បបួលគ្នា​ទៅ​មើល​ខន​សឺត និង​តាំងពិព័រណ៍​ថៃ បុក​រថយន្ត​ដឹកស្រូវ ពីក្រោយ​ស្លាប់​

បាត់ដំបង​: យុវជន​ចំនួន​២​នាក់ បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង​កើតហេតុ ខណៈដែល​បាន​បបួលគ្នាចេញ​ម៉ូតូ​ទៅ​មើល​ខន​សឺត និង​តាំងពិព័រណ៍​របស់​ថៃ ហើយ​បាន​បើក​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​ផង​នោះ បាន​បុក​ចំ​ពីក្រោយ​រថយន្ត​ដឹកស្រូវ​ធុន​ធ្ងន់​មួយគ្រឿង ដែល​កំពុង​ចតនៅលើ​ដងផ្លូវ ពេញទំហឹង​​កាលពី​វេលា​ម៉ោង ១០ យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥ នៅ​ភូមិ​ដុប​ក្រសាំង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។​

​ជនរងគ្រោះ​ទាំង​២​នាក់ ដែល​ស្លាប់ ឈ្មោះ ត្រឹង ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ អ្នកបើកបរ និង​អ្នករួមដំណើរ​ម្នាក់ទៀត ឈ្មោះ សុង ស៊ី​នឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។ យុវជន​ទាំង​២​នាក់​នេះ រស់នៅ ភូមិ​ព្រៃតូច ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បើកបរ​ក្នុងទិសដៅ​ពី បាត់ដំបង​ទៅ​ភ្នំពេញ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​មាន ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1Q-1224 បើកបរ បើកបរ​ក្នុងទិសដៅ​ពី បាត់ដំបង​ទៅ​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​រថយន្ត​ធុន​ធំ​មួយគ្រឿង មិន​ស្គាល់​ម៉ាក ដែលមាន​ដឹកស្រូវ​ពេញ បាន​ចត​នៅលើ​ដងផ្លូវ ដោយ​ទំនងជា​បាវស្រូវ មានការ​រអិល ដែល​រថយន្ត​នោះ ពាក់​ស្លាក​លេខ ស្វាយរៀង 3A-0386 ក្នុងទិសដៅ​ស្របគ្នា ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ និង​អ្នករួមដំណើរ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម អ្នកបើករថយន្ត បាន​បើក​គេចខ្លួនបាត់​។ ដោយ​គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ដឹងពី​ករណីនេះ​ឡើយ។ ចំណែក​សព ក៏បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕V/S

បបួលគ្នា​ទៅ​មើល​ខន​សឺត និង​តាំងពិព័រណ៍​ថៃ បុក​រថយន្ត​ដឹកស្រូវ ពីក្រោយ​ស្លាប់​

បបួលគ្នា​ទៅ​មើល​ខន​សឺត និង​តាំងពិព័រណ៍​ថៃ បុក​រថយន្ត​ដឹកស្រូវ ពីក្រោយ​ស្លាប់​