​កន្លែង​ជិះ​ស្គី​​​ទឹកកក​ស្អាត​ជាង​គេ​បំផុត​ទាំង១០​លើ​លោក


​កន្លែង​ជិះ​ស្គី​​​ទឹកកក​ស្អាត​ជាង​គេ​បំផុត​ទាំង១០​លើ​លោក

​គ្រប់​ប្រទេស​ដែល​មាន​ព្រិល​​ធ្លាក់​ តែង​​តែ​មាន​កន្លែង​ជិះ​ស្គី​​តូច ឬ​​ធំ​ទៅ​តាម​​​ព្រិល​ធ្លាក់​ច្រើន​ ឬ​តិច ​និង​ចំណូល​ចិត្ត​របស់​ប្រជាជន​រស់​នៅ​ទី​នោះ​​ផង។ ​ទោះ​ជា​​ដឹង​ថា​​​អាកាសធាតុ​​​ត្រជាក់​ប៉ុណ្ណា ក៏​អ្នក​ចូលចិត្ត​ជិះ​ស្គី​ស្កាត់​ទៅលេង​​​ជា​ក្រុម ឬ​ម្នាក់​ឯង​ដែរ។ ​ក្រៅ​ពី​​មាន​ព្រិល​ធ្លាក់​​ ​ប្រសិន​​បើ​អ្នក​គ្រប់​គ្រង​​យក​ចិត្ត​ទុកដាក់ ​ឬ​កែ​ច្នៃ​កន្លែង​​​ទាំង​នោះ​ឲ្យ​ស្រស់​ស្អាត​នោះ ​អ្នក​ទៅ​​ទស្សនា​នឹង​មាន​ចំនួន​ច្រើន​ឡើង​​ថែម​ទៀត។ ខាង​ក្រោម​​នេះ​​ជា​ទីលាន​​ជិះ​ស្គី​ស្អាត​ជាង​គេ​បំផុត ​ដែល​សារព័ត៌មាន​ CNN ​បាន​ចាត់​ថ្នាក់៖

 

១. Banff Lake Louise ​ប្រទេស​កាណាដា

 

​កន្លែង​ជិះ​ស្គី​​​ទឹកកក​ស្អាត​ជាង​គេ​បំផុត​ទាំង១០​លើ​លោក

 

​វាល​ជិះ​ស្គី​​ទី​នេះ​​​​ មាន​​ព័ទ្ធ​ជុំវិញ​​ដោយ​ជួរ​ភ្នំ​គ្រប​ដណ្ដប់​ក្រោម​​ទឹកកក​យ៉ាង​ក្រាស់ អម​ជា​មួយ​ទេស​ភាព​ព្រៃ​ឈើ​ដុះ​​តាម​ជម្រាល​ភ្នំ​​ខ្ពស់​ទាប ​​ចំណែក​នៅ​តាម​ជើង​ភ្នំ​មាន​វាល​រាប​ស្មើ​យ៉ាង​ធំ​សម្រាប់​ស្វាគមន៍​អ្នក​ទៅ​លេង​។ បើ​ចង់​ធ្វើ​ដំណើរ​ អ្នក​ត្រូវ​ចំណាយ​ពេល ២ម៉ោង​​ ជិះ​រថយន្ត​ឆ្លង​កាត់​តាម​ជួរ​ភ្នំ Rocky ពី​ទីក្រុង Calgary។

 

២. Vienna Ice Dream ​ប្រទេស​អូស្ត្រាលី

 

​កន្លែង​ជិះ​ស្គី​​​ទឹកកក​ស្អាត​ជាង​គេ​បំផុត​ទាំង១០​លើ​លោក

 

ទីលាន​ទាំង​ពីរ​នេះ​​ភ្ជាប់​ដោយ​ផ្លូវ​ដើរ​តូច​មួយ បើ​ផ្គុំ​ចូល​គ្នា​​មាន​ទំហំ ៦ពាន់​ម៉ែត្រការ៉េ ដែល​មាន​ទីតាំង​ស្ថិត​នៅ​​ពីមុខ​សាល ​ទីក្រុង Vienna។ ​ចំណែក​ម្ហូប​អាហារ​​ អ្នក​អាច​រក​ទិញ​បាន​ ដែល​កំពុង​ដាក់​​លក់​នៅ​​​តាម​​តូប​ក្បែរ​ៗ​នោះ។

 

៣. ​Red Square Ring ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី

 

​កន្លែង​ជិះ​ស្គី​​​ទឹកកក​ស្អាត​ជាង​គេ​បំផុត​ទាំង១០​លើ​លោក

 

​​នៅ​ក្នុង​រដូវ​រងារ​ ​ទីលាន​ Red Square ​ត្រូវ​គ្រប​ដណ្ដប់​​ដោយ​ការ​តុប​តែង​បែប​គ្រីស្មាស​គួរ​ឲ្យ​​ចាប់​អារម្មណ៍​។ អ្នក​ជិះ​ស្គី​អាច​ជិះ​កម្សាន្ត​​លើ​ទី​លាន​រាង​​ពងក្រពើ ​នៅ​ក្បែរ​វិមាន​ក្រេម​ឡាំង ​ផ្លូវ Basil Cathedral ​និង​សារមន្ទីរ​​ប្រវត្តិសាស្ត្រ​រដ្ឋ។

 

៤. Rideau Canal Skateway រដ្ឋធានី​អូតាវ៉ា ប្រទេស​កាណាដា

 

​កន្លែង​ជិះ​ស្គី​​​ទឹកកក​ស្អាត​ជាង​គេ​បំផុត​ទាំង១០​លើ​លោក

 

