លោក​បណ្ឌិត​ ងួន ញ៉ិល អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​​ការ​ពារ​ជាតិ​​​កូរេចូល​ជួប​ពិភាក្សា​ការ​ងារ​

​​រាជ​ធានី​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​១៥ ធ្នូ ២០១៥ នេះ ​លោក​បណ្ឌិត​ ងួន ញ៉ិល អនុ​ប្រធាន​​ទី២ នៃ​រដ្ឋសភា​ បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​​ការ​ពារ​ជាតិ​​​នៃ​សាធារណរដ្ឋ​កូរេ ​ដែល​ដឹក​នាំ​ដោយ លោក គីម ស៊ុនចាន់ សមាជិក​គណៈកម្មាធិការ​ការ​ពារ​​ជាតិ​នៃ​សាធារណរដ្ឋ​កូរេ ចូល​ជួប​ពិភាក្សា​ការ​ងារ​ នៅ​វិមាន​រដ្ឋ​សភា ។​

​ក្នុង​​​ជំនួបនេះ​​ដែរ លោក​បណ្ឌិត​ ងួន ញ៉ិល ​បាន​មាន​ប្រសាសន៍​ថា ការ​ជួប​​​​ពិភាក្សា​​នា​ព្រឹកនេះ​មាន​កិត្តិយស​ធំ​ធាង​​ណាស់​សម្រាប់​រដ្ឋ​សភា​កម្ពុជា ​ពិសេស​ផ្តល់​នូវលទ្ធ​ភាព​ឡើង​ថែម​ទៀត​​ ក្នុង​ការ​ពង្រីក​ និង​ពង្រឹង​ ចំណង​មិត្ត​ភាព ​កិច្ច​សហ​ប្រតិបត្តិការ​​ទំនាក់​ទំនង​ល្អ​រវាង​ស្ថាប័ន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា-កូរេ ៕