រកឃើញគុកងងឹត ក្រោមវាលខ្សាច់ ដ៏អាថ៌កំបាំង របស់ក្រុម ISIS សម្រាប់ដាក់ អ្នកទោសស្រី ឃើញហើយ ស្ទើរខ្លោចចិត្ត

ស៊ីរី៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា គុកងងឹតដ៏តូចចង្អៀត ស្ថិតនៅក្រោមវាលខ្សាច់ ដ៏អាថ៌កំបាំង និងគួរឲ្យរន្ធត់ មួយកន្លែង របស់ក្រុម ISIS សម្រាប់ដាក់អ្នកទោសស្រី ត្រូវបានគេរកឃើញ នៅឯភាគខាងជើង នៃវាលខ្សាច់ ក្នុងប្រទេសស៊ីរី។

រកឃើញគុកងងឹត ក្រោមវាលខ្សាច់ ដ៏អាថ៌កំបាំង របស់ក្រុម ISIS សម្រាប់ដាក់ អ្នកទោសស្រី ឃើញហើយ ស្ទើរខ្លោចចិត្ត
គុកងងឹត ក្រោមវាលខ្សាច់ ដែលត្រូវបានគេរកឃើញ

ប្រភពដដែលបានឲ្យដឹងទៀតថា គុកងងឹតដ៏តូចចង្អៀត ទាំងនោះ ត្រូវបានពួកសកម្មប្រយុទ្ធ នៃក្រុម ISIS ដ៏ឃោរឃៅទាំងនោះ បង្កើតឡើងសម្រាប់ដាក់ អ្នកទោសស្រី ដែលជាជនជាតិ ឬកាន់សាសនា Yazidi (ជនជាតិ ឬសាសនា ដ៏ចំណាស់មួយ របស់ប្រទេសអ៊ីរ៉ាក់)។

គួរបញ្ជាក់ផងដែរថា ដោយសារតែទំហំ នៃគុកងងឹតទាំងនោះ តូចចង្អៀតពេក ធ្វើឲ្យអ្នកទោសស្រី ទាំងអស់ មិនអាចដើរ ទៅណាបានឡើយ គឺបានត្រឹមតែ នៅមួយកន្លែង ហើយត្រូវចំណាយពេល រាប់ម៉ោង នៅក្នុងភាពងងឹត គ្មានពន្លឺថ្ងៃ សូម្បីតែបន្តិច។

រកឃើញគុកងងឹត ក្រោមវាលខ្សាច់ ដ៏អាថ៌កំបាំង របស់ក្រុម ISIS សម្រាប់ដាក់ អ្នកទោសស្រី ឃើញហើយ ស្ទើរខ្លោចចិត្ត
ទិដ្ឋភាពក្នុងគុកងងឹត ដ៏តូចចង្អៀតនោះ

ទោះបីជាយ៉ាងណា ក្រោយពីរកឃើញ គុកងងឹតនោះ គេក៏បានប្រទះឃើញ រូបគំនូរ នៅលើជញ្ជាំង ដែលគូរដោយ អ្នកទោសស្រី Yazidi ដោយបង្ហាញឲ្យឃើញនូវ ផ្ទះដ៏ធំមួយខ្នង ជាមួយនឹង រថយន្តមួយគ្រឿង និងសត្វចិញ្ចឹម ជាច្រើនក្បាល នៅខាងក្រៅផ្ទះ ទៀតផង។ យ៉ាងណាមិញ គេមិនបានដឹងឡើយ ថាមានរឿងអ្វីកើតឡើង ចំពោះអ្នកទោសស្រី ដែលបានគូរគំនូរនោះ៕

រកឃើញគុកងងឹត ក្រោមវាលខ្សាច់ ដ៏អាថ៌កំបាំង របស់ក្រុម ISIS សម្រាប់ដាក់ អ្នកទោសស្រី ឃើញហើយ ស្ទើរខ្លោចចិត្ត
គំនូរដែលបានគូរ ដោយអ្នកទោសស្រី Yazidi 

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត