​អ្នកពុល​ស្រា​នៅ​ខេត្តក្រចេះ​កើន​ដល់​១៩០​នាក់ ខណៈដែល​២១​នាក់​បាន​ស្លាប់​

​រាជធានី​ភ្នំពេញ​៖​គិត​ចាប់ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា រហូតមកដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ អ្នកពុល​ស្រា​នៅ​ខេត្តក្រចេះ មាន​ចំនួន​រហូតដល់​១៩០​នាក់ ហើយ​អ្នកស្លាប់​កើន​ដល់​២១​នាក់ ខណៈ​អ្នកពុល​មួយចំនួនទៀត កំពុង​សង្គ្រោះ​នៅតាម​មន្ទីរពេទ្យ​នៅឡើយ​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។​

​ប្រភព​ដដែល​បញ្ជាក់ថា ការពុល​នេះ​ដោយសារ​ក្នុង​ស្រា មាន​ជាតិ​មេ​តា​ណុល​ខ្ពស់ ដែល​ធ្វើ​ឲ្យ​អ្នក​ផឹក​អាច​ស្លាប់​ភ្លាមៗ​តែម្តង​។ ចាប់តាំងពី​ថ្ងៃទី​១៩ ខែវិច្ឆិកា មកដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ករណី​ពុល​ស្រា​នៅក្នុង​ខេត្តក្រចេះ បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់ នៅក្នុង​ឃុំ​ខ្សឹ​ម ឃុំ​ស្នួល ឃុំ​បុស​លាវ និង ឃុំ​សំបុក នៅក្នុង​ស្រុក​ស្នួល និង​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​គួរ​បញ្ជាក់ថា ក្រោយ​ផ្ទុះ​ករណី​ពុល​ស្រា​.​ស នាំ​ឲ្យ​ប្រជាពលរដ្ឋ​ពុល និង​ស្លាប់​ជា​បន្តបន្ទាប់​នេះ អាជ្ញាធរ​ខេត្តក្រចេះ បាន​ចុះ​បិទ និង​ផ្អាក​រាល់​អាជីវកម្ម​បិតស្រា​នៅក្នុង​ខេត្ត​៕

​អ្នកពុល​ស្រា​នៅ​ខេត្តក្រចេះ​កើន​ដល់​១៩០​នាក់ ខណៈដែល​២១​នាក់​បាន​ស្លាប់​