ACU ប្រកាស ឲ្យបុគ្គលជាប់ កាតព្វកិច្ចទៅ ប្រកាសទ្រព្យសម្បត្តិ និងបំណុលចាប់ ថ្ងៃទី១-៣១ មករា ឆ្នាំ២០១៦

ភ្នំពេញ៖ អង្គភាពប្រឆាំង អំពើពុករលួយ (ACU) បានប្រកាសឲ្យបុគ្គល ដែលជាប់កាតព្វកិច្ច ទៅប្រកាសទ្រព្យ សម្បត្តិ និងបំណុល តាមរបប២ឆ្នាំម្ដង ក្នុងឆ្នាំ២០១៦ ដោយនឹងចាប់ផ្ដើមទទួល ឯកសារប្រកាសចាប់ពី ថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០១៦ខាងមុខ។

យោងតាមសេចក្ដីជូន ដំណឹងនៅថ្ងៃទី១៤ ធ្នូ របស់ អង្គភាពប្រឆាំងអំពើពុករលួយ នឹងធ្វើការទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ចាប់ពីម៉ោង៨:០០ ព្រឹក រហូតដល់ម៉ោង ៥:០០ ល្ងាចរយៈពេលមួយខែ។

លិខិតខាងលើបន្តថា “សូមបុគ្គលជាប់កាតព្វកិច្ចទាំងអស់ មេត្តារួសរាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួនឲ្យបានទាន់ពេលវេលាតាមការកំណត់ទោះបីអញ្ជើញមកផ្ទាល់ក្ដីផ្ញើតាម ក្រុមជនបង្កោលប្រឆាំងអំពើ ពុករលួយ ប្រចាំក្រសួង-ស្ថាប័នក្ដីឬផ្ញើតាមប៉ុសិ៍ដប្រៃសណីយ៍ក្ដី”។

សមាសភាពដែលត្រូវចូលរួមប្រកាស តាមរបប២ឆ្នាំ នេះមានមន្រ្ដីរាជការស៊ីវិល ដែលមានឋានៈចាប់ពីប្រធាន នាយកដ្ឋាន និងមន្រ្ដីយោធា កងរាជអាវុធហត្ថ នគរបាលជាតិ ដែលមានឋានន្ដរស័ក្កចាប់ពីវរៈសេនីយ៍ឯក ឡើងទៅ៕

ACU ប្រកាស ឲ្យបុគ្គលជាប់ កាតព្វកិច្ចទៅ ប្រកាសទ្រព្យសម្បត្តិ និងបំណុលចាប់ ថ្ងៃទី១-៣១ មករា ឆ្នាំ២០១៦