បញ្ហា៨ យ៉ាងដែលអ្នកមិនគួរធ្វើទៅលើទ្វារមាស

អ្នកប្រហែលជា​កំពុងតែ​បង្កើត​បញ្ហា​ជាច្រើន​ដល់ទ្វារមាស​របស់អ្នក​ដោយមិន​ដឹងខ្លួន។ ជារៀងរាល់​ថ្ងៃ អ្នកតែងតែ​ប្រើក្រែម​ជម្រុះរោម, លាបថ្នាំពណ៌រោម និង​ប្រេងរំអិល,​ ទាំងនេះ​ហើយ​ជាអ្វីដែល​អ្នកមិនគួរ​ធ្វើចំពោះទ្វារមាស​របស់អ្នក៖
 
បញ្ហា៨ យ៉ាងដែលអ្នកមិនគួរធ្វើទៅលើទ្វារមាស
ក្រែម​ជម្រុះរោម
វាជារឿង​មួយល្អដែរ ដែលត្រូវ​ជម្រុះរោម និងធ្វើឲ្យ​ម៉ត់រលោងត្រង់​តំបន់ឯកជន ប៉ុន្តែមិនមែន​ប្រើក្រែម​ជម្រុះរោម​ឡើយ ព្រោះវាអាច​ធ្វើឲ្យ​របកស្បែក​ត្រង់តំបន់​នេះ, បណ្តាលឲ្យ​អត្រា​គ្រោះថ្នាក់​នៃការឆ្លងមេរោគ​កើនឡើង។ អ្នកអាច​កោរ ឬប្រើក្រមួន​ត្រង់​តំបន់ឯកជន។
សាប៊ូក្រអូប
សាប៊ូមានក្លិនក្រអូបខ្លាំង​ពិតជាមិន​អាចជួយរក្សា​អនាម័យ និងលាងសម្អាត​ទ្វារមាសរបស់​អ្នកឲ្យ​បានស្អាតទេ ព្រោះវាតែងតែ​មានផ្ទុក​នូវសារធាតុគីមី​ជាច្រើន​ដែលធ្វើឲ្យ​អ្នក​ងាយនឹង​ឆ្លងមេរោគ​ត្រង់​តំបន់នោះ។ ហើយក្រៅពីការប្រើស្ព្រាយ៏​បាញ់ដើម្បី​បំបាត់បញ្ហាធុំក្លិនទ្វារមាស អ្នកគួរ​តែទៅប្រឹក្សា​ជាមួយនឹង​អ្នកជំនាញ​ផ្នែករោគស្ត្រី។
ទឹកថ្នាំ​សម្រាប់បាញ់​លាងសម្អាត​ទ្វារមាស
ការប្រើទឹកថ្នាំបាញ់​លាងសម្អាតទ្វារមាស (ត្រាំ ឬលាងសម្អាត​ទ្វារមាស​របស់អ្នក​ដោយប្រើទឹកថ្នាំ​បាញ់) មិនមែន​ជាគំនិតមួយល្អទេ ព្រោះវា​អាចធ្វើឲ្យ​មានបំលាស់ប្តូរ pH របស់​ទ្វារមាស ហើយត្រលប់​មកវិញ អត្រាគ្រោះថ្នាក់​នៃការឆ្លងមេរោគ​មានការ​កើនឡើង។
ប្រេងរំអិល
ប្រេងរំអិល​ពិបាកនឹង​លាងសម្អាតចេញ​ណាស់ ហើយផ្ទុយ​ទៅវិញ វានឹងធ្វើឲ្យបាក់តេរីឆ្លង​រាតត្បាត។ វាក៏អាចធ្វើឲ្យ​រហូតស្រោមអនាម័យ នៅពេល​អ្នកបាន​ប្រើវា, ធ្វើឲ្យភាព​គ្រោះថ្នាក់​នៃការ​ឆ្លងមេរោគ​តាមរយៈ​ការរួមភេទ​កាន់តែ​កើនឡើង។ ដើម្បីអាច​ចៀសវាង​បាន អ្នកគួរប្រើទឹក​រំអិល​ពណ៌ប្រផេះ។
ក្រែមធ្វើឲ្យ​ស្បែកស
ក្រែមប្រភេទនេះ​មិនដូចនឹង​ប្រភេទក្រែម​ធ្វើឲ្យស្បែក​មុខស​ឡើយ វាមានតែ​ធ្វើឲ្យទ្វារមាស​របស់​អ្នកខ្មៅ នៅពេល​អ្នកប្រើវា ហើយវា​មិនអាច​ជួយ​ដោះស្រាយ​បញ្ហា​ជាតិពណ៌​បាន​ឡើយ។
តុបតែង​ខ្លួនប្រាណ
មនុស្សភាគច្រើន​ចូលចិត្ត​ប្រព្រឹត្តកំហុសឆ្គង​ដូចជា៖ ការលាបពណ៌​លើរោម​ទ្វារមាស ឬទៅចោះ​រន្ធពាក់គ្រឿង​អលង្ការត្រង់​តំបន់ឯកជន។
ស្រោម​អនាម័យ
តើអ្នកដឹង​ទេថា ស្រោមអនាម័យភាគ​ច្រើនធ្វើពី​ជ័របា្លស្ទិច ដែលបណ្តាលឲ្យ​កើតជំងឺមហារីក។ ហើយការពាក់ស្រោមអនាម័យ​អាចបណ្តាល​ឲ្យ​រហែក ធ្វើឲ្យឆ្លងមេរោគ​បាក់តេរី។
ក្រែមរឹត​បន្តឹង​ស្បែក ឬវះកាត់
មានអារម្មណ៏​ចង់បាន​ព្រហ្មចារីមកវិញ​ម្តងទៀត និង​គម្រោងចង់វះកាត់ទ្វារមាស​ធ្វើឲ្យសម្រស់ក្មេង​ជាងវ័យមែន​ទេ?​ ត្រូវយល់​ដឹងពី​ការវះកាត់ ឬប្រើក្រែម​ណាមួយ​ដើម្បីរឹតបន្តឹង​ស្បែកទ្វារមាស​ឲ្យបាន​ច្បាស់ ព្រោះវា​អាចបង្កគ្រោះថ្នាក់​នៃការឆ្លងមេរោគ​ជាច្រើន​ដូចជា៖ មេរោគអេដស៏, បាក់តេរី ឬឆ្លងមេរោគ​ស្បែក៕
ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!