​បញ្ជូន​ជនសង្ស័យ​៣​នាក់ និង​គ្រឿងញៀន​២​កញ្ចប់​ធំ​ទៅ​តុលាការ

​ខេត្តបាត់ដំបង​៖​ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​បាត់ដំបង​ចុះ ប្រតិបត្តិ​ការបង្ក្រាប​និង​ឃាត់ខ្លួន​បាន​ក្នុងករណី​រក្សាទុក​និង​ជួញដូរ គ្រឿងញៀន​ដោយ​ខុសច្បាប់​ក្នុង​បទល្មើស​ជាក់ស្តែង កាលពី​យប់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​បន្ទប់​សណ្ឋាគារ​ឡេង​សេង​ណា​ស្ថិតក្នុង​ក្រុមទី​៩​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ 

​    ​ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​មុខសញ្ញា រក្សាទុក​និង​ជួញដូរ​គ្រឿងញៀន បាន​ចំនួន​៣​នាក់ ទី​១/ ឈ្មោះ លីន ហ្សា​នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ទី​២/ ឈ្មោះ ពេជ្រ បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង និង​ទី​៣/ ឈ្មោះ ថូ​ង សំណាង ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ 

​     វត្ថុតាង​ដែល​ដកហូត​បានរួម​មាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​២​កញ្ចប់​ធំ ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន​លក់​ចំនួន​១ ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​ចំនួន​២​គ្រឿង និង​សម្ភា​រះ​សំរាប់​ច្រក​គ្រឿងញៀន​លក់ មួយចំនួនទៀត​។​

​      បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្ត​កំពុង​រៀបចំ​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕

​បញ្ជូន​ជនសង្ស័យ​៣​នាក់ និង​គ្រឿងញៀន​២​កញ្ចប់​ធំ​ទៅ​តុលាការ
​បញ្ជូន​ជនសង្ស័យ​៣​នាក់ និង​គ្រឿងញៀន​២​កញ្ចប់​ធំ​ទៅ​តុលាការ