១៦ នាក់​ស្លាប់​ដោយ​ពុល​ស្រា​នៅ​ខេត្ត​ក្រចេះ

១៦ នាក់​ស្លាប់​ដោយ​ពុល​ស្រា​នៅ​ខេត្ត​ក្រចេះ

ចាប់​ពី​ថ្ងៃ ១៩ ខែ​វិច្ឆិកា ដល់ ខែ​ថ្ងៃ​ ១៣ ខែ​ធ្នូ មាន​ហេតុ​​ការណ៍​ពុល​ស្រាក្នុង​​ខេត្ត​ក្រចេះ​​ ចំនួន ១៧២ ករណី និង​​អ្នក​ស្លាប់បន្តបន្ទាប់​​ កើនឡើង ១៦ នាក់។ នេះ​​បើ​យោងតាម​ហ្វេសប៊ុក Page របស់​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់​ថា CDC។

 

បើ​ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​សុខាភិបាល ស្ដី​ពី​ការ​បង្ការ​នូវ​ករណី​ពុល​ស្រា​នៅ​ខេត្ត​ក្រចេះ បាន​ឱ្យ​ដឹង​ថា ការ​ពុល​ស្រា​កើតឡើង​ដោយ​ជាតិ​មេតាណុល មាន​ក្នុង​ស្រា​លើស​ពី​កម្រិត​ធម្មតា (០,១៥%) ដែល​មាន​កើត​​ច្រើន​កន្លែង​លើ​ពិភពលោក ដោយសារ​ការ​ផលិត​ស្រា តាម​មូលដ្ឋាន​សហគមន៍ មិន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​បច្ចេកទេស។ ការ​ពុល​ស្រា​បណ្ដាល​ឱ្យ ងងឹត​ភ្នែក សន្លប់ ប្រកាច់ ពិបាក​ដក​ដង្ហើម និង​អាច​បណ្ដាល​ឱ្យ​ស្លាប់​បាន។

 

ពាក់ព័ន្ធ​ករណី​នេះ​​ ក្រសួងសុខាភិបាល កំពុង​ធ្វើ​ការ​ជាមួយ​ដៃគូ​អន្តជាតិ ដូចជា​អង្គការ​សុខភាព​ពិភពលោក WHO ស្ដី​ពី​ការ​បង្ការ និង​ការ​ត្រួត​ពិនិត្យ​វិធានការ សុវត្ថិភាព​ចំណី​អាហារ។​

 

ចំណែក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ក៏​បាន​អំពាវនាវ​ឱ្យ​​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ពង្រឹង​ការ ត្រួតពិនិត្យ​ការផលិត ការនាំចូល ការ​ចែកចាយ ដើម្បី​ពង្រឹង​គុណភាព និង​សុវត្ថិភាព ស្រា និង​ចំណីអាហារ ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​៕

 

១៦ នាក់​ស្លាប់​ដោយ​ពុល​ស្រា​នៅ​ខេត្ត​ក្រចេះ

១៦ នាក់​ស្លាប់​ដោយ​ពុល​ស្រា​នៅ​ខេត្ត​ក្រចេះ

 

ការ​ស្រាវជ្រាវ​​៖ អ្នក​ចេះ​​​​​ច្រើន​ភាសា មិន​សូវប្រឈម​​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

ម្ចាស់​ជយ​លា​ភី​ ២ ​រូប​ពន្លេច​អត្ថន័យ​គំនូរ “អាន​ខ្ញុំ​ថ្ងៃ​នេះ​ដើម្បី​ជោគ​ជ័យ​ថ្ងៃ​ស្អែក”​

 

អត្ថបទ៖ អ៊ុំ សុភក្តិ