Rideau Canal ​ជា​​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ​ មាន​ប្រវែង ៧,៨គីឡូម៉ែត្រ​ឆ្លង​កាត់​​អគារ​រដ្ឋសភា​ជាតិ​កាណាដា។

 

៥. The Rink ​​របស់​មជ្ឈមណ្ឌល Rockefeller ទីក្រុង​ញ៉ូយក

 

​កន្លែង​ជិះ​ស្គី​​​ទឹកកក​ស្អាត​ជាង​គេ​បំផុត​ទាំង១០​លើ​លោក

​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​​តាំង​ពី​ឆ្នាំ ១៩៣៦ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​​​មហាជន​ឲ្យ​ទៅ​លេង​ផ្សារ Sunken Plaza, ហាង​ និង​ភោជនីយដ្ឋាន​នានា​ នៅ​ក្នុង​​អគារ​នេះ។

 

៦. Shichahai Lake ក្រុង​ប៉េកាំង ប្រទេស​ចិន

 

​កន្លែង​ជិះ​ស្គី​​​ទឹកកក​ស្អាត​ជាង​គេ​បំផុត​ទាំង១០​លើ​លោក

 

ទី​លាន​ជិះ​ស្គី​ Shichahai ​​មាន​បឹង​ចំនួន ៣​ព័ទ្ធ​ជុំវិញ​គឺ​បឹង Qianhai នៅ​ពីមុខ​ទីលាន, បឹង Houhai ​នៅ​ខាង​ក្រោយ និង​បឹង Xihai ​នៅ​​ខាងលិច ក្រៅ​ពី​នេះ​មាន​សំណង់​ប្រវត្តិសាស្ត្រ​​​ផង​ដែរ។ ​នៅ​ខាង​ក្រៅ​ទីលាន​មាន​កៅអី​ និង​កង់​ទឹកកក​ ​សម្រាប់​ឲ្យ​អ្នក​ទៅលេង​អាច​ជួល​បាន។

 

៧. Eiffel Towel Ice Rink ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង

 

 ​កន្លែង​ជិះ​ស្គី​​​ទឹកកក​ស្អាត​ជាង​គេ​បំផុត​ទាំង១០​លើ​លោក

 

ទីលាន​ជិះ​ស្គី​នេះ​ស្ថិត​នៅ​ក្បែរ​ប៉ម Eiffel ​បាន​បើក​ដំណើរ​ការ​ដំបូង​នៅ​​ឆ្នាំ ១៩៦៩ ​តែ​ត្រូវ​​កែ​ច្នៃ​ឡើង​វិញ​ក្នុង​ឆ្នាំ ២០០៤។ ​បន្ទះ​ក្ដារ​ជិះ​​​​​ត្រូវ​ជួល​ទាំង​អស់។

 

៨. Skate ​​នៅ​វិមាន​ Somerset ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស

 

​កន្លែង​ជិះ​ស្គី​​​ទឹកកក​ស្អាត​ជាង​គេ​បំផុត​ទាំង១០​លើ​លោក

 

ទីលាន​នេះ​បាន​បង្កើត​ឡើង​​តាំង​ពី​សតវត្ស​ទី ១៨​មក​ម្ល៉េះ។​ នា​ពេល​យប់​ ទីលាន​នេះ​បាន​ប្រែក្លាយ​ជា​កន្លែង​រាំ​ដូច​ក្លឹប​រាត្រី ជា​មួយ​ Dj ​​​ចាក់​ភ្លេង​កន្ត្រាក់​អារម្មណ៍​។

 

៩. Evergreen Lake រដ្ឋកូឡូរ៉ាដូ សហរដ្ឋ​អាមេរិក

 

​កន្លែង​ជិះ​ស្គី​​​ទឹកកក​ស្អាត​ជាង​គេ​បំផុត​ទាំង១០​លើ​លោក

 

​​ទីលាន​នេះ​មាន​ទំហំ ៨,៥អា មាន​​​កន្លែង​ជិះ​ស្គី​ចំនួន ១១​តូច​ៗ និង​ធំជាង​គេ​មួយ។

 

១០. Bondi Winter Festival ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី

 

​កន្លែង​ជិះ​ស្គី​​​ទឹកកក​ស្អាត​ជាង​គេ​បំផុត​ទាំង១០​លើ​លោក

 

ទីក្រុង​ស៊ីដនី​ ​​កម្រ​​មាន​ព្រិល​ធ្លាក់​​ណាស់ ប៉ុន្តែ​​អំឡុង​ពេល​រដូវ​រងា​របស់​ខ្លួន​នា​ខែ​មិថុនា និង​កក្កដា ​​បាន​​ធ្វើ​ឲ្យ​​​អ្នក​រៀបចំ​​ឆ្នេរ Bondi Beach ​ត្រូវ​បើក​​ដំណើរ​ការ​ទីលាន​​ជិះ​ស្គី​មួយ​ ក្រៅ​ពី​ជិះ​​ក្ដារ​បន្ទះ​​​លើ​ទឹកសមុទ្រ។ ​​ទីលាន​នេះ​ក្នុង​មួយ​ឆ្នាំ ​ទាក់​ទាញ​អ្នក​ទស្សនា​ជាង ៣ម៉ឺន​នាក់​ឲ្យ​ទៅលេង​ផង​ដែរ៕

 

ចុចអាន៖ ទិដ្ឋភាព​​​​ខែ​រងា​នៅ​ចិន គ្រប​ដណ្ដប់​ដោយ​ព្រិល​ មើល​ទៅ​ស្អាត​ប្លែក

 

ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN