Sam ថា ​នៅ​កម្ពុជា​លំបាក​​​ទិញ​​កីឡាករ​ល្អ​ៗ​​មក​ពង្រឹង​ក្រុម

Sam ថា ​នៅ​កម្ពុជា​លំបាក​​​ទិញ​​កីឡាករ​ល្អ​ៗ​​មក​ពង្រឹង​ក្រុម

​​«នៅ​កម្ពុជា​យើង​លំបាក​​ទិញ​​កីឡាករ​ល្អៗ​​មក​ពង្រឹង​ក្រុម​មែន​ទែន»។ នេះ​ជា​ការ​លើក​ឡើង​របស់​​លោក​ Sam Schweingruber ​គ្រូ​​បង្គោល​របស់​ក្លិប​ភ្នំពេញ​ក្រោន ​ក្រោយឈ្នះ​ពាន​លីក​លំដាប់​ទី​១ ​របស់​កម្ពុជា​រដូវ​កាល​២០១៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

 Sam ថា ​នៅ​កម្ពុជា​លំបាក​​​ទិញ​​កីឡាករ​ល្អ​ៗ​​មក​ពង្រឹង​ក្រុមSam Schweingruber ឡើង​ទទួល​មេដាយ​កិត្តិយស​

 

​លោក Sam បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​កីឡាករ​​របស់​ភ្នំពេញ​ក្រោន ដែល​សំខាន់​ៗ​​ចាក​ចេញ​​ទៅ​លេង​នៅ​ក្លិប​ដទៃ​ ​លោក​ពិត​ជា​លំបាក​រក​​ទិញ​កីឡាករ​ល្អ​ៗ​មក​ពង្រឹង​​​ក្រុម​មិន​ខាន ពិសេស​គឺ​កីឡាករ​កម្ពុជា។ ដំណោះ​ស្រាយ​របស់​លោក​គឺ​​ពង្រឹង​ដោយ​បណ្ដុះ​ថ្នាល​យុវជន​របស់​​ក្លិប​ផ្ទាល់។

 

​បុរស​ជន​ជាត​ស្វីស​រូប​នេះ​បន្ត​ថា អ្វី​ដែល​ជា​ការ​​​រំពឹង​​ទុក​របស់​លោក​​​គឺ​ប្រធាន​ក្រុម​ កុក​ បូរីស​​ ​និង​​កីឡាករ​កម្ពុជា​ផ្សេង​ទៀត​ ព្រម​ទាំង​​កីឡាករ​បរទេស​​ទាំង​អស់​ព្រម​បន្ត​កុង​ត្រា​នៅ​ជាមួយ​ភ្នំពេញ​​ក្រោន​។ ​​ការ​​បង្ហាញ​ខ្លួន​​យុវជន​របស់​​ក្លិប​ភ្នំពេញ​ក្រោន​​ចំនួន​៣​នាក់​លេង​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ឈ្នះ​​ណាហ្គាវើល​​ដោយ​បាល់​ប៉េណាល់ទី​​​ធ្វើ​ឲ្យ​លោក​មាន​ទំនុក​ចិត្ត​​ថា​ ក្លិប​របស់​លោក នឹង​អាច​ធ្វើ​បាន​ល្អ​នៅ​រដូវ​កាល​ក្រោយ​បន្ត​ទៀត។

 

​​​សរុប​ទាំង​ឆ្នាំ​២០១៥​នេះ​ទៀត ​ក្លិប​ភ្នំពេញ​ក្រោន​​ឈ្នះ​ជើង​ឯក​លីក​កំពូល​របស់​កម្ពុជា​៦​សម័យ​កាល​​ហើយ។ សម្រាប់​ឆ្នាំ​២០១៥ នេះ​ក្លិប​កំពូល​របស់​កម្ពុជា​មួយ​នេះ​​បាន​យក​ឈ្នះ​​ក្រុម​របស់​លោក​ មាស ចាន់​ណា ដោយ​បាល់​ប៉េណាល់​ទី​​៣-២ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រោយ​បញ្ចប់​​ការ​ប្រកួត​ទាំង​ពីរ​ជើង​ស្មើ​គ្នា​៣​-៣៕

 

Sam ថា ​នៅ​កម្ពុជា​លំបាក​​​ទិញ​​កីឡាករ​ល្អ​ៗ​​មក​ពង្រឹង​ក្រុម

 

Sam ថា ​នៅ​កម្ពុជា​លំបាក​​​ទិញ​​កីឡាករ​ល្អ​ៗ​​មក​ពង្រឹង​ក្រុម

 

Sam ថា ​នៅ​កម្ពុជា​លំបាក​​​ទិញ​​កីឡាករ​ល្អ​ៗ​​មក​ពង្រឹង​ក្រុម

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​