Fan Bing Bing ត្រូវ​តារា​ប្រុស​​ទម្លាក់​តំណែង​កំពូល​សម្រស់​ក្នុង​​ពិភព​លោក

Fan Bing Bing ត្រូវ​តារា​ប្រុស​​ទម្លាក់​តំណែង​កំពូល​សម្រស់​ក្នុង​​ពិភព​លោក

ថ្មី​ៗ​នេះ គេហទំព័រ Sohu ទើប​តែ​ប្រកាស​ឈ្មោះ​កំពូល​តារា​ទាំង ៥០ ដែល​មាន​សម្រស់​ស្អាត​ជាង​គេ​នៅ​​លើ​ពិភពលោក។ ខុស​ស្រឡះ​ពី​សព្វ​មួយ​ដង​ដែល​តារា​ស្រី​តែង​តែ​ឈរ​លំដាប់​កំពូល​នោះ ឆ្នាំ​នេះ​តារា​ប្រុស​បាន​ដណ្ដើម​យក​ជ័យ​លាភី​នេះ​ម្ដង។

 

កាល​ពី​ថ្ងៃ​ទី ១៤ ខែ​ធ្នូ កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន​កម្សាន្ត​ Sohu របស់​ប្រទេស​ចិន​បាន​ប្រកាស​ឈ្មោះ​​​តារា​ពិភពលោក​៥០​រូប​​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ជាង​គេ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ការ​ស្ទង់​មតិ​របស់​ទស្សនិកជន។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​អ្នក​គ្រោង​តំណែង​លេខ​មួយ​មិន​មែន​ជា​តារា​ស្រី​​នោះ​ទេ​បែរ​ជា​ធ្លាក់​ចូល​ដៃ​តារា​ប្រុស​ទៅ​វិញ។ តារា​សម្ដែង​និង​​តារា​ចម្រៀង Hu Ge ជាប់​ចំណាត់​ថ្នាក់​លេខ​១ ជាប់​លេខ​ ២​គឺ​តារា​សម្ដែង​មក​ពី​ប្រទេស​កូរ៉េ Jeon Ji Hyun រីឯ​តារា​សម្ដែង​ជួរ​មុខ​ចិន Fan Bing Bing ជាប់​លេខ ៥។

 

រឹត​តែ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៀត​នោះ​គឺ​តារា​ស្រី​ដែល​តែង​តែ​ត្រូវ​គេ​វាយ​តម្លៃ​ថា​ស្រស់​ស្អាត​ជា​ច្រើន​រូប​ដូច​ជា Angelababy, Kim Tae Hee, IU… គឺ​សុទ្ធ​តែ​គ្មាន​មុខ​ក្នុង​លំដាប់​លេខ​ ១០ ទាំង​អស់ ហើយ​ជំនួស​មក​វិញ​គឺ​តារា​ប្រុស​ជា​ច្រើន​ទៅ​វិញ។

 

ខាង​ក្រោម​នេះ​គឺ​ជា​តារា​ទាំង​ឡាយ​ដែល​មាន​វត្តមាន​ក្នុង​ការ​ជ្រើស​រើស​របស់ Sohu៕

 

Fan Bing Bing ត្រូវ​តារា​ប្រុស​​ទម្លាក់​តំណែង​កំពូល​សម្រស់​ក្នុង​​ពិភព​លោកតារា​សម្ដែង​និង​ចម្រៀង​ប្រុស Hu Ge ជាប់​លេខ​ ១

 

Fan Bing Bing ត្រូវ​តារា​ប្រុស​​ទម្លាក់​តំណែង​កំពូល​សម្រស់​ក្នុង​​ពិភព​លោកតារា​សម្ដែង​កូរ៉េ Jeon Ji Hyun ជាប់​លេខ ២

 

Fan Bing Bing ត្រូវ​តារា​ប្រុស​​ទម្លាក់​តំណែង​កំពូល​សម្រស់​ក្នុង​​ពិភព​លោក

អតីត​សមាជិក​ក្រុម​ចម្រៀង EXO Tao ជាប់​លេខ ៣

 

Fan Bing Bing ត្រូវ​តារា​ប្រុស​​ទម្លាក់​តំណែង​កំពូល​សម្រស់​ក្នុង​​ពិភព​លោក

ក្រុម​ចម្រៀង​វ័យ​ក្មេង TFBOYS ជាប់​លេខ ៤

 

Fan Bing Bing ត្រូវ​តារា​ប្រុស​​ទម្លាក់​តំណែង​កំពូល​សម្រស់​ក្នុង​​ពិភព​លោក

តារា​សម្ដែង Fan Bing Bing ជាប់​លេ​ខ ៥

 

Fan Bing Bing ត្រូវ​តារា​ប្រុស​​ទម្លាក់​តំណែង​កំពូល​សម្រស់​ក្នុង​​ពិភព​លោក

តារា​សម្ដែង​កូរ៉េ Yoo Ah In ជាប់​លេខ ៦

 

Fan Bing Bing ត្រូវ​តារា​ប្រុស​​ទម្លាក់​តំណែង​កំពូល​សម្រស់​ក្នុង​​ពិភព​លោក

ក្មេង​ប្រុស Nouyi ក្នុង​កម្មវិធី “Dad Where Are We Going” ជាប់​លេខ ៧

 

Fan Bing Bing ត្រូវ​តារា​ប្រុស​​ទម្លាក់​តំណែង​កំពូល​សម្រស់​ក្នុង​​ពិភព​លោក

តារា​សម្ដែង​ប្រុស​ជាប់​ពាន​ Oscar លោក Eddie Redmayne ជាប់​លេខ ៨

 

Fan Bing Bing ត្រូវ​តារា​ប្រុស​​ទម្លាក់​តំណែង​កំពូល​សម្រស់​ក្នុង​​ពិភព​លោកតារា​សម្ដែង​ប្រុស​វ័យ ១៦ ឆ្នាំ Wu Lei ជាប់​លេខ ៩

 

Fan Bing Bing ត្រូវ​តារា​ប្រុស​​ទម្លាក់​តំណែង​កំពូល​សម្រស់​ក្នុង​​ពិភព​លោក

ក្រុម​ចម្រៀង​កូរ៉េ iKON ជាប់​លេខ ១០

 

ចុចអាន៖Fan Bing Bing អៀន​​ក្រហម​មុខ​ពេល​មិត្ត​ប្រុស​និយាយ​រឿង​លើ​គ្រែ​លើ​ទូរទស្សន៍

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14