លោក ងួន ញ៉ិល កំពុងជួបសវនាការ ជាមួយ សមាជិកគណៈកម្មាធិការ ការពារជាតិរដ្ឋសភា នៃសាធារណៈរដ្ឋកូរ៉េ

ភ្នំពេញ៖លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភាជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បាននឹងកំពុងជួប សវនាការជាមួយលោក គីម ស៊ុង ចាន់ សមាជិកគណៈកម្មាធិការ ការពារជាតិរដ្ឋសភា នៃសាធារណៈរដ្ឋកូរ៉េ នាវិមានរដ្ឋសភាជាតិកម្ពុជា។

គួរបញ្ជាក់ថា លោក គីម ស៊ុង ចាន់បានដឹកនាំគណៈប្រតិភូ សមាជិកសភាកូរ៉េ មកបំពេញទស្សនកិច្ច ជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៥ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ រវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរកម្ពុជា-សាធារណៈរដ្ឋកូរ៉េ៕