អេ​ឡិច ចាន់​ត្រា ត្រៀម​ប្រាក់​ប៉ុន្មាន ដើម្បី​រៀបចំ​ខួបកំណើត​យប់​នេះ​?​

​បុរស​សង្ហារ ដែលមាន​រាង​ខ្ពស់ស្រឡះ​និង​មាន​សាច់​សខ្ចី អេ​ឡិច ចាន់​ត្រា បាន​ត្រៀម​ទឹកប្រាក់​ចំនួន ​៧​ ពាន់​ដុល្លារ​ដើម្បី​រៀបចំ​ពិធី​ខួបកំណើត​របស់ខ្លួន​ក្នុង​វ័យ ​២៩​ ឆ្នាំ​នៅ​យប់​នេះ នៅ​ខាងក្រោយ​ភោជនីយដ្ឋាន ប៉ោ​កី ទោះបីជា​យប់​នេះ មិនមែនជា​ថ្ងៃកំណើត​ពិតប្រាកដ​រប​ស់លោក​ក្តី តែ​លោក​ពិតជា​រីករាយ​ណាស់​ដែល​បាន រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ជួបជុំ​មិត្តភក្តិ ទោះជា​ខាត​ឬ​ចំណេញ​លោក​មិន​ខ្វល់​ឡើយ សំខាន់​គឺ​មិត្តភក្តិ បាន​សប្បាយ​ទាំងអស់គ្នា ។​

អេ​ឡិច ចាន់​ត្រា ត្រៀម​ប្រាក់​ប៉ុន្មាន ដើម្បី​រៀបចំ​ខួបកំណើត​យប់​នេះ​?​

​ការពិត​ថ្ងៃ​ខួបកំណើត​ពិតប្រាកដរ​បស់ អេ​ឡិច ចាន់​ត្រា ត្រូវ​នឹង​ថ្ងៃទី​០៨ ​ខែធ្នូ ដែល​ទើប​កន្លងផុតទៅ មួយ​សប្តាហ៍ កាលណោះ​លោក​រៀបចំ​ពិធី​ខួបកំណើត​ជា​លក្ខណៈ​តូចតាច ញ៉ាំ​អាហារ​ជុំ​មិត្តភក្តិ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដោយសារ​ការងារ​មមា​ញឹក​ខ្លាំងពេក។ ​បើតាម​ការរៀបរាប់​ប្រាប់​ពី​បុរស​សង្ហារ​រូបនេះ បាន​ឲ្យ ដឹងថា ដោយសារ​មានការ​ជំរុញ​ច្រើន​ពី​មិត្តភក្តិ​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ ចង់​ឲ្យ​លោក​រៀបចំ​ពិធី​ខួបកំណើត​ដែលមាន​លក្ខណៈ​ធំដុំ​ដើម្បី​ជួបជុំ​មិត្តភក្តិ លោក​ក៏​សម្រេចចិត្ត​ជ្រើស​រើសយក​ថ្ងៃទី​១៥​ ខែធ្នូ​ធ្វើ​កម្មវិធី​ឡើងវិញ​ទៅ​។

អេ​ឡិច ចាន់​ត្រា ត្រៀម​ប្រាក់​ប៉ុន្មាន ដើម្បី​រៀបចំ​ខួបកំណើត​យប់​នេះ​?​

ពីព្រោះ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ទំនេរ​ពី​ការងារ​ផង បើតាម​គម្រោង ពិធី​ខួបកំណើត​របស់លោក​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ ​៦ ​ទៅ​ ៧​ ពាន់​ដុល្លារ នៅក្នុង​ភោជនីយ​ដ្នា​ន​ដ៏​ស្រស់ស្អាត​និង​រ៉ូ​មែន​ទិច នៅក្បែរ​ភោជនីយដ្ឋាន​ប៉ោ​កី​ម្តុំ​ពេទ្យ​ចិន ។

អេ​ឡិច ចាន់​ត្រា ត្រៀម​ប្រាក់​ប៉ុន្មាន ដើម្បី​រៀបចំ​ខួបកំណើត​យប់​នេះ​?​

ភ្ញៀវកិត្តិយស ដែល​ត្រូវ​ចូលរួម​ពិធី​ខួបកំណើត​វ័យ ​២៩ ​ឆ្នាំ របស់ អេ​ឡិច ចាន់​ត្រា នៅ​ល្ងាច​នេះ មាន​ទាំង​អ្នក​ក្នុង​និង​ក្រៅ​សិល្បៈ​និង​មិត្តភក្តិ​ស្និទ្ធស្នាល សរុប​ប្រមាណ​ជាង​ ១០០​ នាក់ អេ​ឡិច ចាន់​ត្រា ថែមទាំង​និយាយទៀតថា ទោះបីជា​កម្មវិធី​នេះ ខាត​ ឬ​ ចំណេញ លោក​មិន​ចាប់អារម្មណ៍​ឡើយ អ្វីដែល​សំខាន់​គឺ​បាន​ជួប ជុំ​មិត្តភក្តិ និង​លេង​សប្បាយ​ទាំងអស់គ្នា នេះ​ជា​រឿង​ធម្មតា​ទៅហើយ សម្រាប់​តារា​ល្បីៗ​ដែលមាន​ប្រាក់ តែងតែ​ចំណាយ​ប្រាក់​ក្នុង​ពិធីជប់លៀង​ផ្សេងៗ​ដើម្បី​បង្អួត​គ្នា​។ ​ប៉ុន្តែ​ជា​រៀងរាល់ឆ្នាំ ពេលដែល អេ​ឡិច ចាន់​ត្រា ធ្វើ​ពិធី​ខួបកំណើត​ម្តងៗ​មិនដែល​ខាត​នោះទេ។

អេ​ឡិច ចាន់​ត្រា ត្រៀម​ប្រាក់​ប៉ុន្មាន ដើម្បី​រៀបចំ​ខួបកំណើត​យប់​នេះ​?​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំមុន អេ​ឡិច ចាន់​ត្រា ក៏បាន​រៀបចំ​ពិធី​ខួបកំណើត​របស់ខ្លួន​ផងដែរ នៅក្នុង ភោជនីយដ្ឋាន វី​ហ្វ្រេ​ន ដោយបាន​អញ្ជើញ​មិត្តភក្តិ​ក្នុង​ និង​ក្រៅ​សិល្បៈ ចូលរួម ដោយឡែក​ឆ្នាំនេះ​លោក មានបំណង​ធ្វើ​ធំ​ជាង​ឆ្នាំមុន ទើប​លោក​ជ្រើស​រើសយក​ហាង​ដ៏​រ៉ូ​មែន​ទិន​នេះ។ អា​លី​ណា