Facebook ផ្ញើ​សារ “អរុណ​សួស្ដី” ទាំង​ព្រលឹម​តែ​ម្ដង!


Facebook ផ្ញើ​សារ “អរុណ​សួស្ដី” ទាំង​ព្រលឹម​តែ​ម្ដង!

Facebook ដែល​ជា​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​ដ៏​ធំ និង​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​នា​ពេល​បច្ចុប្បន្ន បាន​បន្ថែម​មុខ​ងារ​ថ្មីៗជា​ច្រើន​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​របស់​ខ្លួន។

 

Facebook ផ្ញើ​សារ “អរុណ​សួស្ដី” ទាំង​ព្រលឹម​តែ​ម្ដង!

 

Facebook កន្លង​ទៅ​នេះ​​បាន​បន្ថែម​​​សារ​រំភើប ដើម្បី​ផ្ដល់​ភាព​កក់​ក្ដៅ​ថែម​ទៀតធ្វើ​ឲ្យ​អ្នក​កម្សាន្ត​មាន​អារម្មណ៍​ថាមិន​ឯកា​។

 

សារ “អរុណ​សួស្ដី”,”សាយន្ត​សួស្ដី”, “ព្រលប់​សួស្ដី” Facebook ដាក់​ឲ្យ​ប្រើប្រាស់​​​កាល​ពី​ប៉ុន្មាន​ខែ​មុន និង​បាន​ផ្ញើ​ទៅ​កាន់​អតិថិជន​ជា​ច្រើន​លាន​នាក់ ប៉ុន្តែ​មិន​បាន​គ្រប់​គ្នា​នោះ​ទេ ប្រសិន​បើ​ប្រិយ​មិត្ត​បើក​ប្រើ​បណ្ដាញ​សង្គម​មួយ​នេះ​រហូត ដោយ​មិន​បាន Log out ឬ​ប្រើ​តាម​ទូរសព្ទ​ដៃ។

 

តើ​ប្រិយមិត្ត​បាន​ទទួល​សារ “អរុណ​សួស្ដី” ពី​ហ្វេក​បុក​ដែរ​ទេ?

 

អត្ថបទ៖ រក្សា