Ducati ម៉ូតូ​ស៊ីម៉ាក​របស់​អ៊ីតាលី ១គ្រឿង​តម្លៃ​ជិត​ស្មើ​ឡាន​ទំនើប​មួយ

Ducati ម៉ូតូ​ស៊ីម៉ាក​របស់​អ៊ីតាលី ១គ្រឿង​តម្លៃ​ជិត​ស្មើ​ឡាន​ទំនើប​មួយ

នា​ឱកាស​បើក​សម្ពោធ Showroom លើក​ដំបូង​នៅ​ទីក្រុង​ភ្នំពេញ ក្រុមហ៊ុន​ម៉ូតូ​ល្បី​ឈ្មោះ​របស់​អ៊ីតាលី Ducati បាន​បង្ហាញ​ម៉ូតូ​ធំ​ទំនើប​កប់​ស៊េរី​និង​ស៊ីវិល័យ​​ជា​ច្រើន​គ្រឿង​សម្រាប់​អ្នក​និយម​ម៉ូតូ​ធំ​ ដោយ​ក្នុង​មួយ​គ្រឿងៗ​មាន​តម្លៃ​ស្ទើរ​ស្មើ​រថយន្ត​ទំនើប​មួយ​គ្រឿង។

 

Ducati ម៉ូតូ​ស៊ីម៉ាក​របស់​អ៊ីតាលី ១គ្រឿង​តម្លៃ​ជិត​ស្មើ​ឡាន​ទំនើប​មួយ

 

លោក Datuk Wira នាយក​ប្រតិបត្តិ​ក្រុមហ៊ុន NAZA World Group of Companies ដែល​បាន​នាំ​ចូល​ម៉ូតូ​ធំ​ម៉ាក Ducati មក​ទីផ្សារ​កម្ពុជាបញ្ជាក់​ថា ដោយ​សារ​ឃើញ​ពី​សន្ទុះ​នៃ​ការ​និយម​ម៉ូតូ​ធំ​ក្នុង​ស្រុក (កម្ពុជា) ​មាន​ការ​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទើប​ធ្វើ​ឱ្យ​លោក​មិន​ស្ទាក់​ស្ទើរ​នាំ​ចូល​ម៉ូតូ​ធំ​តម្លៃ​ថ្លៃ​ម៉ាក Ducati សម្រាប់​ទីផ្សារ​ស្រុក​ខ្មែរ​បើ​ទោះ​បី​វា​មាន​តម្លៃ​ថ្លៃ​បន្តិច​ក៏​ដោយ។

 

លោក​អះអាង​ថា ការ​បើក​សម្ពោធ​ Showroom ​ជា​ផ្លូវ​ការ​នៅ​ភ្នំពេញ​នេះ (ទីតាំង​ទល់​មុខ​សាលា​តិចណូ) នឹង​ធ្វើ​ឱ្យ​ការ​ប្រើ​ប្រាស់​ម៉ូតូ​ធំ​ម៉ាក Ducati កាន់​តែ​ទូលំទូលាយ ហើយ​រាល់​អ្នក​ប្រើប្រាស់​ម៉ាក​ម៉ូតូ​​ល្បី​របស់​អ៊ីតាលី​នេះ​នឹង​ទទួល​បាន​សេវាកម្ម​រហ័ស​ពី​ក្រុមហ៊ុន។

 

Ducati ស៊េរី​ទំនើប៣ម៉ូដែល​​ខាង​ក្រោម​សុទ្ធ​តែ​ជា​ម៉ូតូ​ធំ​ពេញ​និយម ​តម្លៃ​ថ្លៃ​និង​បាន​ដាក់​បង្ហាញ​នៅ Showroom ទើប​សម្ពោធ​ថ្មី​របស់ Ducati៖

 

១. Ducati Diavel Carbon

 

Ducati ម៉ូតូ​ស៊ីម៉ាក​របស់​អ៊ីតាលី ១គ្រឿង​តម្លៃ​ជិត​ស្មើ​ឡាន​ទំនើប​មួយ

 

@ ប្រភេទ​ម៉ាស៊ីន៖ Testastretta 11° L-Twin, 4 Desmodromically actuated valves per cylinder, liquid cooled
@ ទំហំ​ម៉ាស៊ីន៖ ១១៩៨សេសេ​
@ ចង្កឹះ​លេខ៖ ៦វគ្គ
@ ទម្ងន់៖ ២៣៤គីឡូក្រាម
@ ចំណុះ​ធុង​ប្រេង៖ ១៧លីត្រ
@ តម្លៃ៖ ៣៥៨៨០ដុល្លារ

 

២. Ducati Monster 1200S

 

Ducati ម៉ូតូ​ស៊ីម៉ាក​របស់​អ៊ីតាលី ១គ្រឿង​តម្លៃ​ជិត​ស្មើ​ឡាន​ទំនើប​មួយ

 

@ ប្រភេទ​ម៉ាស៊ីន៖ Testastretta 11° L-Twin, 4 Desmodromically actuated valves per cylinder, liquid cooled
@ ទំហំ​ម៉ាស៊ីន៖ ១១៩៨សេសេ​
@ ចង្កឹះ​លេខ៖ ៦វគ្គ
@ ទម្ងន់៖ ២០៩គីឡូក្រាម
@ ចំណុះ​ធុង​ប្រេង៖ ១៧,៥លីត្រ
@ តម្លៃ៖ ៣២៣៨៨ដុល្លារ

 

៣. Ducati 899 Panigale

 

Ducati ម៉ូតូ​ស៊ីម៉ាក​របស់​អ៊ីតាលី ១គ្រឿង​តម្លៃ​ជិត​ស្មើ​ឡាន​ទំនើប​មួយ

 

@ ប្រភេទ​ម៉ាស៊ីន៖ Superquadro: L-twin cylinder, 4 valve per cylinder, Desmodromic, liquid cooled
@ ទំហំ​ម៉ាស៊ីន៖ ៨៩៨សេសេ​
@ ចង្កឹះ​លេខ៖ ៦វគ្គ
@ ទម្ងន់៖ ១៩៣គីឡូក្រាម
@ ចំណុះ​ធុង​ប្រេង៖ ១៧លីត្រ
@ តម្លៃ៖ ២៥១៨៨ដុល្លារ

 

អាន៖ Audi Q7 ស៊េរី ០១៦ ​តម្លៃ​ ១៤ ម៉ឺន​ដុល្លារប្រើ​សាំង​លក់​ប្រជែង​ហាង​នាំ​ចូល​

អាន៖ ម៉ូតូ​ធំម៉ាក​​ល្បីៗ ​​ប៉ះគ្នា​នៅ​ពិព័រណ៍ Motor Expo 2015

 

អត្ថបទ៖​ ប៉ែត ផាន់និត