​ព្រះ​យេស៊ូពិត​ជា​មាន​​សម្បុរ​​ស្រអែម​ ​សក់​​រួញ​ ​ដូច​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​​ថ្មី​ៗ​នេះ​​មែន?

​ព្រះ​យេស៊ូពិត​ជា​មាន​​សម្បុរ​​ស្រអែម​ ​សក់​​រួញ​ ​ដូច​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​​ថ្មី​ៗ​នេះ​​មែន?

ព្រះ​យេស៊ូ​អាច​​មាន​សម្បុរ​ស​​ សក់​វែង​ពណ៌ត្នោត​ដ៏​រលើបរលោង​ ដែល​គេ​តែង​តែ​ឃើញ​ក្នុង​ស្នាដៃ​សិល្បៈ​នានា។ ប៉ុន្តែ​មាន​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​ចេញ​មក​អះអាង​ថា​ ព្រះ​យេស៊ូ​មាន​សម្បុរ​ស្រអែម​ និង​​​សក់​រួញ​ទៅ​វិញ។

 

​ព្រះ​យេស៊ូពិត​ជា​មាន​​សម្បុរ​​ស្រអែម​ ​សក់​​រួញ​ ​ដូច​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​​ថ្មី​ៗ​នេះ​​មែន?

 

លោក​បណ្ឌិត​ Neave មក​ពី​សាកលវិទ្យាល័យ​ Manchester​ ចក្រភព​អង់គ្លេស​ បាន​ប្រើ​បច្ចេកទេស​មួយ​ដែល​គេ​ហៅ​ថា​ កោសល្យវិច័យ​នរវិទ្យា​ទៅ​ធ្វើ​ការ​ពិសោធន៍​លើ​រូបភាព​របស់​ព្រះ​យេស៊ូ​ពី​ព្រះ​គម្ពីរ Bible​ ដើម្បី​បង្កើត​បាន​ទម្រង់​ព្រះ​ភក្ត្រ​របស់​ទ្រង់។ លោក​បណ្ឌិត​ Neave និង​ក្រុម​ការងារ​របស់​គាត់​បាន​យក​លលាដ៍ក្បាល​ជនជាតិ​ Semite​ បី​នាក់​ទៅ​ឆ្លុះ​ X-rayed​ ដែល​លលាដ៍ក្បាល​ទាំង​បី​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​បុរាណ​វិទូ​អ៊ីស្រាអែល។

 

ពួក​គេ​បាន​ប្រើ​បច្ចេកវិទ្យា​ CT Scan​ ដើម្បី​ប្រមូល​ទិន្នន័យ​លម្អិត​ពី​លលាដ៍ក្បាល​ទាំង​នោះ។ បន្ទាប់​ពី​ប្រមូល​បាន​ទិន្នន័យ​មួយ​ចំនួន​ធំ​ ពួក​គេ​បាន​ផ្គុំ​ទិន្នន័យ​ទាំង​នោះ​រួច​ប្រើ​បច្ចេកវិទ្យា​ 3D Printing បោះពុម្ព​មុខ​មាត់​របស់​ព្រះ​យេស៊ូ​ ដោយ​យោង​តាម​ទិន្នន័យ​ដែល​ពួក​គេ​ប្រមូល​បាន។

 

 

​ព្រះ​យេស៊ូពិត​ជា​មាន​​សម្បុរ​​ស្រអែម​ ​សក់​​រួញ​ ​ដូច​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​​ថ្មី​ៗ​នេះ​​មែន?

 

​ព្រះ​យេស៊ូពិត​ជា​មាន​​សម្បុរ​​ស្រអែម​ ​សក់​​រួញ​ ​ដូច​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​​ថ្មី​ៗ​នេះ​​មែន?

 

​ព្រះ​យេស៊ូពិត​ជា​មាន​​សម្បុរ​​ស្រអែម​ ​សក់​​រួញ​ ​ដូច​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​​ថ្មី​ៗ​នេះ​​មែន?

 

 

-ចុច​អាន៖ បច្ចេកវិទ្យា​​ LiDAR ដែល​បុរាណ​វិទូ​​ប្រើ​​​រុក​រក​អាថ៌កំបាំង​​ប្រាសាទ​អង្គរវត្ត​ ដំណើរ​ការ​ដូច​ម្ដេច?

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ dailymail