​សមាគមទឹកស្អាត​កម្ពុជា ជួបគ្នា​ដោះស្រាយ បញ្ហា​មួយចំនួន ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ និង​អ្នក​ចែកចាយ​

ប៉ៃលិន: នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ សមាគមអ្នកផ្គត់ផ្គង់ ទឹកស្អាត​កម្ពុជា បាន​ដឹកនាំ​អាជីវករ ផ្គត់ផ្គង់​ជា​សមាជិក​របស់ខ្លួន ចំនួន​៤៨​ស្ថានីយ៍ ជួបប្រជុំ​ជាមួយ​ក្រុមហ៊ុន ក្រាន​វិច​តូ​យ៉ា កាស៊ីណូ នៅ​ផ្សារ​ព្រំ សង្កាត់​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ដោយមាន​ ការចូលរួម​ពី លោក លឹម សំអាត អនុប្រធាន​មន្ទីរ ឧស្សាហកម្ម សិប្បកម្ម ខេត្ត​ប៉ៃលិន លោក លឹម សំបូ ចៅសង្កាត់​ប​រយ៉ា​ខា និង​លោ​កឡែម អៀង មន្ទីរ​សាលាខេត្ត​ប៉ៃលិន​។​

​លោកនាយក​ប្រតិបត្តិ​សមាគម អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា បាន​ណែនាំ​ពី គោល បំណង នៃ​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​ថ្ងៃនេះ សមាគម និង​សមាជិក សូម​ឲ្យ ក្រុមហ៊ុន​ក្រោ​ន​វិច​តូ​រី​យ៉ា កាស៊ីណូ ពន្យល់​ពី​គោលបំណង នៃ​ការដាក់​បណ្តាញទឹក ដែលមាន​ទិសដៅ​តម្រង់​មក ភូមិ​ផ្សារ​ព្រំ និង​ទៅ​ចំការ​ទល់មុខ ក្រុមហ៊ុន​ស៊ី​ភី ស្ថិត​ភូមិ​អូរ​រអិល​។​

​លោក​តឹក ថា​យ ប្រធាន​សន្តិសុខ និង​សំណង់ ក្រុមហ៊ុន​ក្រោ​ន​វិច​តូ​រី​យ៉ា បាន​លើកឡើងថា គោលបំណង ដែល​ក្រុមហ៊ុន​ដាក់​បណ្តាញទឹក មាន​ទំហំ​៣១៤ មី​លី​ម៉ែត្រ ២០០ មី​លី​ម៉ែត្រ និង ១៦០ មី​លី​ម៉ែត្រ គឺ​សម្រាប់​ផ្គត់​ផ្អ​ត់​ទឹកស្អាត ទៅ​ស្រោចស្រព​ចំការ​តា​ង៉ែ​ន ដែលមាន​ទំហំ​៤​ហិកតា ក្នុងភូមិ​ផ្សារ​ព្រំ និង​ដីចំការ​មួយកន្លែង ទំហំ ១០០ ហិកតា ទល់មុខ​ក្រុមហ៊ុន​ស៊ី​ភី ស្ថិតក្នុង​ភូមិ​អូរ​រអិល​និង​ផ្គត់ផ្គង់​អាង​ចម្រោះ​ទឹកស្អាត រប​ក្រុមហ៊ុន នៅក្នុង​ក្រុម​ក្រោ​ន​វិច​តូ​រី​យ៉ា​ដែលមាន​ស្រាប់​ជាង​១០​ឆ្នាំ​មកហើយ​។​

​សម្រាប់​ឲ្យ​បុគ្គលិក និង​ភ្ញៀវ​ប្រើប្រាស់​ក្នុង​កាស៊ីណូ របស់​ក្រុមហ៊ុន​តែ​ប៉​ណ្ណោះ ដោយ​គ្មាន​បំណង​ចែកចាយ ឬ​លក់​បន្ត​ឲ្យ​ប្រជាជន ឬ ក្រុមហ៊ុន​អាជីវកម្ម​ផ្សេង​។​

​លោក លឹម អំ​អាត បានលើកឡើង ប្រាប់​ក្រុមហ៊ុន​ក្រោ​ន​វិច​តូ​រី​យ៉ា ដាក់ពាក្យ​ទៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដើម្បី​អនុ​ញ្ញ​ត សំអាត​ទឹក ប្រើប្រាស់​ក្នុង​កាស៊ីណូ ដោយ​មូល​ហេតុថា ការផ្គត់ផ្គង់​ទឹកស្អាត ជូន​ប្រជាជន និង​អ្នកប្រើប្រាស់ គឺជា​ការទទួលខុសត្រូវ របស់​ក្រសួង និង​ដើម្បី​សុវត្ថិភាព​របស់ បុគ្គលិក រួមទាំង​ភ្ញៀវ​របស់​ក្រុមហ៊ុន​។

​លោក​បាន​បន្តថា ជាគោលការណ៍​របស់ រដ្ឋាភិបាល ស្វាគមន៍​អ្នកវិនិយោគ​ឯកជន លើ​វិស័យ​ទឹកស្អាត និង​វិស័យ​កសិកម្ម​។​

​សូមបញ្ជាក់ថា លោក ចាន់ ថា​នី ជា​សហប្រធាន​ក្រុមហ៊ុន ឃូ ម៉េង​ហ៊ួ​ត ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្ត​ប៉ៃលិន បាន​រៀបរាប់ថា​៖ "​ក្រុមហ៊ុន​របស់លោក ទទួលបាន​ប្រកាស ស្តីពី​ការអនុញ្ញាត អោយធ្វើ​អាជីវកម្ម ទឹកស្អាត លេខ​១០៣១ ឧរ​ថ​.​ទស​.​ប្រក ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១២ របស់​ក្រសួង ឧស្សាហកម្ម រ៉ែ និង​ថាមពល ដោយបាន​ដំណើរការបាន យ៉ាង​ល្អប្រសើរ ក្នុងការ​បំរើ​ជូន ដល់​សេចក្តីត្រូវការ របស់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​ផ្សារ​ព្រំ និង​ក្នុង​តំបន់​សង្កាត់​ស្ទឹង​កាច់ ខេត្ត​ប៉ៃលិន​នេះ​"​។​

​លោក ចាន់ ថា​នី បន្តថា​៖ "​ក្រុមហ៊ុន​បានរៀបចំ ស្ថានីយ​សំរាប់​ផលិត​ទឹកស្អាត ដើម្បី​ផ្គង់​ផ្គង់​ទឹក ជូន​ប្រជាពលរដ្ឋ បាន​ក្នុង​មួយ ថ្ងៃ ១.០០០ ម៉ែត្រគូប និង​បាន​ភ្ជាប់​កុង​ទ័​រ ជូន​ប្រជាពលរដ្ឋ បាន​ចំនួន ៥៨២ គ្រួសារ និង​បន្ទប់​ជួល​បាន ១.៣០០ បន្ទប់​។ បច្ចុប្បន្ន ក្រុមហ៊ុន មាន​បណ្តាញ​ទុយោ​មេ សរុប ៣២ គីឡូម៉ែត្រ និង​កំពុង​រៀបចំ គម្រោង​កប់​ទុយោ​មេ ៣០ គីឡូម៉ែត្រ​បន្ថែមទៀត នៅ​ដើមឆ្នាំ​២០១៦"៕V​/S