រដ្ឋ​អាស៊ាន​ណា​ដែលមាន​សកម្មភាព​ពាណិជ្ជ​កម្ម​មមាញឹក​ជាងគេ​?

​លំហូរ​នៃ​ទំនិញ​ដោយ​សេរី គឺ​ផ្នែក​មួយ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចុងឆ្នាំ​២០១៥​។ ដើម្បី សម្រេច​ឲ្យ​បាន​លំហូរ​នេះ ទាមទារ​រដ្ឋ​អាស៊ាន ត្រូវ​លុបបំបាត់​របាំង​ពន្ធគយ និង​មិនមែន​ពន្ធគយ​ដែល​រារាំង​ពាណិជ្ជកម្ម​ក្នុង​តំបន់​។

​តែ​គេ​មិនទាន់​ដឹង​ច្បាស់​ថា រដ្ឋ​ណាមួយ​អាច​ទទួលបាន​ផល​ច្រើន ឬ​តិច ក្នុងការ​អនុវត្ត នៃ​លំហូរ​ទំនិញ​សេរី​នេះ​នៅឡើយ​នោះទេ​។ ជាពិសេស​នោះ គេ​មិនទាន់​អាចសន្និដ្ឋាន​ច្បាស់​ថា​រដ្ឋ​អាស៊ាន​ណាមួយ​អាចធ្វើ​ការនាំចេញ ឬ​នាំចូល​ទំនិញ​បាន​ច្រើនជាងគេ តាមរយៈ​គោលការណ៍​គ្រឹះ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នេះ​ផងដែរ​។​

​យ៉ាងណាក៏ដោយ បើ​យើង​ក្រលេក​ទៅ​មើល​សកម្មភាព​ពាណិជ្ជក​ម្ម ដែល​សំដៅ​ការនាំចេញ និង​នាំចូល​ទំនិញ របស់​រដ្ឋ​អាស៊ាន​មុនពេល​នៃ​ការផ្តើម​សមាហរណកម្ម​អាស៊ាន​សេដ្ឋកិច្ច រដ្ឋ​អាស៊ាន​ទាំង​ដប់ នៅមាន​គម្លាត​ឆ្ងាយ​ពីគ្នា​នៅឡើយ​នោះទេ​។ ជាពិសេស​នោះ គម្លាត​រវាង​សមាជិក​អាស៊ាន​ចាស់ និង​អាស៊ាន​ថ្មី​។ ខាងក្រោម​នេះ គឺជា​ចំណាត់ថ្នាក់​របស់​រដ្ឋ​អាស៊ាន​ស្តីពី​សកម្មភាព​ពាណិជ្ជក​ម្ម​តាម​ព្រំដែន (​ការនាំចេញ និង​នាំចូល​ទំនិញ​) ឆ្នាំ​២០១៤ ដកស្រង់​ចេញពី​របាយការណ៍​រប​ស់​ធនាគារពិភពលោក ដែល​បានធ្វើ​ចំណាត់ថ្នាក់​ក្នុងចំណោម​រដ្ឋ​ទាំង​១៨៩​របស់​ពិភពលោក​។

 ១. សិង្ហ​បុរី ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ១/១៨៩
២. ម៉ាឡេស៊ី ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ៥/១៨៩
៣. ថៃ ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ២៤/១៨៩
៤. ព្រុយ​ណេ ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ៣៨/១៨៩
៥. ហ្វីលីពីន ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ៤២/១៨៩
៦. ឥណ្ឌូនេស៊ី ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ៥៤/១៨៩
៧. វៀតណាម ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ៦៥/១៨៩
៨. មី​យ៉ាន់​ម៉ា ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ១១៣/១៨៩
៩. កម្ពុជា ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ១១៤/១៨៩
១០. ឡាវ ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ១៦១/១៨៩ ៕