ប្រជាជន​ហ្វីលីពីន​​​ជាង​​៧​សែន​​នាក់​​​ត្រូវ​ជម្លៀស​ចេញ​​ ក្រោយ​​​ព្យុះ​​ទីហ្វុង​​បាន​បោក​បក់​​លើ​​ប្រជុំ​កោះ

ប្រជាជន​ហ្វីលីពីន​​​ជាង​​៧​សែន​​នាក់​​​ត្រូវ​ជម្លៀស​ចេញ​​ ក្រោយ​​​ព្យុះ​​ទីហ្វុង​​បាន​បោក​បក់​​លើ​​ប្រជុំ​កោះ

ប្រជាជន​​ជាង​​៧​សែន​នាក់​​​​​នៅ​ភាគ​កណ្ដាល​ប្រទេស​ហ្វីលីពីន​​ ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​តំបន់​សុវត្ថិភាព​​ ​ដើម្បី​​​គេច​ចេញ​​ពី​​រលក​​ធំៗនៃ​ទឹក​ជំនន់ បាក់​ដី​​ ខណៈ​ពេល​ ខ្យល់​ព្យុះ​​ទីហ្វុង​ Melor បាន​បោក​បក់​មក​​លើ​ប្រជុំ​កោះ​ ហ្វីលីពីន កាល​ពី​ថ្ងៃ​ច័ន្ទ។ នេះ​បើ​តាម​​មន្ត្រី​​​ហ្វីលីពីន។

 

ប្រជាជន​ហ្វីលីពីន​​​ជាង​​៧​សែន​​នាក់​​​ត្រូវ​ជម្លៀស​ចេញ​​ ក្រោយ​​​ព្យុះ​​ទីហ្វុង​​បាន​បោក​បក់​​លើ​​ប្រជុំ​កោះ
 

​​​​​ខ្យល់​ព្យុះ​​ទីហ្វុង​ Melor​ បាន​បក់​កាត់​​​​​​​ភាគ​​កណ្ដាល​នៃ​កោះ Burias កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ។ ជា​មួយ​គ្នា​នេះ​អាជ្ញាធរ​ក៏​បាន​ព្រមាន​​ថា​ ផ្ទះ​ស្បូវ​​ជា​ច្រើន រួម​ទាំង​ដំណាំ​​​ផ្សេង​ៗ​អាច​រង​​ការ​ខូច​ខាត​​ធ្ងន់ធ្ងរ។ អាជ្ញាធរ​ក៏​បាន​ព្រមាន​ថា​ កម្លាំង​ខ្យល់​ព្យុះ​ Melor អាច​​​ធ្វើ​ឲ្យ​របើក​ដំបូល​ស័ង្កសី និង​មែក​ឈើ​បាន។ ខ្យល់​ព្យុះ​នោះ​អាច​បង្ក​ជា​ភ្លៀង​ខ្លាំង​ បង្ក​ជា​ទឹក​ជំនន់​ និង​ការ​បាក់​ដី​ផង​ដែរ។

 

ការិយាល័យ​ឧតុនិយម​​ហ្វីលីពីន​​បាន​ឲ្យ​ដឹង​ថា ព្យុះ​​ទីហ្វុង​បាន​​​បោក​បក់​មក​​លើ​ចុង​កោះ​ Samar ដែល​ជា​ដី​​កោះ​ធ្វើ​កសិកម្ម​​របស់​ប្រជាជន​​១,៥​​លាន​នាក់​ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​​ ​ក្នុង​ល្បឿន​ ១៨៥​ គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង។

 

​យោង​តាម​​ការិយាល័យ​​​ឃ្លាំ​មើល​គ្រោះ​មហន្តរាយ​ជាតិ ​​នៅ​ក្នុង​ខេត្ត​ Albay ភាគ​អាគ្នេយ៍​នៃ​កោះ Luzon ប្រជាជន​​​ជិត​៦​សែន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​​​ដោយ​ខ្លាច​ក្រែង​ភ្លៀង​ធ្លាក់​ខ្លាំង ​​ដែល​អាច​បង្ក​ជា​​​ល្បាប់​ភក់​នៅ​ក្បែរ​​ភ្នំ​ភ្លើង​ Mayon។ រលក​ធំ​ៗ​បាន​បោក​បក់​​មក​​លើ​ទី​ក្រុង​​ក្នុង​​ខេត្ត​ Albay ។

 

​ក្នុង​ទី​ក្រុង​ Legazpi ខេត្ត​ Albay ប្រជាជន​​ជា​ច្រើន​​​ត្រូវ​បាន​ជម្លៀស​ចេញ​​តាម​ឡាន​​យោធា​​ ខណៈ​ដែល​អាជ្ញាធរ​​បាន​ប្រកាស​ឲ្យ​ជម្លៀស​​ប្រជាជន​ទៅ​កាន់​ទី​តាំង​សុវត្ថិភាព។

 

​អភិបាល​ខេត្ត​ Albay ​​​​​​​​​​​​លោក​ Joey Salceda បាន​និយាយ​​ប្រាប់​ទៅ​ទូរទស្សន៍​ហ្វីលីពីន​ ABS-CBN ថា​៖ “ក្នុង​ខេត្ត​​ឥលូវ​នេះ​ប្រៀប​ដូច​ជា​ទីក្រុង​ខ្មោច​។ ពួក​យើង​បាន​បិទ​​​​​ការ​សាងសង់ បិទ​សាលា​រៀន និង​​កន្លែង​ការងារ​​”៕

 

ប្រជាជន​ហ្វីលីពីន​​​ជាង​​៧​សែន​​នាក់​​​ត្រូវ​ជម្លៀស​ចេញ​​ ក្រោយ​​​ព្យុះ​​ទីហ្វុង​​បាន​បោក​បក់​​លើ​​ប្រជុំ​កោះ
 

ចុចអាន៖ ហ្វីលីពីន​នឹង​​ជួប​គ្រោះ​​ព្យុះ​ទីហ្វុងមួយ​ទៀត ​ក្បែរ​​តំបន់​​ធ្លាប់​​វាយ​​ប្រហារ​ពី​ព្យុះ Haiyan

 

 

ប្រែ​​សម្រួល៖ មាន រតនា
ប្រភព៖ channelnewsasia​