មិន​ធម្មតា​ ក្រុមហ៊ុន​ Apple បញ្ចុះ​​តម្លៃ​ iPhone 5s ជិត​ពាក់​កណ្ដាល​នៅ​​ឥណ្ឌា​

មិន​ធម្មតា​ ក្រុមហ៊ុន​ Apple បញ្ចុះ​​តម្លៃ​ iPhone 5s ជិត​ពាក់​កណ្ដាល​នៅ​​ឥណ្ឌា​

កាល​ពី​​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ ក្រុមហ៊ុន​ Apple បាន​ធ្វើ​ការ​កាត់​បន្ថយ​តម្លៃ​ទូរសព្ទ​ iPhone 5s ​ជា​​បន្ត​ទៀត​ បន្ទាប់​ពី​បាន​កាត់​បន្ថយ​កាល​ពី​រយៈ​ពេល​បី​ខែ​មុន​ម្ដង​រួច​ហើយ។ នេះ​បើ​យោង​តាម​វិបសាយ​ Times of India។

 

មិន​ធម្មតា​ ក្រុមហ៊ុន​ Apple បញ្ចុះ​​តម្លៃ​ iPhone 5s ជិត​ពាក់​កណ្ដាល​នៅ​​ឥណ្ឌា​

 

 

​ការ​កាត់​បន្ថយ​លើក​ចុង​ក្រោយ​នេះ​គឺ​​ពី​តម្លៃ​ ៤៤ ៥០០​រូពី ​(ប្រមាណ​ ៦៦៣​ដុល្លារ) ដែល​​ជា​តម្លៃ​ដាក់​លក់​នៅ​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ​ មក​នៅ​ត្រឹម​​ ២៤ ៩៩៩​រូពី​ (ប្រមាណ​ ៣៧២​ដុល្លារ)។ ​គួរ​បញ្ជាក់​ថា​ ចំនួន​លក់​នៃ​ទូរសព្ទ​ iPhone​ សរុប​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ មាន​ពាក់​កណ្ដាល​គឺ​ជា​​​ម៉ូដែល​ iPhone 5s។ ​ការ​កាត់​បន្ថយ​តម្លៃ​លើក​នេះ​ជា​ផែនការ​មួយ​របស់​ក្រុមហ៊ុន​ Apple ​ក្នុង​ការ​បង្កើន​ចំនួន​លក់​ទ្វេ​ដង​ នៅ​អំឡុង​ត្រីមាស​នា​ខែ​ធ្នូ​នេះ​ នៅ​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា។

 

គួរ​រំលឹក​ថា​ កាល​ពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​ Apple ពិបាក​ក្នុងការ​​ដណ្ដើម​យក​ទីផ្សារ​ក្នុង​ប្រទេស​ឥណ្ឌា​ ដោយ​សារ​ពន្ធ​នាំ​ចូល​​មាន​ការ​កើន​ឡើង​ រូបិយប័ណ្ណ​ប្រទេស​មាន​តម្លៃ​ថោក​ ​ហើយ​ប្រាក់​ខែ​ប្រជាជន​​ក៏​នៅ​ទាប។ ​លើស​ពី​នេះ​ទៅ​ទៀត​នោះ​តម្លៃ​ទូរសព្ទ​ iPhone នៅ​ក្នុង​ប្រទេស​នេះ​ថែម​ទាំង​មាន​តម្លៃ​ថ្លៃ​ទៀត​ផង​ ជាក់​ស្ដែង​ iPhone 6s ដែល​ដាក់​លក់​កាល​ពី​ខែ​តុលា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​មាន​តម្លៃ​ ៦២ ០០០​រូពី (ប្រមាណ​ ៩៥៥​ដុល្លារ) ថ្លៃ​ជាង​សហរដ្ឋអាមេរិក​ ៣០៦​ដុល្លារ៕​​​​​​​​​​​​​​​​​​​
​​​

 

ចុច​អាន៖ ​ឆ្នាំ​២០១៦​ ឧបករណ៍​ iOS និង​កុំព្យូទ័រ​​ Mac ​អាច​នឹង​រង​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ពី​មេរោគ

 


ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AppleInsider​​​​