សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២០ធ្នូនេះ

រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្ដីប្រកាស​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១៧ ដល់​២០ ខែធ្នូ ឆ្នាំ​២០១៥​ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​។​

​សេចក្តីប្រកាស​ដដែល​ប​ញ្ជា​ក់ថា មាន​ចំនួន​៨​ក្នុងប្រទេស​កម្ពុជា រួមមាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧ​ត្ត​រ​មានជ័យ សៀមរាប ព្រះវិហារ ខេត្តរតនគិរី និង​មណ្ឌលគិរី នឹងមាន​សីតុណ្ហភាព​ចុះ​ត្រជាក់ ចាប់ពី​សីតុណ្ហភាព​អប្ប​រិ​មា​១៧​អង្សា​សេ និង​អតិបរមា ២៧​អង្សា​សេ​។ 

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​សូម​សាធារណជន​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ស្ថានភាព​អាកាសធាតុ​ត្រជាក់​នេះ​៕

សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២០ធ្នូនេះ