Jessie J សរសេរ​លើ Insta ថា​ការ​មក​ប្រគំ​តន្ត្រី​នៅ​កម្ពុជា​ជា​កម្មវិធី​បញ្ចប់​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ


Jessie J សរសេរ​លើ Insta ថា​ការ​មក​ប្រគំ​តន្ត្រី​នៅ​កម្ពុជា​ជា​កម្មវិធី​បញ្ចប់​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ

“ការ​មក​ប្រគំ​តន្ត្រី​នៅ​កម្ពុជា​ជា​កម្មវិធី​បញ្ចប់​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ” Jessie J បាន​លើក​ឡើង​នៅ​ក្នុង​គណនេយ្យ​Instagram របស់​ខ្លួន​កាល​ពី​សៅរ៍​កន្លង​ទៅ អំឡុង​ពេល​ដែល​នាង​កំពុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​។

 

ម្ចាស់​បទ “Flashlight” បាន​សរសេរ​នៅ​លើ​ Instagram ទៀត​ថា​ ” ក្នុង​ប្រទេស​ដ៏​ស្រស់​ស្អាតមួយ​​ គឺ​កម្ពុជា គឺ​ជា​ឆ្នាំ​នៃ​​ដំណើរ​ទស្សនកិច្ច​ដ៏​អស្ចារ្យ​មួយ ហើយ​ខ្ញុំ​សូម​អរគុណ​ទៅ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​ធ្វើ​ឲ្យ​វា​អាច​កើត​ឡើង​បាន​! អ្នក​ដឹង​ច្បាស់​ហើយ​ថា​អ្នក​ទាំង​អស់​គ្នា​ជា​អ្នក​ណា”។​

 

Jessie J សរសេរ​លើ Insta ថា​ការ​មក​ប្រគំ​តន្ត្រី​នៅ​កម្ពុជា​ជា​កម្មវិធី​បញ្ចប់​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ

 

មិន​តែ​ប៉ុណ្ណោះ​​តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេស​នេះ​សម្ដែង​ក្ដី​រំភើប​ដែល​មិន​នឹក​ស្មាន​ដល់​​មួយ​ក្នុង​ថ្ងៃ​ធ្វើ​សន្និសីទ​មុន​ការ​ប្រគំ​តន្ត្រី​ នៅ​កោះ​ពេជ្រ​ថា អ្នក​គាំទ្រ​កម្ពុជា​បាន​ផ្ដល់​ឲ្យ​នាង​នូវ​ភាព​កក់​ក្ដៅ​មិន​នឹក​ស្មាន​មួយ ពោល​គឺ​តាំង​ពី​នាង​បាន​ចុះ​មក​ជាន់​ដី​កម្ពុជា រហូត​មក​ដល់​កន្លែង​ធ្វើ​សន្និសីទ​ទៀត កន្លែង​ស្នាក់​ រួម​ទាំង​ការ​ប្រគំ​តន្ត្រី​​ទៀត អ្នក​គាំទ្រ​រឹ​តតែ​ច្រើន​ឡើង​ៗ​។

 

Jessie J សរសេរ​លើ Insta ថា​ការ​មក​ប្រគំ​តន្ត្រី​នៅ​កម្ពុជា​ជា​កម្មវិធី​បញ្ចប់​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ

 

Jessie J ថ្លែង​ក្នុង​សន្និសីទ​៖ “ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន ព្រោះ​នឹក​មិន​ដល់​ថា អ្នក​គាំទ្រ​កម្ពុជា គាំទ្រ​ខ្ញុំ​ច្រើន​យ៉ាង​នេះ តាំង​ពី​ចុះ​ពី​លើ​យន្តហោះ បន្ត​មក​ដល់​សណ្ឋាគារ និង​មក​ដល់​ឥឡូវ​នៅ​តែ​មក​គាំទ្រ ខ្ញុំ​សប្បាយ​ចិត្ត និង​សូម​អរគុណ​សម្រាប់​ការ​គាំទ្រ”៕

អត្ថបទ៖ ថា ម៉ាលីដា