ឱក សុគន្ធ​កញ្ញា មិន​ខ្វល់​អ្នក​តាម​

​តាមរយៈ​កម្មវិធី Cambodian Idol ដែល​ទើប​កន្លងផុតទៅ​ថ្មីៗ​នេះ​គេ​ចាប់អារម្មណ៍​ឃើញថា ឱក សុគន្ធ​កញ្ញា ដែលជា​តារាចម្រៀង​ល្បីល្បាញ និង​លេចធ្លោ​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​ពិតជា​ស្រស់ស្អាត​ប្លែក​តាមរយៈ​ការតុបតែង​ខ្លួន និង ការ​ស្លៀកពាក់​របស់​នាង​ពិតជា​មានការ​ទាក់ទាញ​ខ្លាំងណាស់ ។ មិន​ថា​អ្នក​ក្នុង ឬ​ក្រៅប្រទេស ដែល​បាន​ទស្សនា​កម្មវិធី​នោះ​គឺ​តែងតែ​លាន់មាត់​សរសើរ​ពី​សម្រស់​របស់​នាង​គ្រប់ៗ​គ្នា សូម្បីតែ​ពេល​នាង​ញញឹម​ពិតជា​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា​ឈ្លក់​វង្វេង​ជាមួយ​ស្នាមញញឹម​របស់​នាង ។

ឱក សុគន្ធ​កញ្ញា មិន​ខ្វល់​អ្នក​តាម​ឱក សុគន្ធ​កញ្ញា មិន​ខ្វល់​អ្នក​តាម​

ព្រោះតែ​ការ​ប៉ិនប្រសប់​តុបតែង​ខ្លួន និង ស្លៀកពាក់​កាន់តែ​បង្ហាញ​ឲ្យ​ឃើញថា ឱក សុគន្ធ​កញ្ញា ពិតជា​មាន​មន្ត​ស្នេហ៍​មិនធម្មតា​ទេ ។ ស្របពេល​ជាមួយនឹង​ភាពប្រែប្រួល​នេះ មាន​គេ​ឃើញ ឱក សុគន្ធ​កញ្ញា ឧស្សាហ៍​ចេញចូល​ហាង​ថែរក្សា​សម្រស់​មួយកន្លែង​នៅ​ទីក្រុង​ភ្នំពេញ ដូច្នេះហើយ​បានជា​មួយរយៈ​ពេលកន្លងមក​នេះ រូប​សម្រស់​របស់​នាង​ស្រស់ស្អាត និង ប្រែប្រួល​ខុសប្លែក​ពី​បណ្តា​ឆ្នាំមុនៗ ។ បើតាម​ប្រភពព័ត៌មាន​ពី​អ្នកសិល្បៈ​ដែល​ជិតដិត​ជាមួយ ឱក សុគន្ធ​កញ្ញា បាន​បង្ហើប​ប្រាប់ថា ថ្មីៗ​នេះ​មាន​បុរស​នៅក្នុង​ប្រទេស​ជាច្រើនរូប​បាន​សារភាព​សុំ​ស្នេហ៍ ឱក សុគន្ធ​កញ្ញា តែ​នាង​បែរជា​មិន​ចាប់អារម្មណ៍​បុរស​ទាំង​នោះឡើយ ទោះបីជា​បុរស​រូបនោះ​ជា​អ្នកមាន​ទ្រព្យ​ក្តី និង នៅ​លីវ​ក្តី ។

