​បើក​គ្រឿងចក្រ រអិល​ធ្លាក់​ស្រះ សង្កត់​តៃកុង​ស្លាប់​

ព្រះសីហនុ: បុគ្គលិក​ម្នាក់ នៃ​ចំការ​ដូងប្រេង​រប​ស់ ក្រុមហ៊ុន​ម៉ុង​ឫទ្ធី បាន​បើក​បាន​ស្លាប់​នៅក្រោម​គ្រឿងចក្រ ដែល​ខ្លួន​បើក​ដោយសារតែ​ការធ្វេសប្រហែស ធ្វើ​ឲ្យ​គ្រឿងចក្រ រអិល​ធ្លាក់ចូល​ស្រះ ស្តុក​កាកសំណល់​ដូងប្រេង ដែលមាន​ជម្រៅ​ប្រមាណ ៣ ម៉ែត្រ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ម៉ោង​ប្រហែល ៤ រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ក្រុមហ៊ុន ចម្រាញ់​ដូងប្រេង​ទី​២ ស្ថិតនៅ​ភូមិ​អន្លង់​ក្រពើ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​បុរសរងគ្រោះ ឈ្មោះ សុំ សុភា អាយុ​៣៤​ឆ្នាំ មុខរបរ​បុគ្គលិក នៃ​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី ចំការ​ដូងប្រេង និង​មាន​ស្រុកកំណើត នៅ​ភូមិ​ព្រែក​លីវ ឃុំ​រការ ស្រុក​កងមាស ខេត្ត កំពង់ចាម​។ ចំណែក​រាល់​ការចំណាយ​ថវិកា ក្នុងការ​ធ្វើបុណ្យ​ជូន​សព ខាងក្រុម ហ៊ុន​បាន​ធានា​រ៉ាប់​រង​ទាំងស្រុង​៕V​/S

​បើក​គ្រឿងចក្រ រអិល​ធ្លាក់​ស្រះ សង្កត់​តៃកុង​ស្លាប់​

​បើក​គ្រឿងចក្រ រអិល​ធ្លាក់​ស្រះ សង្កត់​តៃកុង​ស្លាប់​