​ប្រធាន​ពន្ធនាគារ​ខេត្ត​​​រតនគិរី​​​ស្ថិត​​​ក្រោម​​​ការ​​​​ស៊ើប​អង្កេត​ពីបទពុក​​​រលួយ​​ និង​​​​រួមភេទ​ជាមួយ​អ្នកទោស

មន្ត្រី​ម្នាក់​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា ​ប្រធាន​​​ពន្ធនាគារ​ខេត្ត​រតនគិរី​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​​​ពីបទ​រួម​ភេទ​ជាមួយ​អ្នក​ទោស​ស្ត្រី​ម្នាក់​ ហើយ​​ឲ្យ​ស្ត្រី​រូប​នេះ​សម្អាត​ផ្ទះ​របស់​គាត់​​ ព្រម​ទាំង​​យក​លុយ​ប្រហែល​​៥០០​ដុល្លារ ​ក្នុង​មួយ​ខែ​ពី​ការ​លក់​​​​សម្ភារ​ហត្ថកម្ម​​ដែល​ធ្វើ​ដោយ​អ្នក​ទោស​​ដាក់​ហោប៉ៅខ្លួន​ឯង​។

លោក នុត សាវណា ​អ្នក​នាំពាក្យ​អគ្គនា យកដ្ឋាន​ពន្ធនាគារ​​​ក្រសួង​មហាផ្ទៃ ​បាន​មាន​ប្រសា​សន៍​ថា ការ​ស៊ើបអង្កេត​ករណី​លោក ទិន សុវណ្ណា ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន ពាក្យ​បណ្ដឹង​​ពី​​​អ្នក​ស្រី​ ឆោម ស្រីពេជ្រ ​​​អនុ ប្រធាន​ពន្ធនាគារ​។

​លោក សាវណា បាន​ថ្លែង​ថា “​យើង​បាន​បញ្ជូន​អ្នក​ជំនាញ​ទៅ​ស៊ើបអង្កេត​ករណី​នេះ” ដោយ​លោក​ពន្យល់​ថា ក្រុម​អ្នក​​ជំនាញ​នឹង​ចំណាយ​ពេល​​៣ថ្ងៃ​​​ក្នុង​ការ​ស៊ើបអង្កេត។ ប្រសិន​បើ​គាត់​ពិត​ជា​បាន​ប្រព្រឹត្ត​កំហុស​មែន ​​​​គាត់​​​នឹង​ប្រឈម​​ការ​​​ពិន័យ​ផ្នែក​រដ្ឋបាល និង​ក្រម​ព្រហ្ម​ទណ្ឌ ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ថា តើ​​គាត់បាន​​​​ប្រព្រឹត្ត​កំហុស​អ្វី​នៅ​ឡើយ​ទេ”។

​លោក​បន្ថែម​ថា “​មតិ​សាធារណជន​​តែង​តែ​ធ្វើ​ការ​វាយ​តម្លៃ​នៅ​ពេល​មាន​រឿង​អាស្រូវ​ ផ្ទុះ​ឡើង​ដូច​នេះ ដូច្នេះ​សូម​រក្សា​ភាព​ស្ងៀម​ស្ងាត់ ហើយ​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត”។

​អ្នកស្រី ស្រីពេជ្រ បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ដាក់​ពាក្យ​បណ្ដឹង​ដោយ​មាន​ស្នាម​​មេដៃ​ពី​​​អ្នក​ទោស​ជា​ច្រើននាក់​ទៅ​អគ្គនា​​​យកដ្ឋាន​ពន្ធនាគារ​កាលពី​ថ្ងៃទី​៦ខែ​ធ្នូ ដោយ​អះ​អាង​ថា ប្រធាន​ពន្ធនាគារ​​រូប​នេះ​បាន​រួមភេទ​ជាមួយ​អ្នក​ទោស​​ ហើយ​បាន​​​កិប​កេង​ប្រាក់​​​​ពី​ការចាក់​សំណាញ់​របស់​អ្នកទោស​​។

