វិធី​ធ្វើ​ប្រហុក​ដុត​ក្រសាំង​

គ្រឿង​ផ្សំ​៖

ប្រហុក​ ក្រសាំង​ សាច់​ជ្រូក​បី​ជា​ន់ ​ស្លឹក​រមៀត ​ស្លឹក​ចេក​ ខ្ទឹមស ​ខ្ទឹម​ក្រហម​គល់​ស្លឹក​គ្រៃ ​ស្លឹក​ក្រូច​សើច​ ម្ទេស​ស្ករស ​អំបិល​ ម្សៅស៊ុប​ ត្រសក់ ​ការ៉ុត ​ត្រប់​ស្រួយ ​ពពាយ ​ត្រប់វែង​ និង​សណ្ដែកកួរ​។ វិធីធ្វើ​៖

វិធី​​ចម្អិន​ ដំបូង​​ត្រូវ​​យក​​ត្រី​​ប្រហុក​​ទៅ​​លាង​​ទឹក​​ឲ្យ​​ស្អាត​ រួច​​សឹម​​យក​​មក​​ចិញ្ច្រាំ​​ឲ្យ​​ម៉ដ្ឋ​​ល្អ​​។សាច់​ជ្រូក​​បី​ជាន់​​ត្រូវ​​ចិញ្ច្រាំ​​មុន​​នឹង​​បន្ថែម​​ក្រសាំង ​ខ្ទឹមស ​ខ្ទឹមក្រហម ​ចិញ្ច្រាំ​​ចូល​គ្នា។​ ចំពោះ​​ស្លឹក​គ្រៃ​ និង​​ស្លឹក​ក្រូច​​សើច​ត្រូវ​​បុក​​វា​​ក្នុង​​ត្បាល់​​ឲ្យ​​ម៉ដ្ឋ​​សិន​​ សឹម​​យក​​មក​​ចិញ្ច្រាំ​​ជា​មួយ​​ប្រហុក ​និង​​សាច់​ជ្រូក​បីជាន់​ ដោយ​​បន្ថែម​​ម្ទេស ​ស្ករស ​អំបិល​ និង​​ម្សៅ​ស៊ុប។​ ប្រហុក​​ដែល​​ចិញ្ច្រាំ​​រួច​​ត្រូ​វ​​ខ្ចប់​​ស្លឹក​​រ​មៀត​ ហើយ​​រុំ​​ស្លឹក​ចេក​​​មួយ​​ជាន់​​ទៀត​​ដើម្បី​​ឲ្យ​​វា​​មាន​​ក្លិន​​ឈ្ងុយ ​មុន​​នឹង​​យក​​ទៅ​​ដុត​​រយៈ​ពេល​​ប្រមាណ​ ​២០ ​​នាទី​​ដោយ​​ប្រើ​​កម្ដៅ​​ភ្លើង​​ងំ​​តិច​ៗ។ បញ្ជាក់៖​  ប្រហុក​​ដុត​​នេះ​​អាច​​ញ៉ាំ​​ផ្ទាប់​​ជា​មួយ​​បន្លែ​​អន្លក់​ត្រស​ក់ការ៉ុត ​ត្រប់​ស្រួយ​ ពពាយ​ ត្រប់វែង ​និង​​សណ្ដែក​កួរ​ ឬ​​បន្លែ​​ដទៃ​​ទៀត​​តាម​​ចំណូល​ចិត្ត​៕ ​
វិធី​ធ្វើ​ប្រហុក​ដុត​ក្រសាំង​













អត្ថបទ៖ ដេវីដ