ឱក សុគន្ធ​កញ្ញា មិន​ខ្វល់​អ្នក​តាម​

សម្រាប់​អ្នក​នៅក្នុង​ពិភព​សិល្បៈ​សុទ្ធតែ​បានដឹងថា ឱក សុគន្ធ​កញ្ញា មាន​អ្នក​ពិសេស​នៅក្នុង​ចិត្ត​រួចហើយ ទើប​នាង​មិន​ចាប់អារម្មណ៍​លើ​បុរស​ផ្សេង​តែ​រហូតមក​ដល់ពេលនេះ​នាង​នៅ​មិនទាន់​សារភាពថា អ្នក​ពិសេស​របស់​នាង​គឺជា​នរណា និង មានមុខមាត់​ពិតប្រាកដ​យ៉ាងណា​នោះទេ សូម្បីតែ​ក្រុមគ្រួសារ​របស់​នាង​ក៏​ព្យាយាម​លាក់បាំង​រឿងនេះ​ដែរ ។ នេះ​ជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​តារា​ល្បី​ដែល​ព្យាយាម​លាក់បាំង​មិន​ចង់​ឲ្យ​គេ​ដឹង​ពី​រឿងរ៉ាវ​ឯកជន​របស់ខ្លួន ។ ប្រភពព័ត៌មាន​នោះបាន​បន្តទៀតថា តាមពិត​គូស្នេហ៍​អាថ៌កំបាំង​របស់ ឱក សុគន្ធ​កញ្ញា មានបំណង​ចង់​រៀបការ​ជាមួយ ឱក សុគន្ធ​កញ្ញា ដែរ ប៉ុន្តែ ឱក សុគន្ធ​កញ្ញា មិន​ព្រម​ដោយសារ​នាង​កំពុង​មានឈ្មោះ​ល្បីល្បាញ និង មាន​អ្នក​ស្គាល់​ច្រើន បើ​រៀបការ​ទៅ​ខ្លាច​ប្រជាប្រិយភាព​របស់​នាង​ធ្លាក់ចុះ ។

ឱក សុគន្ធ​កញ្ញា មិន​ខ្វល់​អ្នក​តាម​ឱក សុគន្ធ​កញ្ញា មិន​ខ្វល់​អ្នក​តាម​

ឱក សុគន្ធ​កញ្ញា មិនបាន​ឆ្លើយតប​អ្វី​ទេ ទោះបីជា​ជួប​ជាមួយ​នាង​ផ្ទាល់​នៅក្នុង​កម្មវិធី​ផ្សេងៗ​នាង​សុំ​មិន​និយាយ​អ្វី​ទាំងអស់​ដែល​ទាក់ទង​នឹង​រឿងរ៉ាវ​ផ្ទាល់ខ្លួន ។ ឱក សុគន្ធ​កញ្ញា កាន់តែ​ល្បី​កាន់តែ​មាន​រូប​សម្រស់​ស្រស់ស្អាត ទើប​បណ្តា​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ចាប់អារម្មណ៍​ហៅ​នាង​ថត​ផ្សាយពាណិជ្ជកម្ម​នានា ។ ឱក សុគន្ធ​កញ្ញា នៅតែ​ជា​តារាចម្រៀង​នៅក្នុង​ចិត្ត​យុវវ័យ ទោះបីជា​នាង​មាន​វ័យ​ច្រើនជាង​មុន​ក្តី តែ​បទ​ចម្រៀង និង ការ​ស្លៀកពាក់​ការតុបតែង​ខ្លួន​របស់​នាង​នៅតែ​ស្ថិតក្នុង​ចិត្ត​យុវវ័យ​គ្រប់ៗ​គ្នា ។ រាល់ពេល​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ម្តងៗ ឱក សុគន្ធ​កញ្ញា តែងតែ​ទទួលបាន​ការស្វាគមន៍ និង ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន អ្នកខ្លះ​បាន​ផ្ញើ​ជា​កាដូ​បាច់ផ្កា តុក្កតា និង វត្ថុ​អនុស្សាវរីយ៍​ជាច្រើន ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​គាំទ្រ​ចំពោះ​នាង ។

ឱក សុគន្ធ​កញ្ញា មិន​ខ្វល់​អ្នក​តាម​

គួរបញ្ជាក់​ផងដែរ​ថា ឱក សុគន្ធ​កញ្ញា បានចេញ​អាល់​ប៊ុ​ម​ចម្រៀង​ជាមួយ​ចង្វាក់​រ៉ក់ ដើម្បី​វាយលុក​ទីផ្សារ​ចម្រៀង​នៅ​ឆ្នាំ ២០១៥ ។ តាមរយៈ​អាល់​ប៊ុ​ម​ចម្រៀង​នេះ​អាចធ្វើ​ឲ្យ ឱក សុគន្ធ​កញ្ញា កាន់​តែមាន​ទំនុក​ចិត្តខ្លាំង​ជាង​មុន​បន្ថែមទៀត ៕​ម៉ា រី​សា​

ឱក សុគន្ធ​កញ្ញា មិន​ខ្វល់​អ្នក​តាម​

​ ​ ​ ​