កម្លាំងអាវុធហត្ថ កំពុងឡោមព័ទ្ធ ផ្ទះលក់គ្រឿងភ្លេង និងឧបករណ៍តន្រ្តី នៅសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា

ភ្នំពេញ៖ យោងតាម សេចក្តីរាយការណ៍ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នេះ បានឲ្យដឹងថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌ ៧មករា កំពុងធ្វើការឡោមព័ទ្ធ ទីតាំងផ្ទះលក់គ្រឿងអេឡិចត្រូនិច និងឧបករណ៍ភ្លេងមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៩ កែងផ្លូវលេខ២១៧ ស្ថិតនៅក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។

យ៉ាងណាក៏ដោយ សេចក្តីរាយការណ៍ នៅមិនទាន់បញ្ជាក់ព័ត៌មានលម្អិត ជុំវិញនិងករណីឡោមព័ន្ធនោះ ថាពាក់ព័ន្ធនឹងបទល្មើសអ្វីនោះទេ៕