បើចង់រក្សាចំណងស្នេហ៍ឲ្យយូរអង្វែកុំប្រាប់រឿង ៤យ៉ាង​នេះ​ដល់ស្វាមីអ្នកឲ្យសោះ

ការមើលថែ​ស្នេហាឲ្យ​បានល្អ​មិនមែនជារឿង​មួយងាយ​ស្រួលឡើយ ប៉ុន្តែប្រសិនបើ​គូស្វាមីភរិយា​ចេះយល់ចិត្ត​គ្នា​ នោះស្នេហា​នឹងគង់​វង្ស​យូរអង្វែង។ ចំពោះ​មនុស្សស្រី ភាគច្រើន​គិតថា យល់ល្អ​ត្រូវប្រាប់រឿង​គ្រប់យ៉ាងប្រាប់​ដល់​ស្វាមី។ ប៉ុន្តែយោង​តាមអ្នក​ជំនាញជាច្រើន​បាននិយាយ​ថា ការនិយាយ​បើកចំហរ​ខ្លាំងពេក​នឹងធ្វើឲ្យ​អ្នក និង​គូស្នេហ៏​របស់អ្នក​ឈឺចាប់។
 
បើចង់រក្សាចំណងស្នេហ៍ឲ្យយូរអង្វែកុំប្រាប់រឿង ៤យ៉ាង​នេះ​ដល់ស្វាមីអ្នកឲ្យសោះ
វាមិនមែន​ជា​រឿងអាក្រក់ទេ​ដែលអាថ៌កំបាំង​ដល់គូស្នេហ៏​បាន​យល់ ប៉ុន្តែជួនកាល​ការលាតត្រដាង​អាថ៌កំបាំង​នេះបាន​ក្លាយជាចំណុច​ខ្សោយ​របស់អ្នក ដូច្នេះវា​អាច​បំផ្លាញ​ភាពស្និតស្នាល​របស់​អ្នកទៅវិញ។ ម្យ៉ាងវិញ​ទៀត នៅពេលអ្នក​ប្រាប់រឿងគ្រប់យ៉ាង​ដល់គូស្នេហ៏​របស់អ្នក អ្នកនឹងគ្មាន​សេរីភាពផ្ទាល់​ខ្លួន ព្រោះគាត់​បានដឹង​ពីចំណុចខ្សោយ និង​ចំណុចខ្លាំង​របស់​អ្នក។ ហើយ​វាក៏គ្រោះថ្នាក់ណាស់​ដែរ​សម្រាប់គាត់ ពេលដែលបា​នដឹងរឿងរ៉ាវ​​ទាំងនេះ ព្រោះគាត់​អាចប្រើវា​ប្រឆាំង​នឹងអ្នក នៅពេល​មានជម្លោះ​កើតឡើង។
ថ្ងៃនេះ យើងនឹង​ចែករំលែករឿងរ៉ាវ​មួយចំនួន​ដែលមនុស្សស្រី​មិនគួរ​ប្រាប់ដល់ស្វាមី​របស់នាង។ ខាងក្រោមនេះជារឿងរ៉ាវ​មួយចំនួន​ដែលស្វាមី​របស់អ្នកមិន​គួរដឹង ដើម្បី​រក្សា​ស្នេហាឲ្យ​បានយូរអង្វែង៖
រំលឹកដល់​​គូស្នេហ៏ចាស់
ប្រសិនបើអ្នក​នឹកឃើញ​ដល់គូស្នេហ៏ចាស់​របស់អ្នក យល់ល្អកុំ​ឲ្យស្វាមី​របស់អ្នក​បានដឹង។ ការឲ្យគាត់​បានដឹងពីគូស្នេហ៏ចាស់​របស់អ្នក ហាក់បីដូចជា​ទម្លុះបេះដូង​របស់គាត់។
នៅពេលអ្នក​ពិភាក្សា​បញ្ហារបស់​អ្នក​ជាមួយមិត្តភក្តិ
រឿងមួយដែល​ស្វាមី​របស់អ្នក​មិនគួរដឹង​នោះ គឺ​ពេលដែល​អ្នកចំណាយពេល​នៅជាមួយ​មិត្តភក្តិ ដើម្បីធ្វើឲ្យ​ពិភាក្សាជីវិតផ្លូវភេទឲ្យមាន​ភាព​ប្រសើរឡើង។ គ្មាន​បុរសណាម្នាក់​ចង់ឲ្យ​គូស្នេហ៏​របស់ខ្លួន​ប្រាប់​ដល់​ពិភពលោក​ពីបញ្ហារឿង​លើគ្រែរបស់គាត់​ឡើយ។ វាជារឿង​មួយដែល​អ្នកមិនគួរឲ្យ​បុរស​បាន​ដឹងឡើយ។
ឆែកមើលទូរស័ព្ទ​របស់គាត់
មនុស្សស្រីគ្រប់រូប​មានទម្លាប់​មិនល្អមួយ ចូលចិត្ត​ឆែកមើល​ទូរស័ព្ទដៃ​របស់បុរស​រាល់ពេល​ដែលនាង​មានឱកាស។ នេះជាទម្លាប់​អាក្រក់មួយ ដែលអ្នក​មិនគួរប្រាប់​ដល់ស្វាមី​របស់​អ្នក ពីអ្វីដែល​អ្នក​បាន​ធ្វើ ព្រោះវា​អាចធ្វើឲ្យ​កើតមាន​បញ្ហាទំនុកចិត្ត។
តាមដាន
ប្រសិនបើអ្នក​មានទម្លាប់​ចូលចិត្តតាមដានគូ​ស្នេហ៏​របស់អ្នក ក្នុងគោលបំណងល្អវាមិនថ្វីទេ។ តែទោះបីជាយ៉ាង​ណា ស្វាមី​របស់អ្នក​មិនគួរដឹងរឿង​នេះទេ ព្រោះវា​អាចធ្វើឲ្យ​គាត់​ធុញទ្រាន់ ហើយ​ចាប់ផ្តើមស្អប់អ្នក​បន្តិចម្តងៗ៕
ដោយ៖ ដារ៉ា

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បើចង់រក្សាចំណងស្នេហ៍ឲ្យយូរអង្វែកុំប្រាប់រឿង ៤យ៉ាង​នេះ​ដល់ស្វាមីអ្នកឲ្យសោះ