អ្នក​ជិះរថយន្ត​ឡិចស៊ីស​៥៧០ ដក​កាំ​ភ្លើង​បាញ់ ​បុរស​​ដើររើស​អេ​ត​ចាយម្នាក់​​​​រង រ​បួស​ធ្ងន់

រាជធានី​ភ្នំពេញ ៖ បុរស​​​ដើរ​រើស​អេ​ត​ចាយ​ម្នាក់​ ​ត្រូវ​​បាន​​គេ​បាញ់​​របួសធ្ងន់​ កាលពី​វេលា​ម៉ោង​១​​និង៣៦​​នាទី​រំលង​អាធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី១៥​ ​ធ្នូ ​​ស្ថិត​តាម​បណ្តោយ ​ផ្លូវ​លេខ​១០៥​ ​កែង​ផ្លូវ​​លេខ​៤៣២​ ក្នុង​សង្កាត់​បឹង​ត្របែក​ ខណ្ឌមានជ័យ​ ។

ជន​រង​គ្រោះ​ ឈ្មោះ វាន់ សុភា​ អាយុ​៣៦​​ឆ្នាំ មុខរបរ​​ ដើរ​រើស​អេ​ត​ចាយ ​ប្រពន្ធ​ឈ្មោះ សុខ ពាន្ធ​ អាយុ​៣៤​​ឆ្នាំ​ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​ ។

ប្រភពព័ត៌​មាន​​ ពី​កន្លែង​កើតហេតុ​ បានឱ្យ​​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​អ្នក​រើស​អេ​ត​ចាយ​​រូប​នេះ​កំពុង​អូស​រឺ​ម៉ក​អេ​ត​ចាយ​​​តាម​ បណ្តោយ​ផ្លូវលេខ​១០៥ ​ខណៈ​ដែ​លកំពុង​ង​រើស​អេ​ត​ចាយ​ នៅ​តាម​ធុង​សំរាមនោះ ស្រាប់​​តែ​មាន​រថយន្ត​មួយ​គ្រឿង ​ម៉ាក​ឡិសស៊ីស​​570 ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក់​លេខ​ បើក​ក្នុង​ទិស​ដៅ​ពី​ ជើង​ទៅ​ត្បូង ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ ដោយ​ផ្លូវ​តូច​ចង្អៀត​ក៏​បាន​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​ ទៅ​លើ​បុរស​រើស​ អេ​ត​ចាយ​ត្រូវ​ចំ​ចង្កេះ​ខាងស្តាំ​ផ្នែក​ខាងក្រោយ​ ​​បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ ហើយ​បើករថយន្ត​គេច​បាត់​ស្រមោល​ ។​ ភ្លាម​ៗ​នោះ ​ជន​រង​គ្រោះ ត្រូវ​បាន​​គេ​ដឹក​តាម​​រឺម៉កម៉ូតូ យក​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ៕

អ្នក​ជិះរថយន្ត​ឡិចស៊ីស​៥៧០ ដក​កាំ​ភ្លើង​បាញ់ ​បុរស​​ដើររើស​អេ​ត​ចាយម្នាក់​​​​រង រ​បួស​ធ្ងន់
អ្នក​ជិះរថយន្ត​ឡិចស៊ីស​៥៧០ ដក​កាំ​ភ្លើង​បាញ់ ​បុរស​​ដើររើស​អេ​ត​ចាយម្នាក់​​​​រង រ​បួស​ធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត