កូនអតីត​ស្នងការនគរបាលរាជធានីភ្នំពេញ​ បើករថយន្តគេចម៉ូតូបុក​រនំាងចែក​ទ្រូងផ្លូវទំាងព្រឹក

រាជធានីភ្នំពេញ​ ៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ រថយន្តស៊េរីទំនើបម៉ាក Chevrolet ​មួយគ្រឿងបានបើក​គេចម៉ូតូដែល​បើកបញ្ច្រាសទិស​ចរាចរណ៍ ​បណ្តាលឲ្យរេចង្កូតទៅ​បុករនំាងពុះចែកទ្រូងផ្លូវបាក់​អស់ជាច្រើនផ្ទំាង និងបង្កការកកស្ទះ​ចរាចរណ៍នោះថែមទៀត ។

ឧបទ្ទវហេតុនេះ​ បានកើតឡើងនៅម៉ោង៦និង​៣០នាទីព្រឹកថ្ងៃទី១៥​ ធ្នូ ២០១៥ ​នៅតាមបណ្តោយកំណាត់ផ្លូវសហព័ន្ឋរុស្ស៊ី ​ចុះពីស្ពានអាកាស៧មករា​ ក្បែរវិហារចិន ។ សេចក្តីរាយការណ៍បានបន្តថា​ អ្នកបើកបររថយន្តម៉ាក Chevrolet ​ព៌ណស ពាក់ស្លាកលេខ ​ភ្នំពេញ 2AI 3333 ​ត្រូវគេស្គាល់ថា​ជាកូនអតីតស្នង​ការនគរបាល​រាជធានី​ភ្នំពេញ ​ចំណែកអ្នកបើកបរ​ម៉ូតូបានបើកគេចបាត់ស្រមោល ៕