ជម្រើសជើង​ឯក​បាល់​ទាត់​នារី ចាប់​ប្រកួត​នៅ​ថ្ងៃ​អង្គារ​នេះ

ការ​ប្រកួត​ជម្រើស​ជើង​ឯក​បាល់​ទាត់នារី ឆ្នាំ​២០១៥ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា នឹង​បើក​ការ​ប្រកួត នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់​ទាត់​ជាតិ​បាទី ខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

women-soccer-001
ការ​​ប្រកួត​នៅ​ឆ្នាំ​នេះ មាន​ក្រុម​ចូល​រួម​ចំនួន​៨ ដោយ​​​ចែក​ការ​ប្រកួត​ជា​២​ពូល ហើយតាម​រយៈ​ការ​ចាប់​ឆ្នោត​បែងចែក​ពូល ដែល​បាន​ធ្វើ​ឡើង​​កាល​ពី​សប្តាហ៍​មុន​នោះ​គឺ​ពូល​Aមាន​ក្រុម​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​បាត់​ដំបង មន្ទីរ​អប់រំ​យុវជន​​និង​កីឡា​ខេត្ត​ត្បូង​ឃ្មុំ កង​រាជអាវុធ​ហត្ថ​ខេត្ត​កំពង់​ធំ និង​ក្រុម​មន្ទីរ​អប់រំ​យុវជន​​និង​កីឡា​ខេត្ត​ស្វាយ​រៀង ខណៈ​ពូល​Bមាន​ក្រុម​​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កណ្តាល សមាគម​កីឡា​បាល់​ទាត់​សៀម​រាបអង្គរ មន្ទីរ​អប់រំ​យុវជន​និង​កីឡាខេត្ត​ឧត្តរ​មាន​ជ័យ និង​​ក្រុម​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់​ឆ្នាំង។

women-soccer-002
ចំណែក​​ការ​ប្រកួត​បើក​ឆាក នៅ​ថ្ងៃ​អង្គារ​នេះ ក្រុម​​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​បាត់​ដំបង ត្រូវ​ប្រកួត​ជាមួយ​ក្រុម​​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ស្វាយ​រៀង ចាប់​ពី​ព្រឹក​ម៉ោង ៨:៣០​ទៅ ឯ​ក្រុម​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​ប៉ះ​ក្រុម​កង​រាជអាវុធ​ហត្ថខេត្ត​កំពង់​ធំ ពី​​ព្រឹក​ម៉ោង ៨:៣០​ទៅ​ដូច​គ្នា។
ចំពោះ​ពូល​B ក្រុម​មន្ទីរ​អប់រំ​យុវជន​និង​កីឡាខេត្ត​កណ្តាល ត្រូវ​ប្រកួត​ជាមួយ​ក្រុម មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់​ឆ្នាំង នៅ​រសៀល​ថ្ងៃ​អង្គារ ចាប់​ពី​ម៉ោង ១៥:៣០​ទៅ ហើយ​​ក្រុម​​សមាគម​កីឡាបាល់​ទាត់​សៀម​រាប​អង្គរ ត្រូវ​ជួប​ក្រុម​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ឧត្តរមាន​ជ័យ ចាប់​ពី​ម៉ោង ១៥:៣០​ទៅ​ដូច​គ្នា ខណៈការ​ប្រកួត​ជម្រុះ​​លើក​ទី​២ នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍៕​