​អាជីវករ​ផ្សារ​សាមគ្គី​ប្រមាណ​៣០​នាក់​នាំគ្នា​តវ៉ា​រឿង​ប្រធាន​ផ្សារ​ដំឡើង​ថ្លៃឈ្នួល​តូប

​ខេត្ត​ប៉ៃលិន​៖​អាជីវករ​ដែល​លក់ដូ​រ​នៅក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី​ជួរ​ខាងក្រៅ​ជាង ៣០​នាក់ បាននាំគ្នា​មក​តវ៉ា​នៅមុខ​ទីស្នាក់ការ​ផ្សារ​ដោយ​មិន​យល់ព្រម​រឿង​ការ តម្លើងថ្លៃ​ឈ្នួល​តូប​ដែល​ពួកគាត់​កំពុង​លក់ដូរ​សព្វថ្ងៃ ខណៈ​ម្នាក់ៗ ទើបតែ​សាងសង់​តូប​ថ្មីៗ និង​បង់​បដិភាគ​ថ្លៃ ដំបូល​ឱ្យ​ទៅខាង​គណៈកម្មាការ​ផ្សារ ក្នុង​ម្នាក់ៗ​រាប់ពាន់​ដុល្លារ​ទៅហើយ ។ ការតវ៉ា​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​បរិវេណ​ផ្សារ​សាមគ្គី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។ 

​      ប្រភពព័ត៌មាន​ពី​អាជីវករ​មួយចំនួន​ក្នុងចំណោម​ជាង​៣០​នាក់ ទី​១. ឈ្មោះ ង៉ែត ស្រីមុំ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ទី​២. ឈ្មោះ ប៊ុត សុធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទី​៣. ឈ្មោះ ប៊ុត សុវណ្ណ​ចាន់​សាវតា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ទី​៤. ឈ្មោះ វឿន សារ៉េត ភេទ​ស្រី អាយុ​៥២​ឆ្នាំ ទី​៥. ឈ្មោះ អឿង ស្រីអូន ភេទ​ស្រី អាយុ​៣០​ឆ្នាំ បាន​រៀបរាប់​ឱ្យដឹង​ដំណាលគ្នា​ថា ពួកគាត់​បា​នប ង់​ប្រាក់​ថ្លៃ​បដិភាគ​ជួយ​សាងសង់​ដំបូល​ផ្សារ​អស់​ម្នាក់ៗ ចាប់ពី​៣០​ម៉ឺន រហូតដល់​៦០​ម៉ឺន​រៀល ដោយ​ខាង​គណៈកម្មាការ​ផ្សារ​ឱ្យ​ផ្តិតមេដៃ និង​សន្យាថា​មិន​តម្លើង​ថ្លៃឈ្នួល​តូប​ទៀត​ទេ រួច ហើយ ពួកគាត់​បាន​ជួល​ជាង​មក​រុះរើ​តូប​ចាស់​ចេញ រួច​សាងសង់​តូប​សារជាថ្មី​ឡើងវិញ ដោយ​ម្នាក់ៗ​ចំណាយ​ថវិការ​អស់​ចាប់ពី​១៥០០​ដុល្លារ ទៅ​២៥០០​ដុល្លារ ។ 

​    ​ពួកគាត់ បន្តទៀតថា ក្នុង សាងសង់​តូប​នេះ ម្នាក់ៗ​បាន​ទៅ​ចងការ​ប្រាក់​ពី​ធនាគារ យកមក​សាងសង់ ដោយ​អ្នកខ្លះ​មិន ទាន់​រួចរាល់​ស្រួលបួល​ផង ស្រាប់តែ​ខាង​គណៈកម្មាការ​ផ្សារ​ចេញ​ក្រដាស ដោយ​តម្លើងថ្លៃ ក្នុង​១​តូប​មាន​ទំហំ​២​ម៉ែត្រ​បួន​ជ្រុង​ក្នុងតម្លៃ​២​ម៉ឺន​៥​ពាន់​រៀល ដោយ​ពីមុន​ត្រឹមតែ​១​ម៉ឺន​៥​ពាន់ រៀល​ប៉ុណ្ណោះ ។  ពួកគាត់​បន្ត​រិះគន់ថា ខាង​គណៈកម្មាការ​ផ្សារ ហាក់ដូចជា​មិន​គោរព​ពាក្យសន្យា​សោះ ដោយនិយាយ​ក្រឡិចក្រឡុច​បាតដៃ​ខ្នងដៃ ពីមុន​ធ្វើ​កិច្ចសន្យា​ផ្សេងៗ តែ​ឥឡូវ បន្ទាប់ពី​អាជីវ ករ​សាងសង់​តូប​ស្អាតបាត ចំណាយ​ថវិកា​អស់​ច្រើន​ស្រាប់តែ​គណៈកម្មាការ​ផ្សារ​ចេញ​សេចក្តី ប្រកាស​រឹត​ក​អាជីវករ​តែម្តង ដោយ​ចេញ​សេចក្តីប្រកាស​ចាប់ពី​ខែមករា ឆ្នាំ​២០១៦ តទៅ​នឹង​ដំឡើងថ្លៃ​តូប​ដូចខាងលើ​មែន​។  

​    ​ចំណែក​ប្រធានស្តីទី​គណៈកម្មាការ​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី លោក សុខ លឹម បានឱ្យ ដឹងថា ខាង​លោក​បាន​តម្លើងថ្លៃ​តូប​អាជីវករ​លក់ដូរ​ខាងលើ​នោះ​មែន ដោយ​តូប​ទាំងនោះ ពីមុន​យក​តម្លៃថោក​ជាងគេ ហើយ​ពេលនេះ​ខាង​ក​ម្មា​ការចង់​តម្រឹម​ឱ្យ​ស្មើនឹង​តូប​ខាងក្នុង និង​ម្ខាង​ទៀត ។ ចំណែក​លុយ​បដិភាគ​ថ្លៃ​សាងសង់​ដំបូល​ខាង​លោក​យកមែន​ដោយ​គិត ជា​ការ៉េ​ពី​អាជីវករ ហើយ​ចំណែក​ការសាងសង់​តូប​គឺ​ខាង​អាជីវករ​ជា​អ្នកធ្វើ​ខ្លួនឯង​ពិត​ប្រាក ដ ។ រីឯ​ការដំឡើង​ថ្លៃឈ្នួល​តូប​គឺ​ខាង​លោក​ចាំ​ប្រធាន​គណៈកម្មាការ​ផ្សារ ត្រឡប់​មកពី​បរ​ទេ​វិញ នឹង​ប្រជុំ​ដោះស្រាយ​ជូន​អាជីវករ​៕ 

​អាជីវករ​ផ្សារ​សាមគ្គី​ប្រមាណ​៣០​នាក់​នាំគ្នា​តវ៉ា​រឿង​ប្រធាន​ផ្សារ​ដំឡើង​ថ្លៃឈ្នួល​តូប
​អាជីវករ​ផ្សារ​សាមគ្គី​ប្រមាណ​៣០​នាក់​នាំគ្នា​តវ៉ា​រឿង​ប្រធាន​ផ្សារ​ដំឡើង​ថ្លៃឈ្នួល​តូប
​អាជីវករ​ផ្សារ​សាមគ្គី​ប្រមាណ​៣០​នាក់​នាំគ្នា​តវ៉ា​រឿង​ប្រធាន​ផ្សារ​ដំឡើង​ថ្លៃឈ្នួល​តូប