មេព្រៃផ្នែកលំផាត់ មិនហ៊ានបង្ក្រាប រថយន្តដឹក ឈើប្រណិត ព្រោះជាឆ្នាំងបាយ

រតនគីរីៈ ដោយសារ អំណាចទឹកលុយ ពីសំណាក់មេឈ្មួញ រកស៊ីឈើដែលមាន ខ្នងបង្អែកធំៗក្នុង ខេត្តរតនគិរី បាន ដឹកឈើប្រណិត កាត់ក្រុងបានលុង ទាំងព្រឹក ប៉ុន្តែមេព្រៃផ្នែកលំផាត់ មិនហ៊ានបង្ក្រាប់ ព្រោះទទួលលុយ សំណូកជាច្រើន សន្ធឹកសន្ធាប់ក្នុង១ខែៗ។

ជាក់ស្តែងនៅវេលាម៉ោង ៨និង៤៥នាទី ព្រឹកថ្ងៃទី១៥ ខែធ្នូ នេះ រថយន្តតូយ៉ូតាមួយបាំង ពណ៌ទឹកប្រាក់ គ្មាន ស្លាកលេខផ្ទុកឈើប្រណិត ប្រមាណ៣ម៉ែត្រគូប ដែលមានមន្ត្រីយោធាខេត្ត ចំនួន២នាក់ជិះ រថយន្តម៉ាក កាមារីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2U-6533 បើកកាងពីក្រោយ ប៉ុន្តែមេព្រៃផ្នែកលំផាត់ និងសមត្ថកិច្ច ពាក់ព័ន្ធមិនហ៊ានបង្ក្រាប់នោះទេ។ ការដែលក្រុមឈ្មួញ ហ៊ានដឹកឈើទាំងព្រឹក កាត់ក្រុងបានលុង ដោយរលូន បែបនេះត្រូវបានគេដឹងថា បានផ្តល់លុយសំណូក យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់សមត្ថកិច្ចជំនាញ និងសមត្ថកិច្ច ពាក់ព័ន្ធមួយចំនួនតូច។

ប្រភពពត៌មានខាងលើប្រាប់បន្តទៀតថា ឈើប្រណិត១ រថយន្តតូយ៉ូតា ខាងលើនេះដឹកចេញពីស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី កាត់តាមក្រុងបានលុង តាមផ្លូវជាតិលេខ៧៨ ឆ្ពោះទៅវៀតណាម តាមច្រករបៀងលេខ១៩។

សកម្មភាពក្រុមឈ្មួញហ៊ានដឹកឈើកាត់ មុខស្នាក់ការរដ្ឋបាលព្រៃឈើ ផ្នែកលំផាត់ដោយគ្មាន ការបង្ក្រាបនេះដែរ មជ្ឈមណ្ឌលពត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺពីលោកហុង វណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ ទទួលបន្ទុកក្រុងបានលុង ស្រុកលំផាត់ និងស្រុកកូនមុំ។ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទគួរតែ ពិនិត្យ ការងារមន្ត្រីរដ្ឋបាលព្រៃឈើរតនគិរីផងទាន!៕

មេព្រៃផ្នែកលំផាត់ មិនហ៊ានបង្ក្រាប រថយន្តដឹក ឈើប្រណិត ព្រោះជាឆ្នាំងបាយ

មេព្រៃផ្នែកលំផាត់ មិនហ៊ានបង្ក្រាប រថយន្តដឹក ឈើប្រណិត ព្រោះជាឆ្នាំងបាយ

មេព្រៃផ្នែកលំផាត់ មិនហ៊ានបង្ក្រាប រថយន្តដឹក ឈើប្រណិត ព្រោះជាឆ្នាំងបាយ