងកាយ​រ​បស់​អ្នក​។ ​សណ្ដែក​សម្បូរ​ដោយជាតិសរសៃ ​Fiber ហើយ ​វាមា​ន​ផ្ទុក ​នូវ​សារ​ធាតុ​ប្រូតេអ៊ីន​ជា​ច្រើន ​ដែល​សារ​ធាតុផ្ទុក​ជាតិ​ធាត់​ទាប​។ ​លោក​វេជ្ជបណ្ឌិត ​Eileen ​មាន​ប្រសាសន៍​ថា ​« ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា ​សណ្ដែក​អា​ចជួយ​បញ្ចុះ​កម្រិត​កូឡេស្ដេរ៉ូល ​បាន​ច្រើន​រហូតដល់ ​៨% ដោយ ​គ្រាន់​តែ​អ្នក​ទទួល​​ទានវា កន្លេះ​ពែង​ជា​ប្រចាំ ​​»។ ​
​ខ្ទឹមស ​៖ ​ខ្ទឹម​ស​ក៏​ជួ​យ​បញ្ចុះ​កម្រិត​កូឡេស្ដេរ៉ូល នៅ​ក្នុងរា​ង​កាយ​របស់អ្នក​បានយ៉ាង​មាន​ប្រសិទ្ធភាព​ដែរ។ ​វា​មាន​ប្រសិទ្ធ ​ភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​កំណក ​ដែល​ធ្វើ​ឱ្យ​ស្ទះ​សរសៃអាទែរ ​ដោយ​ការ​ការ​ពារបំណែក​កូឡេស្ដេរ៉ូល ​ពី​ការជាប់​ស្អឹត ទៅ ​នឹង​ជញ្ជាំងសរសៃ​អាទែ។ ​​អ្នកមិន​ចាំ​បាច់​ទទួល​ទាន​វា​​ឱ្យ​លើសពី ៤​កំពិស​នោះ​ទេ​ ដូ​ច្នេះ​ការ​ទទួលទាន​ ពីរ​កំពិស​ក្នុងមួយ ថ្ងៃ គឺជា​បិរមាណសមល្មម ​ដើម្បី​ទទួល​បាន​គុ​ណប្រយោជន៍ប្រសើរ។ ​
​ស្លឹកផ្ទី​ ៖  ​ស្លឹក​ផ្ទី​ជំនួយ​ដល់​ការ​បញ្ចុះ​កម្រិ​តកូ​ឡេស្ដេរ៉ូ​ល ពី​ព្រោះ​​វាមាន​ផ្ទុក​នូវ​សារធាតុ lutein​។ ​សារធាតុ l​utein ត្រូវបាន​​មនុស្ស​ចាត់​ទុក​ថា ​វា​ជា​សារ​ធាតុ​ចិញ្ចឹម​មួយ​ប្រភេទ ​ដែលមាន​ប្រសិទ្ធភាព​ការ​​ពារ ជញ្ជាំងសរសៃ​អាទែ​របស់អ្នក​ប្រឆាំង​នឹងកូឡេស្ដេរ៉ូល ​ដែល​អាច​ជាប់​ស្អិត​នឹង​សរសៃអាទែ ​បង្ក​ជាការស្ទះ​សរសៃ​ឈាម​។​
​ផ្លែ​ឈើ​ និងប្រេងអូលាវ ៖ ​ជាតិ​សរសៃ​ Fiber នៅក្នុងផ្លែ​ឈើ​មាន​​គុណសម្បត្ដិ​បញ្ចុះ​កម្រិត​កូឡេស្ដេរ៉ូល​។ ​ផ្លែប៉ោម​ ផ្លែ Pears ​ក្រូចថ្លុង ​ស្រ្ដូប៊ឺរី ​និង​ប្រភេទ​ផ្លែ​ឈើជូរ ​មាន​នូវ​ជាតិ​សរសៃ ​Fiber ​ងាយរំ​លាយ ​ដែលជួយ​បញ្ចុះបរិមាណ​កូឡេ ​ស្ដេរ៉ូល នៅក្នុង​រា​ងកាយ។ ​ប្រេងអូលាវ សម្បូរទៅ​ដោយ ​ខ្លាញ់​ម៉ូណូ ​មិន​ផ្ទុក​អ៊ីដ្រូសែន​ច្រើនមានប្រសិទ្ធភាព​ ប្រឆាំងនឹង កម្រិត​កូឡេស្ដេរ៉ូល​មិន​ល្អ ​នៅ​ក្នុង​រាង​កាយ​៕​ ​
អត្ថបទ៖ ដេវីដ