Barcelona នឹង​ត្រូវ​ប៉ះ Arsenal ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយនៃ Champions League

Barcelona របស់​ខ្សែ​ប្រយុទ្ធ Lionel Messi នឹង​ត្រូវ​​ជួប​ប្រកួត​​ជា​មួយនឹង​ក្រុម Arsenal ដែល​​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​អង់​គ្លេស Premier League ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ក្រោយ​ពី​​ក្រុម​ទាំង​ពីរ​​ត្រូវ​បាន​ចាប់​​ឆ្នោត​ឲ្យ​ជួប​គ្នា​​​កាលពី​ថ្ងៃ​ចន្ទ​។

messi-vs-arsenalក្រុម​ជើង​ខ្លាំង​របស់​បារាំង Paris Saint-Germain ត្រូវ​បាន​ចាប់​ឆ្នោត​ឲ្យ​ប៉ះ​ជា​មួយ​នឹងក្រុមម្ចាស់​ជើង​ឯក​កាល​ពីឆ្នាំ​២០១២ Chelsea សម្រាប់់​រយៈ​ពេល​៣​រដូវកាល​ជាប់​ៗ​គ្នា ខណៈ​ដែលក្រុម Bayern Munich នឹង​ត្រូវ​ជួប​ក្រុម​ម្ចាស់​ជើង​ឯក​រង​កាលពី​ឆ្នាំ​មុន Juventus​។ ការ​ចាប់​​ឆ្នោត​នេះ​ក៏​បាន​​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​១០​សម័យកាល Real Madrid ​ត្រូវ​ប៉ះ​ជា​មួយ​នឹងក្រុម Roma ផង​ដែរ ខណៈ​ដែល​ក្រុម Manchester City នឹង​ត្រូវ​ជួប​ជា​មួយ​នឹងក្រុម​របស់​អ៊ុយ​ក្រែន Dynamo Kiev ដើម្បី​ធ្វើ​ការ​ប្រជែង​យក​កៅ​អីទៅវគ្គ​​៨​ក្រុម​ចុង​ក្រោយ​។ ខ្សែ​ប្រយុទ្ធ Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់​ក្នុង​ពេលក្រុម​របស់​ខ្លួន​ផ្តួល​ក្រុម Arsenal ក្នុង​លទ្ធផល ៤-១ ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League កាល​ពី​ឆ្នាំ​២០១០ និង​ក្រុម Barcelona នឹង​ចាប់​ផ្តើម​​ម្តង​ទៀត​នៅពេល​ជួប​ជា​មួយ​នឹងក្រុម Arsene Wenger ក្នុង​នាម​ជា​ក្រុម​មានក្តី​សង្ឃឹមច្រើនក្នុង​ការ​ឈ្នះ​។ លោក Albert Soler ប្រធាន​ក្លិប Barcelona បាននិយាយ​ថា ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​មួយ​នេះ ​មិន​ហានមើល​ស្រាល​លើ​ក្រុម​កាំភ្លើង​ធំ​ឡើយ ខណៈ​ដែល​ពួកគេ​ក៏​បានផ្តួល Arsenal ​ក្នុង​លទ្ធ​ល ២-១ ក្នុង​ការ​ប្រកួត​​ក្រប​ខ័ណ្ឌ Champions League ឆ្នាំ​២០០៦ វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​ទីក្រុង​ប៉ា​រីស ផងដែរ​។
លទ្ធ​ផល​ចាប់​ឆ្នោត​កាលពីថ្ងៃ​ចន្ទ
Gent v Wolfsburg
Roma v Real Madrid
Paris St-Germain v Chelsea
Arsenal v Barcelona
Juventus v Bayern Munich
PSV Eindhoven v Atletico Madrid
Benfica v Zenit St Petersburg
Dynamo Kiev v Manchester City