អ្នកស្រី​ ស្រីពេជ្រ បាន​ថ្លែង​ថា “​គាត់​ជិះ​​​ជាន់ គាត់​​គំរាម​មន្ត្រី​ពន្ធនាគារ​​​ ឬ​ព្យួរ​ការ​ងារ​ពួក​គេ​នៅ​​ពេល​គាត់​ខឹង​ ហើយ​​បាន​យក​​​ប្រាក់​​​​ ពីរលានរៀល​​ក្នុង​មួយ​ខែ​ពី​​សម្ភារ​ហត្ថកម្ម​របស់​អ្នក​ទោស​ដាក់​ហោប៉ៅ​ខ្លួន​ឯង​”។

អ្នកស្រី​បាន​បន្ថែម​ថា “​គាត់​​​បាន​​​ឱ្យអ្នក​ទោសស្ត្រី​​​ទៅ​​សម្អាត​ផ្ទះ​របស់​គាត់​រៀង​រាល់​ថ្ងៃ។កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា អ្នក​ទោស​ស្ត្រី​ម្នាក់​​​បាន​ប្រាប់​មន្ត្រី​ពន្ធនាគារ​​​ និង​អ្នក​ទោស​ជា​ច្រើន​ទៀត​ថា ​គាត់​បាន​​​​រួម​ភេទ​ជាមួយ​អ្នក​​​ស្រី​បី​ដង​ ហើយមិន​បាន​​​ឲ្យ​លុយមួយ​​​ដង​​​​​​”។

អ្នកស្រី ស្រីពេជ្រ បាន​ថ្លែង​ថា អ្នក​ទោស​រូប​នេះ​បាន​​​លួច​លុយ​​៤លាន​រៀល​​ពី​ផ្ទះ​របស់​ប្រធាន​ពន្ធនាគារ​រូប​នេះពេល​​​ស្ត្រីរូប​​​នេះ​ត្រូវ​បាន​​យ​ក​ទៅ​ទីនោះលើក​​​ចុង​​​ក្រោយ​​​​ កាលពី​ថ្ងៃទី២៣ ខែ​វិច្ឆិកា ដោយ​​​ ​ជឿជាក់​ថា គាត់​មិន​អាចប្តឹង​​​អំពី​​អំពើ​ចោរកម្ម​នេះឡើយ​​​ព្រោះ​​​​មិន​ចង់​​​​ភ្ជាប់​ខ្លួន​គាត់ទៅ​​​នឹង​​​​កំហុស​ដែល​​​គាត​​​់​​​បាន​​​ប្រព្រឹត្ត​​​​។

អ្នកស្រី​ ស្រីពេជ្រ បាន​មាន​ប្រសាសន៍​ថា ប៉ុន្តែ​លោក សុវណ្ណា ​​បាន​ឲ្យ​គេ​ទៅ​ឆែក​ឆេរ​​បន្ទប់ពន្ធនាគារ​របស់​ស្ត្រីរូបនេះ​ ហើយ​បាន​រក​ឃើញ​លុយ​នោះ បណ្ដាល​ឲ្យ​អ្នក​ទោស​រូប​នេះ​​ដាក់​​ពាក្យ​ប្ដឹង​គាត់​តែ​ម្ដង។

លោក សុវណ្ណា​ បាន​បដិសេធ​​មិន​ឲ្យ​គេ​សម្ភាស​ទេ​កាលពី​ម្សិលមិញ៕ សារុន​​​​​​

The post ​ប្រធាន​ពន្ធនាគារ​ខេត្ត​​​រតនគិរី​​​ស្ថិត​​​ក្រោម​​​ការ​​​​ស៊ើប​អង្កេត​ពីបទពុក​​​រលួយ​​ និង​​​​រួមភេទ​ជាមួយ​អ្នកទោស appeared first on ខេមបូឌា ដេលី.