កុល ដាវី ប្រាប់​មូលហេតុ​ស្ងាត់​ពី​សិល្បៈ


កុល ដាវី ប្រាប់​មូលហេតុ​ស្ងាត់​ពី​សិល្បៈ

កុល ដាវី បាន​និយាយ​ថា មូលហេតុ​ដែល​នាំ​ឱ្យ​នាង​ស្ងប់ស្ងាត់​ក្នុង​វិស័យ​សិល្បៈ​មួយ​រយៈ​ចុង​ក្រោយ​នេះ ក៏​ព្រោះ​តែ​ជាប់​រវល់​រក​ស៊ី​រួម​គ្នា​ជាមួយ សុខ រក្សា ហើយ​បច្ចុប្បន្ន មាន​មុខ​របរ​ខ្លះ​កំពុង​កាក់កប។

 

កុល ដាវី ប្រាប់​មូលហេតុ​ស្ងាត់​ពី​សិល្បៈ

 

“ការងារ​សិល្បៈ បើ​មាន​ការ​គាំទ្រ​ច្រើន​ហើយ វា​នឹង​ថយ​ក្រោយ​ត្រឡប់​មក​វិញ។ ប៉ុន្តែ​បើ​ខ្ញុំ​មាន​បទ​ពិសោធន៍​រក​ស៊ី គឺ​វា​មាន​តែ​ឡើង​ទៅ​រហូត អត់​មាន​ចុះ​ទេ”។ កុល ដាវី ថ្លែង​មក​កាន់ Sabay។ នាង​បន្ត​ថា យ៉ាង​ហោច​ណាស់ មាន​មុខ​របរ​៣​ប្រភេទ​កំពុង​រក​ស៊ី​រួម​គ្នា​ជាមួយ​តារា​ចម្រៀង សុខ រក្សា រួម​មាន​បើក​វង់ភ្លេង ភោជនីយដ្ឋាន និង​ហាង​លក់​សំលៀក​បំពាក់​លើ​ផ្សារ​ទំនើប Pencil ជាដើម។

 

កុល ដាវី បញ្ជាក់​ទៀត​ថា អ្នក​ទាំង​ពីរ​កំពុង​ប្រឹងប្រែង​ពង្រឹង​មុខ​របរ​ទាំង​នោះ​ហើយ ខណៈ​រឿង​រៀប​ការ​អាច​ត្រូវ​ពន្យារ​រហូត​ដល់​ឆ្នាំ ២០១៨ ទោះ​បី​ជា​សាមី​ខ្លួន​ខាង​ប្រុស​រំអុក​ជារឿយៗ​យ៉ាង​ណា​ក្ដី។ នាង​ចង់​ដក​ខ្លួន​ពី​សិល្បៈ​មួយ​រយៈ​ពេល​សិន ដើម្បី​ស្វែង​រក​បទ​ពិសោធន៍​ក្នុង​ការ​រក​ស៊ី​វិញ​ម្ដង ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា ផ្អាក​ពី​វិស័យ​នេះ​ទាំង​ស្រុង​ទេ។

 

តារា​ស្រី​និយម​ស្លៀកពាក់​សិចស៊ី​ដដែល​អះអាង​បន្ត​ថា នាង​នឹង​វិល​ទៅ​រក​ការងារ​សម្ដែង​វិញ​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​បំពេញ​តាម​ការ​ចង់​បាន​របស់​ទស្សនិកជន ពិសេស​អ្នក​គាំទ្រ​សមាសភាព​ជា​តួ​ឆ្នាសឆ្នើម​កន្លង​មក ព្រោះ​នាង​ក៏​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ប្រជាប្រិយភាព​ដូច​គ្នា​ផង​ដែរ ប្រសិន​បើ​ភាព​ស្ងប់ស្ងាត់​អូស​បន្លាយ​ពេល​កាន់​តែ​យូរ​នោះ៕

 

 

 

អត្ថបទ៖ សំ ជំនាញ