ស្ងាត់ៗ ស្រាប់តែក្រុមហ៊ុន Samsung ចេញនូវស្មាតហ្វូន Galaxy A9 បាត់

ស្ងាត់ៗ ស្រាប់តែក្រុមហ៊ុន Samsung ចេញនូវស្មាតហ្វូន Galaxy A9 បាត់

Galaxy A9 គឺជាស្មាតហ្វូនដ៏ថ្មីទំនើបចុងក្រោយនៅក្នុងត្រកូល A របស់ក្រុមហ៊ុន Samsung ស្មាតហ្វូននេះត្រូវបានរចនាឡើងយ៉ាងប្រណិត ស្រស់ស្អាត គួរអោយចង់ប្រើប្រាស់ និងស័ក្កសមបំផុតសំរាប់មនុស្សសម័យថ្មី ។ Galaxy A9 ជាស្មាតហ្វូនដែលមានរូបរាងធំ ស្តើង ធ្វើឡើង ពីលោហៈធាតុយ៉ាងរឹងមាំ ងាយស្រួលចាប់កាន់ វាមានអេក្រង់ទំហំ 6.0 អ៊ីង ជាប្រភេទ Super AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 ភិចសែល ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ម៉ត់ល្អ យ៉ាងពេញភ្នែក ។ ស្មាតហ្វូននេះនាំមកនូវកាមេរ៉ាក្រោយទំហំ 13 មេកាភិចសែល អមជាមួយ LED Flash ធំមួយគ្រាប់ ដែលអាចថតរូបភាពបានយ៉ាងច្បាស់ល្អ ព្រមទាំងមានទំហំធំ និងថតវីដេអូ ក្នុងកម្រិត 4K យ៉ាងរស់រវើកផងដែរ ចំនែកកាមេរ៉ាមុខ មានទំហំ 5 មេកាភិចសែល ។ ចំពោះមេម៉ូរីក្នុងម៉ាស៊ីន មានទំហំដល់ទៅ 32 ជីកាបៃ សំរាប់ផ្ទុកឯកសារ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ថែមទាំងអាចថែមមេម៉ូរីកាតបានរហូតដល់ទំហំ 128 ជីកាបៃ ឯនោះទៀត រីឯរ៉េមរបស់វាវិញ មានទំហំ 3 ជីកាបៃ ហើយប្រើប្រាស់ស៊ីភីយូប្រភេទ Quad-core 1.8 GHz Cortex-A72 និង quad-core 1.2 GHz Cortex-A53 ដែលអាចដោនឡូតកម្មវិធីធំៗ ហ្គេមធំៗ បានយ៉ាងលឿន ព្រមទាំងអាចលែងហ្គេមដែលមានក្រាភិចធំៗ ហ្គេមអនឡាញ និងបើកកម្មវិធីផ្សេងៗ បានយ៉ាងរលូនផងដែរ ។ Galaxy A9 ដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS, v5.1.1 (Lollipop) ហើយគ្រោងនឹងអាប់ដែតទៅកាន់ v6.0 (Marshmallow) ទៀត, ស្មាតហ្វូននេះមានបីព៌ណយ៉ាងស្រស់ ដែលកំពុងតែពេញនិយមបំផុត នាពេលបច្ចុប្បន្ននេះ ។

ស្ងាត់ៗ ស្រាប់តែក្រុមហ៊ុន Samsung ចេញនូវស្មាតហ្វូន Galaxy A9 បាត់

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 6.0 inches
  • បន្ទះឈីប : Qualcomm MSM8976 Snapdragon 620
  • CPU : Quad-core 1.8 GHz Cortex-A72 & quad-core 1.2 GHz Cortex-A53
  • RAM : 3 GB
  • Memory ខាងក្នុង : 32 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 128 GB
  • កាមេរ៉ាក្រោយ : 13 MP, f/1.9, autofocus, OIS, LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : Non-removable Li-Ion 4000 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1.1 (Lollipop), planned upgrade to v6.0 (Marshmallow)
  • ពណ៌ : Pearl White, Midnight Black, Champagne Gold

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ស្ងាត់ៗ ស្រាប់តែក្រុមហ៊ុន Samsung ចេញនូវស្មាតហ្វូន Galaxy A9 បាត់
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ស្ងាត់ៗ ស្រាប់តែក្រុមហ៊ុន Samsung ចេញនូវស្មាតហ្វូន Galaxy A9 បាត់

ចុះថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2015 ម៉ោង 10:00 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