មាន សូនីតា បញ្ចេញ​អាថ៌កំបាំង​ពី​ក្រោយ​អក្សរ​ទាំង​៥​នៃ​គម្រោង “Slanh”


មាន សូនីតា បញ្ចេញ​អាថ៌កំបាំង​ពី​ក្រោយ​អក្សរ​ទាំង​៥​នៃ​គម្រោង “Slanh”

តាំង​ពី​បាន​បង្កើត Project “Slanh” តាំង​ពី​ដើម​ឆ្នាំ​នេះ ដើម្បី​ចែក​ចាយ​ក្ដី​ស្រឡាញ់​ទៅ​មនុស្ស​គ្រប់​គ្នា មាន​សាច់ញាតិ មិត្តភ័ក្ដិ និង​អ្នក​គាំទ្រ​នោះ មាន សូនីតា ប្រាប់​ថា នាង​មាន​អាថ៌កំបាំង​ជា​ភាសា​អង់គ្លេស​ពី​ក្រោយ​អក្សរ​ទាំង​៥​តួ​នោះ​ទៀត។

 

មាន សូនីតា បញ្ចេញ​អាថ៌កំបាំង​ពី​ក្រោយ​អក្សរ​ទាំង​៥​នៃ​គម្រោង “Slanh”

 

តាម​រយៈ​វីដេអូ​ឃ្លិប​ថ្មី​មួយ នីតា បាន​ប្រាប់​ថា អាថ៌កំបាំង​ផ្ដើម​ចេញ​ពី​អក្សរ “Slanh” ជា​ឈ្មោះ​នៃ​គម្រោង​នោះ គឺ​ទី​១ អក្សរ “S”=Sexy, “L”= Lovely, “A”= Awesome, “N”= Nature និង​អក្សរ “H” ចុង​ក្រោយ​គេ​ស្មើ​នឹង​ពាក្យ “Holliday”។ នីតា ប្រាប់​ថា នាង​តែង​តែ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ពាក្យ​ទាំង​៥ ដែល​នៅ​ពី​ក្រោយ​ពាក្យ​មាន​សូរ​ជា​ភាសា​ខ្មែរ “ស្រឡាញ់”។

 

ឈរ​លើ​ការ​ផ្សព្វផ្សាយ​ក្ដី​ស្រឡាញ់​ទៅ​កាន់​អ្នក​គ្រប់​គ្នា មាន សូនីតា បាន​កិច្ចការ​ជា​ច្រើន​ដោយ​អនុលោម​តាម​ពាក្យ​អង់គ្លេស​ទាំង​៥ ក្រោម​គម្រោង “ស្រឡាញ់” ដែល​ដំបូង​ឡើយ ផ្ដើម​ចេញ​ពី​ការ​ផ្សព្វផ្សាយ​បណ្ដុះ​ទឹក​ចិត្ត​ស្រឡាញ់​ក្រមា​ខ្មែរ តាម​រយៈ​វីដេអូ​ឃ្លិប​បង្ហោះ​លើ Youtube។ បន្ត​មក​ទៀត​នាង ផ្សព្វផ្សាយ​ពី​ការ​ស្រឡាញ់​ភាព​ស្រស់​ស្អាត និង​គួរ​ឲ្យ​ស្រឡាញ់​នៃ​សម្ផស្ស​នារី ត្រូវ​នឹង​ពាក្យ Sexy និង Lovely។

 

 

សកម្មភាព​ចុង​ក្រោយ​មួយ តារា​ស្រី​រូប​នេះ បាន​ធ្វើ​វីដេអូ​បណ្ដុះ​ស្រឡាញ់​តំបន់​ទេសចរណ៍​ធម្មជាតិ​កោះរ៉ុង ដែល​ត្រូវ​នឹង​ពាក្យ “Nature” និង “Holiday”។ បើ​ទោះ​បាន​ធ្វើ​សកម្មភាព​គ្រប់​នឹង​អត្ថន័យ​ទាំង​របស់​គម្រោង​នាង សូនីតា បញ្ជាក់​ថា នឹង​នៅ​តែ​បន្ត​សកម្មភាព​លើ​កិច្ចការ​ទាំង​នោះ​ដដែល។ “ខ្ញុំ​នឹង​បន្ត​ធ្វើ​វីដេអូ​ឃ្លិប​ដែល​មាន​ខ្លឹម​សារ សកម្មភាព​ពាក់​ព័ន្ធ​នឹង Project “Slanh” បន្ត​បន្ទាប់​ទៀត ហើយ​នឹង​មាន​បង្ហោះ​ជូន​ទស្សនា​រៀង​រាល់​សប្ដាហ៍​”។

 

Project “Slanh” របស់ មាន សូនីតា បាន​ចាប់​ផ្ដើម​សកម្មភាព​តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ​នេះ ក្នុង​ថ្ងៃ​កំណើត​វ័យ ២៥​ឆ្នាំ​របស់​នាង​តែ​ម្ដង។ គ្រា​នោះ នីតា បាន​យក​ថ្ងៃ​ពិសេស​របស់​ខ្លួន​ទៅ​ចែក​ចាយ​ក្ដី​ស្រឡាញ់​ដល់​ប្អូន​ៗ​កុមារ​កំព្រា​រស់​នៅ​ក្នុង​អង្គការ​របស់​ម្ដាយ​នាង។ បន្ត​ពី​នោះ សកម្មភាព​ពាក់ព័ន្ធ​នឹង​គម្រោង “Slanh” ក៏​បាន​កើត​មាន​បន្ត​បន្ទាប់​រហូត​មក៕

 

មាន សូនីតា បញ្ចេញ​អាថ៌កំបាំង​ពី​ក្រោយ​អក្សរ​ទាំង​៥​នៃ​គម្រោង “Slanh”

 

មាន សូនីតា បញ្ចេញ​អាថ៌កំបាំង​ពី​ក្រោយ​អក្សរ​ទាំង​៥​នៃ​គម្រោង “Slanh”

 

មាន សូនីតា បញ្ចេញ​អាថ៌កំបាំង​ពី​ក្រោយ​អក្សរ​ទាំង​៥​នៃ​គម្រោង “Slanh”

 

ការ​តុប​តែង​ខ្លួន​ប្លែក​ឲ្យ​ត្រូវ​នឹង​ពាក្យ “Awesome” (រូបថត៖ ផ្ដល់​ដោយ នីតា)

 

Jessie J សរសេរ​លើ Insta ថា​ការ​មក​ប្រគំ​តន្ត្រី​នៅ​កម្ពុជា​ជា​កម្មវិធី​បញ្ចប់​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ

 

អត្ថបទ៖ ទារិកា