ចំណាយពេល​ត្រឹមតែ ៦០វិនាទីក្នុងមួយថ្ងៃ អាច​សម្រកក្បាល​ពោះលឿន​បំផុត

មនុស្សជាច្រើន​មិនចូលចិត្ត​លំហាត់ប្រាណ​ដេកងើបចុះឡើង​នោះទេ តែចង់​បានក្បាលពោះ​រាបស្មើ និង​មាំមួន។ សំណាង​ល្អ អ្នកជំនាញផ្នែក​រក្សារាង​បានរកឃើញ​ពីដំណោះស្រាយ​មួយដែល​ពួកគេ​បានអះអាង​ថា អាចជំនួស​លំហាត់ប្រាណ​ដេកងើប​បាន ១០០០ដង។
នេះជាលំហាត់ប្រាណ​មួយដែល​ទម្ងន់រាងកាយត្រូវ​ពឹងផ្អែកលើ​ដៃ និងម្រាម​ជើង ហើយ​រាងកាយ​ត្រូវ​តែឲ្យត្រង់។
ការអនុវត្ត​លំហាត់ប្រាណ​នេះ រាងកាយ​មិនអាចផ្លាស់​ទីបាន ហើយនេះ​ជាវិធីមួយ​ដើម្បីធ្វើឲ្យ​ក្បាលពោះ​រាបស្មើ និង​រឹងមាំ, ក៏មិន​ធ្វើឲ្យ​ឈឺខ្នង ព្រោះសាច់ដុំក្បាល​ពោះដ៏​ខ្លាំងក្លា​អាចជួយ​ដល់ឆ្អឹង​ខ្នងបាន។
 
ចំណាយពេល​ត្រឹមតែ ៦០វិនាទីក្នុងមួយថ្ងៃ អាច​សម្រកក្បាល​ពោះលឿន​បំផុត
ប្រសិនបើអ្នកអនុវត្តលំហាត់ប្រាណ​នេះឲ្យបាន ៣-៤ដង​ក្នុង ១សប្តាហ៏​រយៈពេល ១០នាទីក្នុង ១ថ្ងៃ នោះអ្នក​នឹងទទួល​បានលទ្ធផល​ល្អជាងការ​ធ្វើលំហាត់ប្រាណ​ដោយដេកងើប ១០០០ដង។
មុនពេលធ្វើលំហាត់ប្រាណ​នេះ ត្រូវឲ្យរាងកាយ​របស់អ្នកស្ថិតក្នុងទីតាំង​ដែលត្រឹមត្រូវ ហើយ​គោរពដល់ ៥ចំណុចខាង​ក្រោម៖
- ដាក់បាតដៃ​សង្កត់នៅ​នឹងឥដ្ឋឲ្យ​មាំ និង​កន្ថែកស្មា​របស់អ្នក, កត្រូវដក​ឲ្យ​វែង។ ដៃរបស់អ្នក​ត្រូវតែដាក់​ឲ្យ​បានស្រួល មិនត្រូវ​ឲ្យរលុង​ឡើយ។
- ការងារភាគច្រើន​ស្ថិតនៅ​លើសាច់​ដុំក្បាលពោះ ប៉ុន្តែអ្នកក៏គួរតែ​មានអារម្មណ៏ក្តៅ​ជើង​ផងដែរ។
ប្រសិនបើអ្នកគ្មានអារម្មណ៏​បែបនេះ​ទេ លើកកែង​ជើងឲ្យ​ខ្ពស់​ដោយពឹងលើម្រាម​ជើង ដូច្នេះសាច់ដុំភ្លៅនឹងកាន់​តែរឹងឡើង បន្ទាប់​មកច្របាច់​គូទរបស់​អ្នក ដើម្បីពង្រឹង​សាច់ដុំផ្នែក​ខាងក្រោម​នៃ​ដងខ្លួន។ ត្រូវដាក់​គូទឲ្យទាប មិន​ឲ្យ​ខ្ពស់។ ដងខ្លួន​របស់អ្នកត្រូវឲ្យ​ត្រង់ មិនមែន​ជារាងត្រីកោណ​ឡើង។
- ដើម្បីធ្វើឥរិយាបថ​ដងខ្លួនឲ្យ​បានងាយស្រួល​បន្តិច អ្នកត្រូវ​ដកដង្ហើម​ចេញចូល​តាម​ចង្វាក់។
- ដើម្បីឲ្យ​ប្រាកដថា ដងខ្លួន​របស់អ្នក​ត្រង់ ឬមិន​ត្រង់, ស្រមៃ​ថា មានកែវទឹក​មួយនៅលើខ្នង​របស់អ្នក ឬកូនបាល់​មួយរមៀល​ពីកញ្ចឹងក​ទៅកែង​ជើង ដោយមិន​ឈប់ត្រង់​ខ្នង​ឡើយ។
វិធីធ្វើលំហាត់​ប្រាណនេះ
- ច្រត់ដៃ​ និងជង្គង់​នៅនឹងឥដ្ឋ ដូច្នេះកដៃ​របស់អ្នកត្រង់​ជាមួយ​នឹងស្មា ហើយ​ខ្នងត្រូវឲ្យ​ត្រង់។ លើកខ្លួន​របស់អ្នកឡើង​ប្រហែលកម្ពស់ ៣០អ៊ីញ។ ច្រមុះត្រូវ​ប្រឈម​នឹងឥដ្ឋ ហើយផ្នែកខាងក្រោយ​ក្បាលត្រូវ​ស្របនឹង​ពិដាន។
- សន្ធឹងជើងស្តាំ​របស់អ្នកទៅ​ក្រោយ ដូច្នេះម្រាមដៃ​អាចបត់បែន​បាន បន្ទាប់​មកសន្ធឹង​ជើងឆ្វេង។ ក្បាច់នេះ​ធ្វើឲ្យរាងកាយ​របស់អ្នកទាំង​មូលពឹងផ្អែក​លើដៃ និង​ម្រាមជើង។
- ឥលូវរឹតបន្តឹងសាច់​ដុំក្បាលពោះ​ទាំងមូល​រយៈពេល​ប្រហែលពី ២០ទៅ ៦០វិនាទី។
- បន្ទាបជង្គង់​អ្នកទៅ​នឹងឥដ្ឋ ហើយអង្គុយ​លើកែងជើង​របស់អ្នក។
- បន្ទាប់មកទៀត​បន្ទាប​ដងខ្លួន​ទៅនឹងភ្លៅ​របស់អ្នក ស្របពេលដែល​ថ្ងាសប៉ះ​នឹងឥដ្ឋតិចៗ។ សន្ធឹងដៃ​របស់អ្នក​នៅចំពោះ​មុខអ្នក ហើយ​សម្រាក។
- អនុវត្តលំហាត់ប្រាណ​នេះឲ្យ​បាន ៣ដង។ នៅពេលការធ្វើលំហាត់ប្រាណ​នេះកាន់តែ​មានភាព​ងាយ​ស្រួល អ្នកអាច​បន្ថែមពេលវេលា​ឲ្យបាន​ច្រើន​ជាង ៦០វិនាទី៕
ដោយ៖ ដារ៉ា
ប្រភព៖ yourstylishlife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចំណាយពេល​ត្រឹមតែ ៦០វិនាទីក្នុងមួយថ្ងៃ អាច​សម្រកក្បាល​ពោះលឿន​បំផុត