ទុ​ស្សេ​ប្រអប់​កុង​ទ័​រ​ភ្លើង​​ផ្អើល​​ប្រជាពលរដ្ឋ

រាជ​ធានី​ភ្នំពេញ ៖ ទុ​ស្សេ​ប្រអប់​កុង​ទ័​រ​ភ្លើង​ បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ផ្អើល​ប្រជាពលរដ្ឋ​យកបំពង់​ពន្លត់អគ្គិភ័យ​បាញ់​អស់​​៧​បំពង់​ទើប​​រលត់​ទាំងស្រុង កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ​ធ្នូ ២០១៥ ​ក្នុង​​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

ប្រភព​ពី​កន្លែង​កើតហេតុ​​ឱ្យ​​ដឹង​ថា ​​គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ប្រអប់​កុង​ទ័​រ​ភ្លើង​លេខ​បត៤៦៨ ១០៨ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ឆេះ​ប្រអប់​ខាងលើ ​និង​បង្ក​ឱ្យ​ដាច់​ខ្សែភ្លើង​ធ្លាក់​ចុះ​មក​រាយ​ប៉ាយ​ពេញ​ដី ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គិភ័យ​ទៅ​មក​បាញ់​ចំនួន​៧​បំពង់​ ទើប​​រលត់​ជា​ស្ថាពរ ។

បើ​តាម​សម្ដី​របស់​ភ្នាក់ងារ​អគ្គិសនី​កម្ពុជា​​ឱ្យដឹង​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ទុ​ស្សេ​ប្រអប់​កុង​ទ័​រ​នេះ​ មិន​ទាន់​ដឹង​ថា​ មក​ពី​មូល​ហេតុ​អ្វី​នោះ​ទេ ហើយក៏​មិនដឹង​ថា ​ចេញពី​ប្រភព​ណា​​ឱ្យ​ពិតប្រាកដ​នោះ​ដែរ ៕