Harry Styles ឱប​រឹត​ Rita Ora មិន​លែង​ដៃ​​ក្នុង​កម្មវិធី X Factor ថ្ងៃ​ផ្ដាច់ព្រ័ត្រ

Harry Styles ឱប​រឹត​ Rita Ora មិន​លែង​ដៃ​​ក្នុង​កម្មវិធី X Factor ថ្ងៃ​ផ្ដាច់ព្រ័ត្រ

ក្រុម​ One Direction ត្រូវ​បាន​កម្មវិធី​ប្រលង​ចម្រៀង X Factor UK 2015 អញ្ជើញ​​ចូលរួម​ជា​ភ្ញៀវកិត្តិយស​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គេ​សង្កេត​ឃើញ​ថា ​សមាជិក Harry Stylesនិង​គណៈកម្មការ Rita Oraបាន ឱប​រឹត​បង្ហាញ​ភាព​ស្និទ្ធស្នាល​​គ្នា​យ៉ាង​ខ្លាំង​ ក្រោយ​បញ្ចប់​នៃ​កម្មវិធី។

 

Harry Styles ឱប​រឹត​ Rita Ora មិន​លែង​ដៃ​​ក្នុង​កម្មវិធី X Factor ថ្ងៃ​ផ្ដាច់ព្រ័ត្រ

 

Harry Styles ឱប​រឹត​ Rita Ora មិន​លែង​ដៃ​​ក្នុង​កម្មវិធី X Factor ថ្ងៃ​ផ្ដាច់ព្រ័ត្រ

 

​​​បន្ទាប់​ពី​កម្មវិធី​ប្រលង​ចម្រៀង X Factor UK 2015 ចប់​រួចរាល់​ សមាជិក One Directionវ័យ​២១​ឆ្នាំ បាន​ដើរ​ទៅ​តុ​គណៈកម្មការ​និង​ផ្ដល់​​ការ​ឱប​ពេញ​ទំហឹង​ទៅ Rita Ora។ ស្រប​ពេល​​ដែល​នាង​ពាក់​រ៉ូប​ពណ៌​ខ្មៅ​បញ្ចេញ​សុដន់​យ៉ាង​ទ្រលុកទ្រលន់។​

 

​Harryនិង Rita ក៏​បាន​ថតរូប​​ជា​អនុស្សាវរីយ​​ជាមួយ​គណៈកម្មការ​ម្នាក់​ទៀត​គឺ​លោក Nick Grimshaw។ ដោយ​នៅ​ក្នុង​រូប​នេះ Rita Ora​ បាន​យក​ដៃ​ម្ខាង​ចាប់​ដៃ​ Harryយ៉ាង​ណែន​និង​ម្ខាង​ទៀត​ខ្ទប់​សុដន់​​ព្រោះ​ខ្លាច​​ប្រុស​សង្ហា Harryប៉ះ​ត្រូវ។

 

វត្តមាន​របស់​ក្រុម​ One Directionក្នុង​កម្មវិធី X Factor UK 2015អាច​និយាយ​បាន​ថា​ ជា​ការ​សម្ដែង​​ជុំ​គ្នា​ជា​លើ​ចុងក្រោយ​មុន​​ក្រុម​ត្រូវ​រំសាយ​ក្នុង​ពេល​ឆាប់ៗ៕

 

Harry Styles ឱប​រឹត​ Rita Ora មិន​លែង​ដៃ​​ក្នុង​កម្មវិធី X Factor ថ្ងៃ​ផ្ដាច់ព្រ័ត្រ

 

ចុចអាន៖One Direction សម្ដែង​ជា​លើក​ចុង​ក្រោយលើ X Factor មុន​រំសាយ​ក្រុម​មួយ​រយៈ​​​ធំ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror