​បង្ក្រាប​ករណី​ចាប់ជំរិត និង​បង្ខាំង​ទុក​ជន​ជាតិចិន​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់

​រាជធានី​ភ្នំពេញ​៖​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិការ​ដោយបាន​បំបែក ករណី​ចាប់​ជម្រិត និង​ចាប់​បង្ខាំង​ទុក​ជនជាតិ​ចិន​ចំនួន​៣​នាក់​ហើយ​ជនសង្ស័យ​ចំនួន​៧​នាក់ មាន​ប្រុស​៥​នាក់​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ។ 

​    ​តាម​ប្រភព​បាន​រាយការណ៍​ថា កាលពី​យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ មាន​ករណីនេះ​បានកើត​ឡើង នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ជា​កន្លែង​ដែល​កម្លាំង​អាវុធហត្ថ បង្ក្រាបបាន​ជនសង្ស័យ ហើយ​រំដោះ​បាន​ជនរងគ្រោះ ជា​ជន​ជាតិចិន​ចំនួន​៣​នាក់ ។ 

​    ​ក្រោយ ការសួរនាំ​រួចមក និង​មានការ​បំភ្លឺ​ពី​ជនរងគ្រោះ​ផង​នោះ ទើប​នៅ​រសៀល​ថ្ងៃទី​១៤ ខែធ្នូ​នេះ កម្លាំង​អាវុធហត្ថ​ក្រោម​ការសម្របសម្រួល ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មក​ចុះ​ឆែកឆេរ​ផ្ទះ​លេខ ១១២ EH ផ្លូវ​លេខ​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ប៉ុន្តែ​មិនបាន​រកឃើញ​ជនសង្ស័យ​ណា​ម្នាក់​ទៀតឡើយ ។ 

​    ​បើតាម​ប្រភពព័ត៌មាន​ដដែល សម្រាប់​ករណីនេះ បានកើត​ឡើង និង​អូសបន្លាយ​រយ​:​ពេល​ជាង​២​ខែ​មកហើយ ដោយ​ជនសង្ស័យ​បាន​ចាប់ខ្លួន ជនរងគ្រោះ​ពី​ខេត្ត​ព្រះសីហនុ​មក​ភ្នំពេញ តែ​ទើប​នៅពេលនេះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​បង្ក្រាប និង​បំបែក​បានតែ​ម្តង​។ ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់ ជា​ជន​ជាតិចិន ត្រូវបាន​យកទៅ​សួរនាំ នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ 