គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​៣​នាក់ របួសធ្ងន់​ស្រាល​៤២​នាក់​

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គរ​ជាតិ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន​២២​លើក​(​យប់​១០​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​៣​នាក់​(​ប្រុស​)​អ្នករបួសធ្ងន់​២៩​នាក់​(​ស្រី ៣​នាក់​), របួសស្រាល ១៣​នាក់​(​ស្រី ៣​នាក់​)​។ 

​    ​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ២២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៤៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ២៦​គ្រឿង​, រថយន្ត​ធុន​តូច ១៣​គ្រឿង​, រថយន្ត​ធុន​ធំ ២​គ្រឿង​, យាន​ផ្សេងៗ ២​គ្រឿង ។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ១០​លើក​,មិន​ប្រកាន់​ស្តាំ៥​លើក​,ប្រជែង​គ្រោះថ្នាក់៤​លើក​,ស្រវឹង២​លើក​,​បត់​គ្រោះថ្នាក់​១​លើក​,​ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​៣៩​នាក់​(​យប់​១៩​នាក់​)។ 

​     ជាមួយគ្នានេះ​នគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន ៨៥៦​គ្រឿង (​រថយន្ត​ធំ ២៤១​គ្រឿង​) ស្មើ​និង​៨៧៤​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ៤៧០​គ្រឿង ស្មើនឹង ៤៧០​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៣៨៦​គ្រឿង ស្មើនឹង ៤០៤​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ៨៣៤​គ្រឿង​៕ 

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​៣​នាក់ របួសធ្ងន់​ស្រាល​៤២​នាក់​