អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ ៩ ខ្នង នៅ​សង្កាត់​ស្វាយប៉ាក

​រាជធានី​ភ្នំពេញ​៖ លំនៅឋាន​ធ្វើ​អំពី​ឈើ​ប្រកស​ង្ក័​សី ចំនួន ៩ ខ្នង នៅក្នុង​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង ៣ និង ៣០ នាទី រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ ២០១៥ ។​ តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​បានឱ្យដឹងថា អគ្គិភ័យ​ឆេះ​ចេញពីផ្ទះ​របស់​ឈ្មោះ ជួន សំ​អោ ភេទ​ប្រុស អាយុ ៧០ ឆ្នាំ ខណៈពេលដែល​ម្ចាស់​ចាក់សោរ​ទុកចោល ។ ទាក់ទិន​នឹង​ការកើតមាន​អគ្គីភ័យ​នេះ​គេ​ពុំ​ដឹង​ពី​មូល​ហេតុអ្វី​នោះទេ ។

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ ៩ ខ្នង នៅ​សង្កាត់​ស្វាយប៉ាក

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ ៩ ខ្នង នៅ​សង្កាត់​ស្វាយប៉ាក

នៅក្នុង​ការកើតមាន​អគ្គិភ័យ​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ១៤ គ្រឿង ទៅ​អន្តរាគមន៍ ក្នុងនោះ​មាន​រថយន្ត​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ១១ គ្រឿង រថយន្ត​ក្រុមហ៊ុន តេ​លា ២ គ្រឿង និង ក្រុមហ៊ុន​សា​វី​ម៉ិច ១ គ្រឿង​បាញ់​ពន្លត់​រហូតដល់​ម៉ោង ៤ និង ១០ នាទី ទើប​ទប់ស្កាត់​បានជា​ស្ថាពរ ។

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ ៩ ខ្នង នៅ​សង្កាត់​ស្វាយប៉ាក
អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ ៩ ខ្នង នៅ​សង្កាត់​ស្វាយប៉ាក

តាម​សម្តី​របស់​មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្វាយ​ប៉ាយ​បានឱ្យដឹងថា លំនៅឋាន​ឋាន​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី ចំនួន ៩​ខ្នង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ ដែល​ក្នុងនោះ​មាន​៤​ខ្នង​ត្រូវបាន​អគ្គីភ័យ​ឆេះ​ទាំងស្រុង និង ៥ ខ្នង ឆេះ​រោលៗ ។ អគ្គីភ័យ​នេះ​សង្ស័យ​បណ្តាលមកពី​ការ​ទុស្សេ​ខ្សែភ្លើង ។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ជុំវិញ​ការកើតមាន​អគ្គីភ័យ​នេះ​ផងដែរ ៕ (​ប្រភព TV5)

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ ៩ ខ្នង នៅ​សង្កាត់​ស្វាយប៉ាក     អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ ៩ ខ្នង នៅ​សង្កាត់​ស្វាយប៉ាក
​ ​