ខេត្ត​ចំនួន​ ៨ ​នៅ​កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់ ​១៧ ​អង្សា​សេ


ខេត្ត​ចំនួន​ ៨ ​នៅ​កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់ ​១៧ ​អង្សា​សេ

ខេត្ត​ចំនួន​៨​ រួម​មាន​ខេត្ត​បន្ទាយ​មាន​ជ័យ បាត់​ដំ​បង ប៉ៃ​លិន ឧត្តរមានជ័យ សៀម​រាប ព្រះវិហារ ខេត្ត​រតនគិរី និង​មណ្ឌល​គិរី នឹង​មាន​សីតុណ្ហភាព​ចុះ​ត្រជាក់ ចាប់​ពី​សីតុណ្ហភាព​អប្បរិមា​១៧​អង្សាសេ និង​អតិបរមា ២៧អង្សាសេ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រ​សួង​ធន​ធាន​ទឹក​និង​ឧតុនិយម។

 

 

ការ​ចុះ​ត្រជាក់​នេះ ដោយ​សារ​កម្ពុជា​ទទួល​ឥទ្ធិពល​ខ្យល់​មូសុង​ឦសាន ​និង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ដែល​ក្រ​សួង​ធន​ធាន​ទឹក​និង​ឧតុនិយម​សូម​សាធារណជន​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ស្ថាន​ភាព​អាកាសធាតុ​ត្រជាក់​នេះ៕

 

 

 

ខេត្ត​ចំនួន​ ៨ ​នៅ​កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់ ​១៧ ​អង្សា​សេ

 

 

 

អត្ថបទ៖ លឹម សុ​នា